​ពលរដ្ឋ​ទទួលបាន​ភាពកក់ក្តៅ​អាស្រ័យ​លើ​ការគិតគូរ​របស់​ថ្នាក់ដឹកនាំ​មូលដ្ឋាន

159
ចែករម្លែក

​ដោយ​បូកគោ​/​កំ​ពតៈ​ថ្នាក់ដឹកនាំ​នៃ​រដ្ឋបាល​ខេត្តកំពត​បា​ន​ក្រើនរំលឹក​ដល់​ថ្នាក់ដឹកនាំ​នៃ​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់​ឱ្យ​បង្កើន​ការយកចិត្តទុកដាក់​គិតគូរ​រាល់​សុខទុក្ខ​ប្រជាពលរដ្ឋ​ស្ថិតក្រោម​បន្ទុក​ទទួលខុសត្រូវរ​បស់​ខ្លួន​ជា​ចាំបាច់​។​

​កាលពី​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០១៩​លោក​ជាវ​តា​យ​អភិបាលខេត្ត​កំពត​បាន​មានប្រសាសន៍ថា​ភាពកក់ក្តៅ​របស់​ប្រជាពលរដ្ឋ​អាច​កើត​មានបាន​អាស្រ័យ​លើ​ការផ្តល់ជូន​ពី​សំណាក់​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ផ្ទាល់​។​មេឃុំ​ចៅសង្កាត់​និង​សមាជិក​ក្រុមប្រឹក្សា​ជា​អ្នក​នៅ​កៀក​កិត​ផ្ទាល់​ជាមួយ​ពួកគាត់​ដែល​ត្រូវ​ពឹងពាក់​បាន​ឆាប់រហ័ស​រាល់​ហេតុការណ៍​បន្ទាន់​ឬ​តម្រូវការ​ចាំបាច់​ណាមួយ​កើតឡើង​។​បន្ថែម​លើ​កិច្ចខិតខំ​ប្រឹងប្រែង​កន្ល​ង​មក​ថ្នាក់ដឹកនាំ​នៃ​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​គិតគូរ​នូវ​រាល់​សុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​ស្ថិតក្រោម​បន្ទុក​ទទួលខុស​ត្រូវជា​ចាំបាច់​។​

​តាមរយៈ​អង្គ​មហាសន្និបាត​នេះ​លោក​អភិបាលខេត្ត​បាន​ផ្តាំផ្ញើ​ចំពោះ​ប្រធាន​សមាគម​ដែល​ជាប់ឆ្នោត​សម្រាប់​អាណត្តិ​ថ្មី​ថា​ប្រ​ធា​សមាគម​ត្រូវ​ជំរុញ​ដល់​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ឃុំ​សង្កាត់​ឱ្យ​បន្ត​អនុវត្ត​នូវ​ការបង់​ថវិកា​សមាជិកភាព​ឱ្យបាន​ទៀងទាត់​សម្រាប់​ប្រើប្រាស់​រាល់​តម្រូវការ​ឬ​ក្នុងករណី​ចាំបាច់​បន្ទាន់​ណាមួយ​។​

លើសពីនេះ​ត្រូវ​ស្នើសុំ​ទៅ​ប្រធាន​រតនាគារ​ឱ្យជួយ​សម្របសម្រួល​ក្នុង​នីតិវិធី​កិច្ចការ​ហិរញ្ញវត្ថុ​ដើម្បី​រដ្ឋបាល​ក្រុង​ស្រុក​ឃុំ​សង្កាត់​មាន​ភាពងាយស្រួល​លើ​កិច្ចការ​អនុវត្ត​នានា​។​ប្រធាន​សមាគម​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ឃុំ​សង្កាត់​ក៏ត្រូវ​ស្នើសុំ​កិច្ចសហការ​ពី​គ្រប់​មន្ទីរ​អង្គភាព​ជំនាញ​ក្នុង​ការគាំទ្រ​សកម្មភាព​របស់​សមាគម​ផងដែរ​៕S/