​ពលរដ្ឋ​ទ្រាំ​នឹង​ក្លិន​ស្អុយរលួយ​ចេញពី​គំនរ​សំរាម​ជា​យូរ​នៅ​ក្រុង​ព្រៃវែង​

626
ចែករម្លែក
  • 13
    Shares

​ដោយៈ​ចាន់ថន​/​ព្រៃវែងៈ​គំនរ​សំរាម​ស្អុយរលួយ​ជះក្លិន​សាយភាយ​យ៉ាង​អា​សោច បង្ក​ការលំបាក​ដល់ ក្រុមអាជីវករ​និង​ពលរដ្ឋ​នៅ​ជុំវិញ​ផ្សារ​ព្រៃវែង​សង្កាត់​កំពង់លាវ​ក្រុង​ព្រៃវែង​។​ជាមួយគ្នា​នោះអាជ្ញាធរ​ក្រុង​បាន​កោះប្រជុំ​បន្ទាន់​១​ដើម្បី​រក​ដំណោះស្រាយ​។​

​អាជីវករ​នៅ​ផ្សារ​ព្រៃវែង​បាន​អះអាងថា​បច្ចុប្បន្ននេះ​គាត់​ពិបាក​ក្នុងការ​ទ្រាំ​និង​ហិត​ក្លិនស្អុយ​ចេញពី​គំនរ​សំរាម​ជាប្រចាំ​បែបនេះ​ណាស់​។​ជាក់ស្ដែង​កាកសំណល់ ជាច្រើន​នៅមុខ​ផ្សារ ខាងលិច​ផ្សារ ក្រោយ​ផ្សារ ដែល​ខាង​ក្រុមហ៊ុន​ប្រមូល សំរាម​ទុក​ពន្យា​ពេល​រហូតដល់ មួយខែ កន្លះ​ខែ​មួយ​សប្តាហ៍​ទើប​ប្រមូល​ម្ដង​។
​ជាហេតុ​បណ្ដាល​ឲ្យ​កាកសំណល់​ទាំងនោះ ស្អុយរលួយ​ជះក្លិន​ប៉ះពាល់​ដល់​ការរស់នៅ​ជាខ្លាំង​។

​ប្រភព​ដដែល​បន្តថា​ព្រោះតែ​ទ្រាំទ្រ​ក្លិនស្អុយ​គ្មាន​ស្រាកស្រាន្ត​រហូតដល់​អ្នក​ខ្លះ​មាន​ជំងឺ​ជា​បណ្ដើរៗ​ហើយ​។​មិនតែប៉ុណ្ណោះ នៅពេល​មាន​ខ្យល់​បក់​ម្តងៗ​មាន​ថង់​ផ្លាស់​ស្ទិ​ច​ជាប់​ទៅដោយ​ក្លិន ស្អុយ​គួច​បក់​ផាត់​ចូលទៅ​ក្នុងផ្ទះ​ជា​រើ​យៗ​។​បញ្ហា​នេះ​មិនមែន​ពិបាក​តែ​អ្នក​នៅ​ជិត​គំនរ​សំរាម​ទេ​។សូម្បីតែ​អ្នកធ្វើដំណើរ​ឆ្លងកាត់​មុខ​ផ្សារ​ឬ​ជិត​គំនរ​សំរាម​ម្តងៗ​បាន​យកដៃ​ខ្ទប់មាត់​សឹងតែ​មិន​ចង់​ដកដង្ហើម​នោះដែរ​។
​ដោយឡែក​ស្ដ្រី​ជា​អ្នក​លក់ទំនិញ​ម្នាក់ បាន​ឲ្យ​ដឹងថា រាល់ថ្ងៃ​គំនរ​សំរាម​កំពុង​រលួយ​ស្អុយ​ហើយ​។

នៅមាន​បងប្អូន​តាម​ផ្ទះ​ដឹក​សំរាម​មក​ដាក់​ចោល​នៅមុខ​ផ្សារ​ទៀត​ដោយ​មូល​ហេតុថា​ដាក់​សំរាម​នៅមុខ​ផ្ទះ​ខ្លួន​យូ​ថ្ងៃ រថយន្ត​មិនឃើញ​មក​ដឹក​ចេញ​។​ខណៈ​ក្រុមហ៊ុន​ប្រមូល​សំរាម នៅ​ផ្សារ​ព្រៃវែង​នេះ មិន​មក​ប្រមូល​សំរាម​ទេ​។ ប៉ុន្តែ​បើ​រឿង​ប្រមូល​លុយ​តាម​ផ្ទះ​ឬ​អាជីវករ ថ្លៃ​ដឹក​សំរាម​វិញ មិនដែល​ភ្លេច​ម្តងណា​ឡើយ គឺ​ចុះមក​យក​ទៀងទាត់​ល្អ​ណាស់ សូម​សរសើរ​ហ្មង​។

