​ពលរដ្ឋ​នៅ​ភូមិសាស្ត្រ​នៃ​ប្រភពទឹក​រក្សា​និង​ចែកចាយ​ទឹក​ដើម្បី​បង្កា​ការ​ប្រឈម​បញ្ហា​ទឹក​

376
ចែករម្លែក

​ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​មន្ត្រី​ថា​អាជ្ញាធរ​សមត្ថកិច្ច​ជំនាញ​និង​ពលរដ្ឋ​នៅ​ភូមិសាស្ត្រ​នៃ​ប្រភព​ទឹកបាន​សហការ​សម្រួល​សម្រួល​គ្ន​លើ​ការ​រក្សាទុក​និង​ចែកចាយ​ទឹក​ដើម្បី​បង្ការ​ការ​ប្រឈម​ទ្វេរ​គ្រោះ​បញ្ហា​ទឹក​នៅ​បណ្តោយ​ដងស្ទឹង​មង្គល​បូរី ។​

លោក​រ័ត្ន​ដា​ស៊ី​ណង់​អភិបាលស្រុក​មង្គល​បូរី​ប្រាប់​កាសែត​រស្មី​កម្ពុជា​ដូច្នេះ​កាលពី​ល្ងាច​ថ្ងៃទី​២៤​ខែមករា​ខណ​:​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកស្ទឹង​មង្គលបុរី​សម្រាប់​ការប្រើប្រាស់​និង​ការបិទ​បញ្ចប់​ការ​បូ​ប​ទឹក​ស្រោចស្រព​ស្រូវប្រាំង​លើក​ទី​២ ក្នុង​ភុ​មិ​សាស្ត្រ​ស្រុក​។​

​លោក​បាន​និយាយថា​យោង​ការណែនាំ​និង​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​កែ​គឹមយ៉ាន​ក៏ដូចជា​ក្រសួង​ធនធានទឹក​និង​គណ​:​បញ្ជាការ​ឯកភាព​ខេត្ត​និង​សំណូមពរ​ជីវភាព​ពលរដ្ឋ​នោះ​។

​រដ្ឋបាល​ស្រុក​និង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​អាជ្ញាធរ​ឃុំ​ភូមិ​បាន​នឹង​កំពុង​ដោះស្រាយ​បញ្ហា​គ្រប់គ្រង​ទឹក​ក្នុង​ដងស្ទឹង​មង្គល​បូរី​និង​ទឹក​នៅតាម​បឹងបួរ​ត្រពាំង​ស្រះ​ប្រឡាយ​អណ្តូង​ទាំងឡាយ​ដើម្បី​រក្សាទុក​និង​ចែកចាយ​ជូន​ការប្រើប្រាស​និង​បរិភោគ​ក្នុង​រដូវប្រាំង​ឆ្នា​២០១៩​នេះ​។​

​កាលពី​ថ្ងៃទី​២១​ខែមករា​ឆ្នាំ​២០១៩​កន្លងមក​ក្រសួង​និង​មន្ទីរ​ធនធានទឹក​អាជ្ញាធរ​ក៏​ដូច​ក្រុមហ៊ុន​ផលិត​ទឹកស្អាត​ក៏បាន​បើកទ្វារ​ទឹក​ដែល​ខាង​ទឹកស្អាត​មង្គល​បូរី​ឡើង​បណ្តោះអាសន្ន​ស្ទាក់​ទឹក​ដើម្បី​បង្ហូរទឹក​ទៅឱ្យ​ពលរដ្ឋ​រស់នៅ​បណ្តោយ​ដងស្ទឹង​មង្គល​បូរី​ផ្នែក​ខាងក្រោម​បាន​ប្រើប្រាស់​។​បន្ថែម​លើទឹក​បឹង​ត្រពាំង​ប្រឡាយ​និង​ស្រះ​ឃុំ​ទាំងនោះ មាន​ឃុំ​ឬ​ស្សី​ក្រោក គយ​ម៉ែង តា​ឡំ ស្រះ​រាំង​និង​សំបួរ ។​

