​ពលរដ្ឋ​នៅតែមាន​ជំនឿ​ទៅ​បន់ស្រន់​សុំ​កូន​ពី​តា​ព្រហ្ម​វត្ត​នគរ​បា​ជ័យ​ខេត្តកំពង់ចាម​

401

(​កំពង់ចាម​)៖​ប្រជាពលរដ្ឋ​មួយចំនួន​ជាពិសេស​អ្នក​ដែល​រស់នៅ​ខេត្តកំពង់ចាម​គឺ​នៅតែមាន​ជំនឿ​ទៅ​បន់ស្រន់​សុំ​ឲ្យ​មានកូន​ឬ​ចាក់​គម្ពីរ​ផ្សងសំណាង​ពី​ជោគ​ជាតា​រាសី​នៅ​តា​ព្រហ្ម​ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​បរិវេណ​ប្រាសាទ​នគរ​បា​ជ័យ​ស្រុក​កំពង់សៀម​ខេត្តកំពង់ចាម​។​ ​

លោក​សួន​យ៉ឹ​ន​វ័យ​៨០​ឆ្នាំ​ជា​គណ​:​កម្ម​ការ​អាចារ្យ​ម្នាក់​ក្នុងចំណោម​០៦​នាក់​ដែល​នៅ​ប្រចាំការ​នៅ​សិរី​សុគន្ធ​បទ​ហៅ​លោកតា​ព្រហ្ម​ស្ថិត​ក្នុងភូមិ​អម្ពិល​លើ​ឃុំ​អម្ពិល​ស្រុក​កំពង់សៀម​បាន​ឲ្យ​ដឹងថា​នៅ​ថ្ងៃ​ធម្មតា​មិនសូវមាន​អ្នក​មក​បែរបន់​,​ទស្ស​ទាយ​ឬ​ចាក់គ​ម្ពឺ​រ​នោះទេ​។​តែបើ​ចំ​ថ្ងៃសីល​និង​ថ្ងៃអាទិត្យ​គឺមាន​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ពី​២០​ទៅ​៣០​នាក់​ក្នុង​មួយថ្ងៃ​។​បើ​ចំ​ថ្ងៃ​ពិសេស​ដូចជា​រដូវ​ឆេង​ម៉េង​ចូលឆ្នាំ​ចិន​និង​ពេល​សិស្ស​ប្រឡង​ឌី​ស​ប្លូ​ម​ឬ​បាក់​ឌុប​វិញ​គឺមាន​អ្នក​មក​បន់ស្រន់​លោកតា​ព្រហ្ម​ពី​៤០​ទៅ​៥០​នាក់​ក្នុង​មួយថ្ងៃ​ជាពិសេស​គឺ​អ្នក​ជាប់សែស្រឡាយ​ចិន​មាន​ចំនួន​ច្រើនជាងគេ​។​ ​

លោក​បាន​បន្តថា​ភាគច្រើន​នៃ​អ្នក​ទាំងនោះ​បានមក​បន់​ស្រន់​សុំ​លោក​ព្រហ្ម​ច្រើនយ៉ាង​ណាស់​គឺ​ទៅតាម​បំណង​របស់គេ​រៀងខ្លួនៗ​។​ក្នុងនោះ​អ្នកខ្លះ​សុំ​បារមី​តា​ព្រហ្ម​ឬ​ហៅ​តា​ប៉ាវ​កុង​ជួយ​ឲ្យ​មានកូន​,​អ្នកខ្លះ​សុំ​ឲ្យ​រកស៊ី​មានបាន​,​សុំ​ឲ្យ​ប្រឡង​ជាប់​,​សុំ​ជួយ​រក​គ្រួសារ​ដែល​បាន​បាត់បង់​និង​អ្នកខ្លះ​ទៀត​គឺ​សុំ​ឲ្យ​ជាសះស្បើយ​ពី​ជំងឺ​តម្កាត់​ផ្សេងៗ​។​លើសពីនោះ​ចំពោះ​អ្នក​ដែល​រស់នៅ​ក្រៅប្រទេស​ដូចជា​សហរដ្ឋអាមេរិក​,​អូស្ត្រាលី​,​កូរ៉េខាងត្បូង​ក៍បាន​ពឹងពាក់​សាច់ញាតិ​ឲ្យ​មក​ទស្សន៍ទាយ​និង​បែរបន់​ហើយ​ប្រាប់​លទ្ធផល​ពី​ការ​ទស្សន៍ទាយ​ទាំងនោះ​តាម​ទូរ​សព្ទ​។​

