​ពលរដ្ឋ​ដែល​បាត់​ខ្លួន​ដោយ​បាក់​ដី​ក្នុង​ស្រុកថៃ​រកឃើញ​ម្នាក់​ហើយ​របួសធ្ងន់​

196
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​តាម​របាយការណ៍​របស់​លោក​សើ​សា​ម៉េ​ត​អភិបាលស្រុក​សំឡូត​បាន​ឱ្យដឹងថា​ក្នុងចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​២​នាក់​ដែល​បាត់​ខ្លួន​ក្នុង​ទឹកដី​ថៃ​ដោយ​បាក់​ដី​ហូរ​ចុះទៅ​ត្រូវបាន​ល​ម្លាំ​ង​ចម្រុះ​បាន​រកឃើញ​ម្នាក់​ហើយដោយ​រងរបួស​ធ្ងន់​ត្រូវ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​កាលពី​រសៀល​ថ្ងៃទី​១៩​ខែកញ្ញា​ឆ្នាំ​២០១៩​។​

​លោក​សើ សា​ម៉េ​ត​អភិបាលស្រុក​សំឡូត​បានបញ្ជាក់​ថា​ជន​រងគ្រោះ​ដែល​ប្រទះឃើញ​ឈ្មោះ​ឆាង កុយ​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំមាន​ប្រពន្ធ​និង​កូនស្រី​ម្នាក់​។​ម្នាក់​ដែល​បាត់​ខ្លួន​រក​ពុំទាន់​ឃើញ​មានឈ្មោះ​ផាន់ រី​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​(​នៅ​លីវ​)​។​ទាំងពីរ​នាក់​នេះ​រស់នៅ​ភូមិ​អូរ​ត្រែង​ឃុំ​តា​តោក​ស្រុក​សំឡូត​។​

លោក​អភិបាលស្រុក​បា​បន្តថា​កាលពី​ថ្ងៃទី​១៥​ខែកញ្ញា​ឆ្នាំ​២០១៩​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​តាំងពី​ព្រលប់​រហូតទល់​ភ្លឺ​ហើយ​មាន​ប្រជាពលរដ្ឋ​ចំនួន​៧​នាក់​រស់នៅ​ភូមិ​អូរ​ត្រែង​ឃុំ​តា​តោក​ស្រុក​សំឡូត​បាន​ចេញទៅ​ព្រៃ​នៅ​ម្តុំ​ភូមិ​ពាម​តា​ឃុំ​តា​តោក​ជាប់​ព្រំដែន​ថៃ​។​

លុះ​មកដល់​ព្រឹក​ថ្ងៃទី​១៦​ខែកញ្ញា​មាន​គ្រោះថ្នាក់​ដោយសារ​បាក៎​ដី​នៅ​ម្តុំ​ភូមិ​ពាម​តា​ចុះទៅ​ទឹកដី​ថៃ​។​ពេល​បាក់​ដី​នោះ​មាន​ប្រជាពលរដ្ឋ​៥​នាក់​បាន​រត់​ចុះមក​ភូមិ​វិញ​។​
​ក្នុងនោះ​មាន​បុរស​ម្នាក់​ឈ្មោះ​ទ្រិ​នស​ល់​អាយុ​២៥​ឆ្នាំ​រងរបួស​ធ្ងន់​។​បច្ចុប្បន្នកំពុង​សម្រាក​ព្យាបាល​មន្ទីរពេទ្យ​ខេត្ត​សរុបទៅ​ក្នុងចំណោម​៧​នាក់​របួសធ្ងន់​២​នាក់​និង​បាត់​ខ្លួន​ម្នាក់​កំពុង​ស្វែងរក​បន្តទៀត​៕S/