​ពលរដ្ឋ​ជាង​៨០០​គ្រួសារ​នឹង​ទទួលបាន​ទឹក​សម្រាប់​ស្រោចស្រព​ផល​កសិកម្ម​

304
ចែករម្លែក
  • 8
    Shares

​ដោយ​៖​ចាន់ ថន​/​ព្រៃវែង​)៖ ប្រឡាយ​មេទឹក​ជាង​៥​ពាន់​ម៉ែត្រ ស្ថិតនៅ​ឃុំ​អ​ន្ស​ង ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។​ត្រូវបាន​មន្ត្រី​ជំនាញ​ចុះទៅ​សិក្សា​រៀបចំ​ស្ដារ​ដើម្បី​ស្តុក​ទឹក​សម្រាប់​ឲ្យ​កសិករ​ស្រោចស្រព ផល​កសិកម្ម​ដែល​នៅ​ជុំវិញ​។​នេះ​បើ​យោងតាម​ការលើកឡើងរ​បស់ មន្ត្រី​ជំនាញ​បច្ចេកទេស ក្រសួង មន្ទីរ​កសិកម្ម ធនធានទឹក និង​សុរិយោដី អាជ្ញាធរ​ខេត្តព្រៃវែង ដែល​បាន​ចុះ​ពិនិត្យ​រួមគ្នា និង​វាយតម្លៃ រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃទី​១៨ ១៩ ខែមីនា ឆ្នាំ​២០១៩​កន្លងមក​។​ដោយមាន​ការឯកភាព​ពី តំណាង​ធនាគារអភិវឌ្ឍន៍អាស៊ី​( ADB) និង​មន្ត្រី​គម្រោង Rice – DSP និង​គម្រោង TSSD – AF ក្នុង​ខេត្តព្រៃវែង​។​

​ក្រុមមន្ត្រី​បាន​ឲ្យ​ដឹងថា ប្រឡាយ​នេះ ក្រោយពី​ស្តា​រួច និង​មានទឹក​ពេញប្រៀប​រហូត ដើម្បី​ឲ្យ​កសិករ ទាញ​យកទៅដាក់​ស្រែ ឬ​ស្រោច​ដំណាំ ។​ប្រឡាយ​នេះ ប្រវែង​៥.៥៤០​ម៉ែត្រ ស្ពាន​ពីរ​កន្លែង សំណង់​ចែកចាយ​ទឹក​៤​កន្លែង​។ និង​ស្ថានីយ៍​បូមទឹក ពី​សណ្តោង​ទន្លេ​កំពង់ត្របែក បាន ធ្វើ​ឲ្យ​អ្នកភូមិ​យ៉ាងហោចណាស់​៦​ភូមិ ស្មើ​៨៥៤​គ្រួសារ ទាញយក​ទឹក​ធ្វើស្រែ ដាំ​ដំណាំ បាន​គ្រប់​រដូវ ។

សំណង់​ប្រឡាយទឹក​នេះ​វា​បាន​ជួយ​បង្កើន​ជីវភាព​ដល់​កសិករ​អ្នក​ផលិត​ទាំងអស់​។​ជាមួយនឹង​ការរៀបចំ​ឱ្យបាន​ថិ​ត​ថេរ​មាន​សហគមន៍​ប្រើប្រាស់​ទឹក​សហគមន៍​កសិករ​ជាដើម​។​មន្ត្រី​បន្តថា​ក្រៅពី​ការរៀបចំ​ឲ្យ​មានទឹក​គ្រប់គ្រាន់ ផលិត​បាន ត្រូវមាន​ទីផ្សារ​លក់​ចេញ ។​ដែល​គម្រោង​នេះ​ទូទាំង​ខេត្តព្រៃវែង មាន​៣០​ឃុំ ស្រុក​កំពង់ត្របែក ស្វាយ​អ​ន្ទ​រ និង​ស្រុក​ព្រះស្តេច ។

​ក្រៅពីនេះ​មាន​បាត់ដំបង កំពង់ធំ សរុប ៦០​ឃុំ​ទៀត ។ ជាមួយនេះ មានការ​ពន្យល់​ដល់ក​សិ​ករ ឲ្យ​ងាក​មក​ប្រើការ ពង្រាបដី​ដោយ​ប្រព​ន្ធ័​ឡា​ហ្ស៊ែ​រ ។ ដើម្បី​ដាំ​ដុះ សាបព្រោះ​បាន​ផល​ច្រើន លើស​មុន​យ៉ាងតិច​២០​ភាគរយ​បើ​ស្រែ​គាត់​ធ្លាប់​ច្រូត​បាន​៥​តោន​វា​បាន​កើនឡើង​ចាប់ពី​៦​តោន​ឡើងទៅ​៕S/​

#