​ពលរដ្ឋ​នៅ​ស្រុក​កងមាស​ជ្រើសរើស​យកមុខរ​បរប​ណ្តុះ​ផ្សិត​ប្រសើរ​ជាង​ការ​ចំណាកស្រុក​

416

(​កំពង់ចាម​)៖​ប្រជាពលរដ្ឋ​ច្រើន​គ្រួសារ​ចំនួន​៣​ភូមិ​នៅ​ឃុំ​ព្រែក​ក្របៅ​ស្រុក​កងមាស​បាន​ចាប់យក​មុខរបរ​បណ្តុះ​ផ្សិត​លក់​ទៅកាន់​ទីផ្សារ​ក្នុងស្រុក​គឺ​រយ​:​ពេល​ច្រើន​ឆ្នាំ ហើយ​ដែល​ធ្វើ​ឲ្យ​ជីវភាព​ក្នុង​គ្រួសារ​នីមួយៗ បាន​ប្រសើរ​ឡើងជា​លំដាប់ ពោលគឺ​សមាជិកគ្រួសារ​បានរស់នៅ​ជួបជុំគ្នា មិន​ខ្វាយខ្វល់​បញ្ហា​ចំណាកស្រុក​ទៀតផង​។​

លោក​សុវណ្ណ​រតនា​អាយុ​៥៣​ឆ្នាំ​រស់នៅ​ភូមិ​ពោធិ៍​សាលា​ទី​២​ឃុំ​ព្រែក​ក្របៅ​ដែល​បាន​ប្រក​បរបរ​ធ្វើ​ផ្សិត​នេះ​ចំនួន​ជិត​១០​ឆ្នាំ​ហើយ​បាន​ឲ្យ​ដឹង​កាលពី​សប្តាហ៍​កន្លងទៅ​ថា សព្វថ្ងៃនេះ​លោក និង​ភរិយា​មាន​រោង​បណ្តុះ​ផ្សិត​ចំនួន​ពីរ​កន្លែង​នៅជាប់​គ្នា​នេះ​។ ជាមួយ​នោះ​លោក​កំពុង​សាងសង់​កន្លែង​បណ្តុះ​ផ្សិត​ថ្មី​មួយ​បន្ថែមទៀត​នៅ​ជិតគ្នា​នេះ ដើម្បី​បាន​ផ្សិត​លក់​ឲ្យ​ទាន់​រដូវ​បុណ្យ​ការ​នេះ​។​

​លោក​បាន​បន្តថា ពីរ​រោង​ដែល​បាន និង​កំពុង​ប្រមូល​ផល​យកទៅលក់​នៅ​ផ្សារ​ដើម​គ​ឯ​ភ្នំពេញ គឺជា​ប្រភេទ​ផ្សិត​ឈ្មោះ « លីដា ឬ​ហៅ ផ្សិត​ស »​។ ផ្សិត​នេះ​វា​មានពូជ​អាយុកាល នៃ​ការប្រមូល​ផល​ជា​បី​ប្រភេទ គឺ​ប្រភេទ​ស្រាល​ជិត ៣០​ថ្ងៃ​ឬ​ជិត​មួយខែ , ប្រភេទ​មធ្យម​មួយខែ​កន្លះ និង​ប្រភេទ​ធ្ងន់​ចំនួន​បី​ខែ​។
​​អ្នក​បណ្តុះ​ផ្សិត​រូបនេះ​បាន​ឲ្យ​ដឹង​ទៀតថា ធាតុ​ផ្សិត​សម្រាប់​ការផលិត​ផ្សិត​នេះ បូក​ទាំង​តម្លៃ​រោង គ្រឿងផ្សំ និង​ឧបករណ៍​ផ្សេងទៀត គឺ​មួយ​រោង​ចំណាយ​សោហ៊ុយ​ពី ៩.០០០-១០.០០០ ដុល្លារ​។ ក្នុងនោះ​មាន​សារធាតុ​ផ្សំ ជា​វត្ថុធាតុដើម​ដូចជា កម្ទេចកម្ទី​អាច​ម៌​រណា​ពី​ដើម​ស្វាយចន្ទី ដើម​កៅស៊ូ ជី​អ៊ុយ​រេ ក​ន្ទុ​ក ចុងអង្ករ កំបោ​ថ្ម​ជាដើម​។ បន្ទាប់មក​យើង​បិទ​ទុក​តាម​ប្រភេទ​ពូជ​ដូច​បាន​បាន​ជម្រាបជូន​ខាង​ល ហើយ​អាច​ចាប់​ប្រមូល​ផល​រាល់ថ្ងៃ​ពី ៣​ទៅ​៥​ខែ​។​

