​ពលរដ្ឋ​ប្រ​ត្តិ​កម្ម​ថា​មិន​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​អចលនវត្ថុ​នៅ​ក្រុង​ច្បារមន​

1533
ចែករម្លែក

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​ពលរដ្ឋ​បាន​ប្រ​ត្តិ​កម្ម​ជាមួយ​អាជ្ញាធរ​ថា​មិន​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ស​ម្គា​ស់​អចលនវត្ថុ​ឲ្យ​ម្ចាស់​កម្ម​សិទ្ធ​គាត់​ខណៈដែល​ប្រជាពលរដ្ឋ​ដ៏ទៃទៀត​គេ​ធ្វើឱ្យ​។​ចំឡែក​តែ​គ្រួសារ​មួយ​មិន​ធ្វើឱ្យ​គាត់​។​ពលរដ្ឋ​ម្នាក់​មានឈ្មោះ​ឃុ​ត​សុខុម​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​រសនៅ​ភូមិ​តា​ម៉ុ​ល​សង្កាត់​ច្បារមន​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​ដែល​អាជ្ញាធរ​មិន​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​កាលពីពេល​កន្លងទៅ​ថា​ប្រជាពលរដ្ឋ​ដែលមាន​ដីធ្លី​នៅ​ជុំវិញ​គាត់​រស់នៅ​ត្រូវបាន​អាជ្ញាធរ​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ឋិ​សម្គាល់​ម្ចាស់​អ​ច​នវ​ត្ថុ​ប្រមាណ​៧​គ្រួសារ​។​

​ប្រភព​បាន​បន្តថា​ក្បាលដី​ចាប់ពី​លេខ​១២៥៥,១២៥៤,១២៤៦,១២៤៧,១២៤៥,១២៤៨,១២៥២,​លេខ​ទាំង​៧​ក្បាលដី​នេះ​ត្រូវ​អាជ្ញាធរ​ធ្វើ​ប័ណ្ណ​ស​ម្គា​ស់​អ​ច​ន​វត្ថុ​ជូន​។​ចំណែក​ដី​គាត់​ដែលមាន​ក្បាលដី​លេខ​១២៥៦​មិន​ត្រូវបាន​អាជ្ញា​ធម្ម​អនុញ្ញាតឱ្យ​ទេ​។​បើទោះបី​គាត់​បានដាក​ពាក្យស្នើសុំ​តាំងពី​អំឡុង​ឆ្នាំ​២០១៥​ទៅ​សាលាខេត្ត​កំពង់ស្ពឺ​ដែល​បាន​ចុះបញ្ជី​នៅ​ថ្ងៃទី​២​ខែតុលា​ឆ្នាំ​២០១០​ដែលមាន​ក្បាលដី​លេខ​១២៥៦​ស្ថិតក្នុង​ភូមិ​តា​ម៉ុ​ល​សង្កាត់​ច្បារមន​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​។​

​លោក​ឃុ​ត​សុខុម​បាន​បន្តថា​កាលពី​លោក​អ៊ូរ​សំ​អ៊ួ​ន​នៅ​ជា​អភិបាលខេត្ត​កំពង់ស្ពឺ​ហើយ​លោក​វ៉ី​សំណាង​នៅ​ជា​អភិបាលរង​គាត់​បាន​សំ​ស្នើ​ឲ្យ​លោក​អ៊ូរ​សំ​អ៊ួ​ន​ជួយ​ធ្វើ​អន្តរាគមន៍​ចេញ​ប័ណ្ណ​កម្ម​សិទ្ឋិ​លើ​ក្បាលដី​របស់គាត់​ដែលមាន​លេខ​១២៥៦​ដែលមាន​ទីតាំង​ស្ថិតក្នុង​ភូមិ​តា​ម៉ុ​ល​សង្កាត់​ច្បារមន​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​។​គាត់​បានធ្វើ​ពាក្យ​ដាក់​ទៅ​រដ្ឋបាល​សាលាខេត្ត​កំពង់ស្ពឺ​ឱ្យជួយ​ពិនិត្យ​លើ​ពាក្យ​ដែល​គាត់​ស្នើសុំ​ចេញ​ប័ណ្ណ​អចលនវត្ថុ​ដោយមាន​ការឯកភាព​ពី​លោក​វ៉ី​សំណាង​កាលពី​ថ្ងៃទី​៦​ខែមិថុនា​ឆ្នាំ​២០១៦​កន្លង​ទៅតាម​មតិ​ឯកភាព​ពី​នាយក​រដ្ឋបាល​។​

