​ពលរដ្ឋ​ដើររក​ត្រី​ចាប់បាន​ពស់ថ្លាន់​ទម្ងន់​ជិត​៤០​គីឡូក្រាម​ប្រគល់ឱ្យ​ជំនាញ​សត្វព្រៃ​

1175
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​សត្វ​ពស់ថ្លាន់​ញី​មួយ​ក្បាល​ទម្ងន់​ជិត​៤០​គីឡូក្រាម​ត្រូវ​ប្រជាពលរដ្ឋ​ដើររក​ត្រី​ចាប់បាន​នៅ​ត្រពាំងទឹក​មួយកន្លែង​ក្នុងភូមិ​ព្រៃ​ព្រីង​ត្បូង​១​សង្កាត់​ចោមចៅ​២​ខណ្ឌ​ពោធិ​សែន​ជ័យ​ក៏ រាយការណ៍​ទៅ​មេភូមិ​ប្រគល់​ឲ្យ​ខាង​អភិរក្ស​សត្វព្រៃ​យកទៅ​រក្សាទុក​កន្លែង​មាន​សុ​វត្តិភាព​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៩​។​

​តាម​បុរស​ឈ្មោះ ហេង ស៊ិន អាយុ​៣៦​ឆ្នាំ ជា​ពលរដ្ឋ​រស់នៅ ក្នុងភូមិ​ខាងលើ បាន​ឲ្យ​ដឹងថា ខណៈដែល​គាត់ និង​អ្នកជិតខាង នាំគ្នា​ដើររក​ចាប់​ត្រី នៅក្នុង​ត្រពាំង​កំប្លោក ក្នុងភូមិ​ខាងលើ ពេលដែល​ដើរកាត់ កំប្លោក​នោះ ស្រាប់តែ​ប្រទះ​ជួប​ពស់ថ្លាន់​មួយ​ក្បាល​។​

ក៏​ចាប់ យកមក​ផ្ទះ​តែម្តង ក៏ដោយ​សារ ខ្លាច វា លូន ទៅ​កន្លែង​ផ្សេង ប្រឈម​និង​ខ្លាច មាន​ជន​ឆ្លៀតឱកាស​មួយចំនួន ចាប់យក​ទៅធ្វើ​ជំនួញ​ជួញដូរ ដោយ​ខុសច្បាប់ ទើប​គាត់​ចាប់ រង់ចាំ​ប្រគល់ជូន​ទៅខាង​អភិរក្ស​សត្វព្រៃ​វិញ ដើម្បី​រក្សាទុក​នៅ​កន្លែង​ដែលមាន​សុ​វត្តិភាព ។​

​តាម​ភ្នាក់ងារ អភិរក្ស​សត្វព្រៃ ប្រចាំ​ខណ្ឌ​ពោធិ​សែន​ជ័យ បាន​ឲ្យ​ដឹងថា សត្វ​ពស់ថ្លាន់​មួយ​ក្បាល​នេះ ជា​ពស់​ទី​៩៤​ហើយ​ដែល​ពលរដ្ឋ ចាប់បាន​ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ ។ លោក​បន្តទៀតថា ពស់ថ្លាន់ ដែល​បងប្អូន​ប្រជាពលរដ្ឋ​ប្រគល់​ឲ្យ​ទៅខាង​អភិរក្ស​សត្វព្រៃ​នោះ បាន​នាំយកទៅ​រក្សាទុក នៅ​អភិរក្ស​សត្វព្រៃ​ភ្នំ​តា​ម៉ៅ ខេត្តតាកែវ​ទាំងអស់ ។​

​អាជ្ញាធរ កោតសរសើរ​ដល់​ប្រជាពលរដ្ឋ ដែលមាន​ទឹកចិត្ត​រួមចំណែក ក្នុងការ​ថែរក្សា អភិ​រ័ក្ស​សត្វព្រៃ ដែល​កម្រ ។​សត្វ​ពស់ថ្លាន់ ញឹកញាប់​ហើយ ដែល​បងប្អូន​បរជាព​ល​រដ្ឋ​ចាប់បាន ដោយសារ ទី​ព្រៃ ត្រពាំង វាលស្រែ តំបន់​មួយចំនួន ត្រូវបាន​ចាក់​លប់​ដី ធ្វើជា​សំណង់​ផ្សេងៗ សត្វ​ពស់​អស់​ទីជម្រក ជួន វា លូន ចូល​ផ្ទះ​ពលរដ្ឋ​ក៏មាន ៕S/​