​លោក រតនា បាន​បន្ថែមថា ការផ្តល់​ផល គឺ​អាស្រ័យទៅលើ​រោង​ចាស់ ឬ​ថ្មី និង​ការ​អនាម័យ​សម្អាត​រោង​។ ឧបមា​ថា រោង​ប្រក់​ស្លឹកត្នោត​ដូច​រោង​របស់លោក​នេះ​ទើប​សង់​ថ្មី យើង​ប្រើ​លាមក​ចំនួន ៧​តោន​គឺ​វា​អាច​ផ្តល់​ផល​ជា​ផ្សិត​ប្រមាណ ៥០​គីឡូក្រាម​ក្នុង​មួយថ្ងៃ​។ នេះ​ប្រសិនបើ​មិន​ជួប​ឧបសគ្គ​ជំងឺ​ផ្សេងៗ ពិសេស​ជំងឺ​”​សា​ស័​រ​” គឺ​នៅ​មិនទាន់មាន​វិធី​កម្ចាត់​បានទេ​នាពេល​សព្វ​នេះ​។​”​សា​ស័​រ​”​វា​សាហាវ អាច​ឲ្យ​យើង​សល់​តែ​រោង និង​កម្ទេច​អាច​ម៌​រណា​នោះ ហើយ​លោក និង​កសិករ​ក្នុងភូមិ​ពោធិ​សាលា​ទី​២​នេះ ធ្លាប់បាន​ជួប​ជំងឺ​មួយ​នេះហើយ​។​

អ្នក​បណ្តុះ​ផ្សិត​ដែល​បទពិសោធ​ចំនួន​៩​ឆ្នាំ​ម្នាក់នេះ​បាន​បន្តថា ជុំវិញ​បញ្ហា​តម្លៃ​លក់​ចេញ​របស់​ផ្សិត លីដា ឬ​ផ្សិត​ស​នេះ គឺ​ហាងឆេង​មិន​ទៀងទាត់​ទេវា​អាស្រ័យ​តម្រូវ​តាម​រដូវ​កាល​ទីផ្សារ និង​ការផលិត​។ បើ​រដូវ​មាន​បុណ្យទាន ការ ចន្លោះ​ខែមករា​-​ខែមិថុនា​តម្លៃ​ផ្សិត​នេះ​អាច​ឡើងដល់​មួយ ៦.០០០ រៀល​ក្នុង​មួយ​គីឡូក្រាម​។ ប៉ុន្តែ​ខុសពី​រដូវ​ខាងលើនេះ​តម្លៃ​របស់​ផ្សិត​មិន​ទៀងទាត់ គឺ​សព្វ​ថ្ងៃមួយ​គីឡូក្រាម​ចាប់ពី​ជាង​ពីរពាន់​រៀល ទៅ​ជាង​បី​ពាន់​រៀល​។ តែបើ​មាន​អ្នក​ផលិត​ផ្សិត​លីដា ច្រើន​អាចជា​ន់​ខ្លាំង​នៅ​ទីផ្សារ​នោះ​តម្លៃ​ផ្សិត​មាន​ធ្លាក់​ដល់​មួយ​គីឡូក្រាម ៧០០ រៀល​កាលពី​ឆ្នាំ​២០១៦​ហើយ​នៅ​ភូមិ​ពោធិ​សាលា​ទី​២​នេះ​មាន​អ្នក​បណ្តុះ​ធ្វើ​អាជីវកម្ម​ចំនួន​ប្រហែល​២០​រោង​។​

