​ពលរដ្ឋ​ណា​មិន​ភ័យ បើ​ទុស្សេ​ឆេះ​ខ្សែ​ភ្លើងម្លឹ​ងៗ

373
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ពលរដ្ឋ​រស់នៅ​ម្តុំ​ភូមិ​៣​សង្កាត់​ជ្រោយចង្វារ​ភ័យ​លស់​ព្រលឹង​រត់​ឆ្លេឆ្លា​រក​សមត្ថកិច្ច​ឲ្យ​ជួយ​បន្ទាប់ពី​ទុស្សេ​ខ្សែភ្លើង​ឆាបឆេះ​លើ​បង្គោល​ជាប់​ផ្ទះ​របស់​ពួកគាត់​ខ្លាច​រាល​ដល់​លំនៅស្ថាន​។​ករណី​បង្ក​ការភ្ញាក់ផ្អើល​ស្ថិតនៅ​តាមផ្លូវ​ស្ថានីយ៍​បូមទឹក​ក្រុម​៥​ភូមិ​៣​សង្កាត់​ជ្រោយចង្វារ​ខណ្ឌ​ជ្រោយចង្វារ​កាលពី​វេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩ ។​

​ករណី​ទុស្សេ​ឆេះ​ខ្សែភ្លើង នៅ​ចំណុច​ខាងលើ ពលរដ្ឋ​ភ័យ​ស្លន់ស្លោ ខ្លាច​តែ​ដល់​លំនៅដ្ឋាន​ពួកគាត់ ត្រូវបាន​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៣​គ្រឿង​ក្រោយពី​ខាង​ក្រុមហ៊ុនអគ្គីសនី​ផ្តាច់​ចរន្ត​ភ្លើង​ត្រង់​តំបន់​ខាងលើ​ហើយ ទើប​ហ៊ាន​បាញ់​ទឹក​ពន្លត់ ឲ្យ​ភ្លើង​រលត់ទៅវិញ មិន​រាលដាល​ដល់ផ្ទះ​ពលរដ្ឋ​ឡើយ ខូចខាត​ខ្សែភ្លើង​តែ​លើ​បង្គោល ៕S/