​ជាមួយគ្នា​នោះ លោក តុលា ប្រធាន​ក្រុមហ៊ុន​ប្រមូល​សំរាម ក្រុង​ព្រៃវែង បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​លោក មាន​រថយន្ត​កែច្នៃ​ចំនួន​២​គ្រឿង ម៉ូតូ​រ៉ឺម៉ក​ដឹក​មួយគ្រឿង​សរុប​៣​គ្រឿង សម្រាប់​ប្រមូល​សំរាម​រាល់ថ្ងៃ​។ ​លោក​បន្តថា មូលហេតុ​ដែល​ខាង​ក្រុមហ៊ុន ប្រមូល​សំរាម​មានការ​យឺតយ៉ាវ​បែបនេះ គឺ​បណ្ដាលមកពី ផ្លូវ​ដឹក​ចូលទៅ​កន្លែង​ចាក់ចោល​ត្រូវបាន​ទឹក​លិច​។​ពិបាក​ចាក់​បន្តិច​តែបើ​សិន​ជាមាន​ភ្លៀង​ធ្លាក់​ទៀត​នោះ​យើង​ប្រមូល​មិនទាន់​ពេលវេលា​នោះទេ មានការ​យឺតយ៉ាវ​បន្តិច​ហើយ ។​

​ឯ​លោក​ម៉ន​នី​បណ្ឌិត​អភិបាលក្រុង​ព្រៃវែង​បាន​ទទួលស្គាល់ថា​សំរាម​ពិតជា​មាន​ក្លិនស្អុយ​ដូច​ការលើកឡើង​មែន​។​ប៉ុន្តែ​លោក​បាន​កោះប្រជុំ​បន្ទាន់​មួយ​កាលពី​ថ្ងៃទី​៥​ខែកញ្ញា​ឆ្នាំ​២០១៨ ដោយមាន​មន្ត្រី​បរិស្ថាន តំណាង​អាជីវករ​១០​នាក់ និង​ភាគី​ក្រុមហ៊ុន ប្រមូល​សំរាម​។​

ដើម្បី​រក​ដំណោះស្រាយ ក្នុងនោះ​អាចធ្វើ​ជា​ធុងសំរាម​ខ្នាត​ធំ​ដាក់​នៅមុន​ផ្សារ រៀបចំ​ឲ្យ​មាន​ការបាញ់ទឹក​លាង​សំអាត​។ និង​កំណត់​ឲ្យ​ខាង​ក្រុមហ៊ុន​ប្រមូល​សំរាម​១​ថ្ងៃ​២​លើក​គឺ​ព្រឹក​និង​ល្ងាច​ទោះបីជា​ពិបាក​ក្នុងការ​ដឹកជញ្ជូន​ក៏ដោយ​។​

​ករណីនេះ​ពលរដ្ឋ​សំណូមពរ​ដល់​អាជ្ញាធរ​ក្រុង​ព្រៃវែង​យ៉ាងទទូច​ឲ្យ​រក​ដំណោះស្រាយ​និង​មាន​ចំណាត់ការ​ចំពោះ​ខាង​ក្រុមហ៊ុន​ដឹកជញ្ជូន​កាកសំណល់​ផង​។ ដើម្បី​ការរស់នៅ​ស្អាត បរិភោគ​ស្អាត បរិស្ថាន​ល្អ សោ​ភណ្ឌ​ភាព​និង​ការទទួលខុសត្រូវ​។​ពីព្រោះ​ក្លិនស្អុយ​នេះ​ពលរដ្ឋ​បាន​រាយការណ៍​ប្ដឹង​មក​ក្រុមហ៊ុន​និង​អាជ្ញាធរ ជាច្រើនលើក​ច្រើនសារ​។

​ប៉ុន្តែ​ភាគី​ក្រុមហ៊ុន​មិន​អើពើ​ឯ​អាជ្ញាធរ​វិញ​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​អញ្ចឹង​អ្នក​ដែល​រង​ផលប៉ះពាល់​បាន​ត្រឹម​អត់ធ្មត់​ខាំមាត់សង្កត់ចិត្ត​។​គេ​មិន​សង្ឃឹមលើ​ចំណាត់​របស់​អាជ្ញាធរ​ទេ​ព្រោះ​វា​ដដែល​ហើយ​រឿង​សំរាម​ហ្នឹង​៕S/​

#