​លោក អ៊ី កុក​គង់ មេឃុំ​ព្រែក​ក្របៅ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ០៩ ខែតុលា​ថា នៅ​ឃុំ​ព្រែក​ក្របៅ​នេះ​មាន​ប្រជាពលរដ្ឋ​ភូមិ​អូរ​កណ្តោល , ភូមិ​អណ្តូង និង​ភូមិ​ពោធិ​សាលា​ទី​២ បាន​ចាប់យក​មុខរបរ​បណ្តុះ​ផ្សិត ហើយ​ភូមិ​អូរ​កណ្តោល​ច្រើនជាងគេ​ប្រមាណ ៣០ គ្រួសារ​។ អ្នក​បណ្តុះ​ផ្សិត​ភាគច្រើន​ទទួលបាន​ជោគជ័យ គឺ​មិនសូវ​ជួប​ហិ​និ​ភ័យ​ដូច​ដំណាំ​ផ្សេង​ឡើយ​។ អ្នក​ដែល​ជួប​ហិ​និ​ភ័យ​មិន​ទទួលបាន​លទ្ធ​ល គឺ​អ្នក​ដែល​ចងការ​ប្រាក់​ពី​មីក្រូហិរញ្ញវត្ថុ និង​អ្នក​ខ្វះ​បទពិសោធន៍​លើ​របរ​មួយ​នេះ​។ ក្នុងនោះ​អ្នក​បណ្តុះ​ផ្សិត​ភាគច្រើន​មានបទពិសោធន៍​ប្រមាណ​ជិត ២០​ឆ្នាំ​ហើយ ដោយ​សមាជិកគ្រួសារ​នីមួយៗ រស់នៅ​ជួបជុំគ្នា​មិន​ចំណាកស្រុក​ទៅ​ឆ្ងាយ​។​

​លោក គឹម សាវឿន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ចាម​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ឲ្យ​ដឹងថា លោក​សូម​ចលនា​ប្រជាពលរដ្ឋ​ចាប់យក​របរ​បណ្តុះ​ផ្សិត​នេះ​ឲ្យ​បាន​ច្រើន ដោយ​ត្រូវ​ចេះ​ជ្រើសរើស​ពូជ និង​សិក្សា​ពី​តម្រូវការ​ទីផ្សារ​ឲ្យ​បានច្បាស់លាស់ ព្រមទាំង​អនាម័យ​សម្អាត​រោង ឬ​ទីកន្លែង​ផលិត​ផ្សិត​ជាប្រចាំ​ផងដែរ​។ ក្នុងនោះ​ខាង​លោក​មន្ត្រី​ជំនាញ​សម្រាប់​ជួយ​បណ្តុះបណ្តាល​វគ្គ​សិក្សា​ពី​ការបណ្តុះ និង​ការដាំដុះ​ដំណាំ​កសិកម្ម​គ្រប់មុខ​។​
​ ​
លោក​ប្រធាន​មន្ទីរ​បាន​បន្ថែមថា បច្ចុប្បន្ន​មានស្រុក​កំពង់សៀម , ស្រុក​កងមាស និង​ស្រុក​កោះសូទិន បាន​បណ្តុះ​ផ្សិត ហើយ​ភាគច្រើន​ពួកគាត់​ជា​កសិករ​បណ្តុះ​”​ផ្សិតចំបើង​”​។ ដោយសារ​ផ្សិតចំបើង​បច្ចុប្បន្ន​មាន​ទីផ្សារ​ល្អ និង​រសជាតិ​ឆ្ងាយ​ជាង​ប្រភេទ​ផ្សិត​ដទៃ គឺ​មួយ​គីឡូក្រាម​មួយ​ម៉ឺន​រៀល ទិញ​ដល់​កន្លែង​៕S/​ដោយ​: ភោគ សម្បត្តិ​ ​

​ពលរដ្ឋ​នៅ​ស្រុក​កងមាស​ជ្រើសរើស​យកមុខរ​បរប​ណ្តុះ​ផ្សិត​ប្រសើរ​ជាង​ការ​ចំណាកស្រុក​