សង្ស័យពុលស្រាសៈ​ពលរដ្ឋ​នៅ​ស្រុក​ស្នួល​ជិត​៥០​នាក់​ចូលពេទ្យ​និង​ពីរ​នាក់​ស្លាប់​

230

​ដោយៈ​សេង​ឃួន​/​ក្រចេះ​៖​ពលរដ្ឋ​ចំនួន​ពីរ​នាក់​បាន​ស្លាប់​និង​ជិត​៥០​នាក់​ទៀត​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ដោយមាន​អាកា​រៈ​វិលមុខ​,ចុក​ដើមទ្រូង,​ស្រវាំងភ្នែក,​ឈឺក្បាល​។​គេ​ដាក់​ការសង្ស័យថា​អាចបណ្តាលពី​ពុល​ស្រា​​ស​។​ករណីនេះ​បានកើត​ឡើង​នៅក្នុង​ភូមិ​ស្នួល​កើត​ឃុំ​ស្នួល​ស្រុក​ស្នួល​ខេត្តក្រចេះ​កាលពី​យប់​ថ្ងៃទី​១៣​ខែកក្កដា​ឆ្នាំ​២០១៨​។​

ប្រភពព័ត៌មាន​ឱ្យដឹងថា​ស្ថានភាពជំងឺបែបនេះបន្ទាប់ពី​ពួកគេទទួលទានស្រា​ស​ក្នុង​ពិធី​បុណ្យសព​របស់​អ្នកភូមិ​។​ក្រោយមក​ក៏​ស្រាប់​តែមាន​អា​ការៈពុល​ហើយ​ត្រូវបាន​ក្រុមគ្រួសារ​ដឹកបញ្ជូន​មក​សម្រាក​ព្យាបាលនៅ​មន្ទីរពេទ្យ​។​

មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត​បានឱ្យដឹងថា​ហេតុការណ៍​​នេះ​សង្ស័យ​ពុល​មេ​តា​ណុល​នៅក្នុង​ស្រាស​។​ខាង​មន្ទីរជំនាញ​កំពុង​ស្រាវជ្រាវ​ហើយ​យក​ស្រា​ទាំងនោះ​ទៅ​ពិសោធន៍​នៅ​ក្រសួងសុខាភិបាល​។​

​មន្ត្រី​បានធ្វើ​ការអប់រំ​បញ្ឈប់​ជា​បណ្ដោះអាសន្ន ការផឹក​ស្រាស ។មកដល់ព្រឹកថ្ងៃទី១៤ខែកក្កដា​​អ្នករងគ្រោះ​បាន​ធូរស្បើយ​ខ្លះ​ហើយ អ្នកខ្លះ​បាន​ត្រឡប់ទៅផ្ទះ​វិញ។​អ្នក​នៅ​សម្រាក​មន្ទីរពេទ្យ។ គិត​ត្រឹម​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៤​ខែកក្កដា​​នៅសល់តែ​២០​នាក់​ប៉ុណ្ណោះ​៕S/​សរន

ពលរដ្ឋ​នៅ​ស្រុក​ស្នួល​ជិត​៥០​នាក់​កំពុង​សង្គ្រោះ​នឹង​២​នាក់​ស្លាប់​ករណី​ពុល