​លោក​រ័ត្ន​ដា​ស៊ី​ណង់​និយាយ​ដែរ​ថា​:​អាជ្ញាធរ​និង​ជំនាញ​ក៏ដូចជា​អ្នកពាក់ព័ន្ធ​ក្រោម​កិច្ចសម្របសម្រួល​ពី​ក្រសួង​ធនធានទឹក នៅ​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​។​ស្រុក​ប​វេ​ល​ខេត្តបាត់ដំបង​បាន​ទាក់ទង សហការគ្នា​ជិតស្និត​លើ​ការ​ចែកចា់យ​និង​រក្សា​ទឹក​ទុក​ប្រើប្រាស់​។​

​បាន​ផ្សព្វផ្សាយ​និង​ចា់ត់វិធានការ​មិនឱ្យ​មាន​ការ​បូ​ប​បា​ចប​ញ្ជូ​ល​ស្រែប្រាំង់​លើក​ទឺ​២​ទៀត​ទេ​។​ទោះយ៉ាងណា​លោក​និយាយថា​ចំពោះ​ស្រូវប្រាំង​លើក​ទី​២​សេសសល់​នៅ​ភូមិសាស្ត្រ​ស្រុក​នេះ​ប្រមាណ​៧០០​ហិកតា​ដែល​បារម្ភ​ខ្វះ​ទឹក​កន្លងមក ពេលនេះ​ក៏​ល្មម​ទុំ និង​ច្រូតកាត់​បាន​ហើយ​។​

​សូម​រំលឹកថា​បច្ច័យ​អាក្រក់​ដែល​អាច​កើតឡើង​ពី​បញ្ហា​គ្រប់គ្រង​នៅ​ស្រុក​មង្គល​បូរី​ក៏​ដូច​នៅ​ទូទាំង​ខេត្តបន្ទាយមានជ័យ​តែម្តង​។​នា​ឆ្នាំនេះ​គឺ​ស្រមោល​នៃ​គ្រោះមហន្តរាយ​ខ្វះ​ទឹក​ប្រើប្រាស់​កាលពី​ឆ្នាំ​២០១៦​បាន​អន្ទោលតាមប្រាណ​បណ្តើរៗ​ហើយ​។​នោះ​គឺ​បញ្ហា​ប្រឈម​ទ្វេ​គ្រោះ​នូវ​បញ្ហា​ទឹក​ស្រោចស្រព​មិន​គ្រប់ ហើយ​ស្រូវ​ក៏​នៅតែ​ខូចខាត ឬ​ថាស​ង្ក្រោះ​បាន​មួយចំនួន​។

​បញ្ហា​ធំ​ជាង​នេះ​គឺ​ក្តីបារម្ភ​ដ៏​ជ្រាលជ្រៅ​លើ​ភាព​រីងស្ងួត​នាំអោយ​ខ្វះ​ទឹក​បរិភោគ​និង​ទឺ​ក​ប្រើប្រាស ។ នេះ​បើសិនជា​ការគ្រប់គ្រង​លើ​ការ​ចែកចាយ​ទឹក​ការរក្សា​ទឹក​ទុក​បម្រុង​និង​ការ​សន្សំសំចៃ​ទឹក​មិន​បានល្អ​ទេនោះ​៕S/

រូបថត​៖​លោក​រ័ត្ន​ដា​ស៊ី​ណង់​និង​មន្ត្រី​ថា​អាជ្ញាធរ​សមត្ថកិច្ច​ជំនាញ​និង​ពលរដ្ឋ​នៅ​ភូមិសាស្ត្រ​នៃ​ប្រភពទឹក​រក្សា​និង​ចែកចាយ​ទឹក​ដើម្បី​បង្ការ​ការ​ប្រឈម​ទ្វេរ​គ្រោះ​បញ្ហា​ទឹក​(​រូប​:​ភ្នំ​ស្វាយ​)​