​លោក​បន្ថែមថា​ក្នុង​ចំនួន​អ្នក​ដែល​បានមក​បន់ស្រន់​ប្រហែល​៥០​នាក់​គឺមាន​៤០​នាក់​គឺ​បាន​យក​នូវ​នំចំណី​អាហារ​ផ្សេងៗ​ដូចជា​មាន់​ទា​ចម្អិន​ស្រាប់​និង​ជ្រូក​ខ្វៃ​ជា​គ្រឿង​ដ​ង្វា​យ​ទៅតាម​ការសន្យា​ឬ​ហៅថា​លាបំណន់​ដែល​ការ​បន់ស្រន់​របស់ខ្លួន​ទទួលបាន​លទ្ធផល​ល្អ​តាម​បំណងប្រាថ្នា​។​
លោក​សួន​យ៉ឹ​ន​បាន​ឲ្យ​ដឹងថា​ចំពោះ​រឿង​បច្ច័យ​ឬដ​ង្វា​យ​នៅ​តា​ព្រហ្ម​នោះ​មិនបាន​កំណត់​តម្លៃ​ដែល​ត្រូវ​បង់​នោះទេ​គឺ​អាស្រ័យ​ទៅតាម​សុទ្ធា​របស់​អ្នក​បន់ស្រន់​។​បច្ច័យ​ទាំងនោះ​ត្រូវដាក់​ចូលទៅក្នុង​កេស​ជាច្រើន​ដែលមាន​សរសេរ​ឈ្មោះ​អ្នកទទួល​ដូចជា​ខាង​អង្គភាព​ជនពិការ​,​កាកបាទក្រហម​ប្រហែល​ជាង​១០​ស្ថាបន​។​

​រីឯ​ខាង​គណ​:​កម្ម​ការ​អាចារ្យ​ចំនួន​០៦​រូប​ប្រចាំការ​នៅ​តា​ព្រហ្ម​នេះ​ទទួល​មើល​កេស​កសាង​របស់​វត្ត​នគរ​ក្នុង​ចំនួន​០៣​រូប​និង​វត្ត​នគរ​ក្រៅ​ចំនួន​០៣​រូប​។​បច្ច័យ​កេស​សម្រាប់​កសាង​វត្ត​ទាំងពីរ​នេះ​គឺ​បែងចែក​ឆ្លាស់គ្នា​តាម​វត្ត​មួយ​សប្តាហ៍​ម្តង​ដែលមាន​ថវិកា​បានជា​បច្ច័យ​ពី​៥​ម៉ឺន​ទៅ​១០​ម៉ឺន​រៀល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ចៅអធិការ​វត្ត​ទាំងពីរ​។​ចំណែក​អាចារ្យ​ទាំង​០៦​រូប​នៅ​ប្រចាំការ​តា​ព្រហ្ម​នេះ​ទទួលបាន​បច្ច័យ​ចែកគ្នា​ក្នុង​ម្នាក់ៗ​មួយថ្ងៃ​ពី​៥​ពាន់​ទៅ​១​ម៉ឺន​រៀល​។​

​លោកស្រី​សុភ័ក្ត្រ​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា​ការ​ទស្សន៍ទាយ​បន់ស្រន់​ចាក់​គម្ពីរ​ដូច​នៅ​តា​ព្រហ្ម​ហៅ​ប៉ាវ​កុង​នៅ​វត្ត​នគរ​បា​ជ័យ​នេះ​គឺ​មិនមែនជា​សាសនាព្រះពុទ្ធ​ទេ​។​ការ​ទស្សន៍ទាយ​ដូចគ្នានេះ​លោក​ពិនិត្យឃើញ​នៅ​វត្តភ្នំ​ប្រុស​ភ្នំ​ស្រី​ស្រុក​កំពង់សៀម​វត្តភ្នំ​ជើងព្រៃ​ដែលជា​ការរៀបចំ​ឡើង​ដោយ​អាចារ្យ​ជា​គណ​:​កម្ម​ការ​ចំណុះជើងវត្ត​។​

​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា​ទូទាំង​ខេត្តកំពង់ចាម​មាន​វត្ត​អារាម​សរុប​ចំនួន​៣៧២​ដែល​ក្នុងនោះ​មាន​ជា​គណ​:​ធម្មយុត្តិ​ចំនួន​១២​វត្ត​និង​ផ្សេងទៀត​ជាវ​ត្ត​គណ​:​មហានិកាយ​៕S/​ដោយ​:​គង់​ហេង​

​ពលរដ្ឋ​នៅតែមាន​ជំនឿ​ទៅ​បន់ស្រន់​សុំ​កូន​ពី​តា​ព្រហ្ម​វត្ត​នគរ​បា​ជ័យ​ខេត្តកំពង់ចាម​