លោក​ឃុ​ត​សុខុម​បាន​បន្តទៀតថា​លោក​វ៉ី​សំណាង​បានចេញ​លិខិត​បញ្ជា​បេសកកម្ម​កាលពី​ថ្ងៃទី​៣០​ខែមីនា​ឆ្នាំ​២០១៨​ឲ្យ​មន្ត្រី​ក្រោម​ឱ​វ៉ាទ​ដែលមាន​ឈ្មោះ​១​លោកស្រី​ប៉ោក​សេដ្ឋា​ជា​អភិបាលក្រុង​ច្បារមន​។​២​លោក​វ៉ាន់​សុខា​ជានា​យក​ទីចាត់ការ​អន្តរ​វិស័យ​,៣​លោក​សួស​ថុល​ជា​នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​,៤​លោក​យឹម​វ៉ាន់​ធឿន​ជា​នាយករង​ទីចាត់ការ​ហិរញ្ញវត្ថុ​,៥​លោក​លុយ​ច​ន្ទ័​តា​រ៉ា​ជា​នាយករង​ទីចាត់ការ​អន្តរ​វិស័យ​,៦​លោក​ខៀវ​សំ​បានជា​ប្រធានការិយាល័យ​កិច្ចការ​ច្បាប់​និង​សុ​វត្តិភាព​សាធារណៈ​,

៧​លោក​ឃួន​នី​ជា​អនុប្រធាន​ការិយាល័យ​កិច្ចការ​ច្បាប់​,៨​លោកស្រី​អួ​ង​ច​ន្នី​ជា​អនុ​ប្រ​ធា​កិច្ចការ​ច្បាប់​,៩​លោក​ផាន​ភា​រ៉ា​ជាម​ន្ត្រី​សាលាខេត្ត​១០​រួមទាំង​មន្ត្រីនគរបាល​និង​អាវុធហត្ថ​។​បាន​ចុះទៅ​ប្រមូលយក​សម្ភារៈ​មានដូចជា​ដែក​ស៊ីម៉ង់ត៍​និង​សម្ភារៈ​របស់​ជាង​មួយចំនួនធំ​។​គាត់​ថា​តើ​ហត្ថលេខា​របស់លោក​វ៉ី​សំណាង​ដែល​បាន​ឯកភាព​និង​តាំងពី​អំឡុង​ឆ្នាំ​២០១៦​នោះ​មិនអាច​ទុក​ថា​បានការ​ទេ​អី​បានជា​លោក​បញ្ជា​ឲ្យ​មន្ត្រី​ក្រោម​ឱ​វ៉ាទ​មក​យ​សម្ភារៈ​សំណង់​គាត់​អស់​។

​គាត់​សំណូមពរ​សូមឱ្យ​លោក​ហ៊ុន​ម៉ា​នី​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​មេត្តាជួយ​អន្តរាគមន៍​និង​អនុញ្ញាត​ជួយ​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ក្បាលដី​លេខ​១២៥៦​ដូច​បងប្អូន​ប្រជាពលរដ្ឋ​ទាំំ​ង​៧​គ្រួសារ​ដែរ​។​​ក្រោម​ការលើកឡើង​ពី​ទុក​កង្វល់​របស់​ពលរដ្ឋ​ខាងលើ​អ្នកយកព័ត៌មាន​ការ​សែត​រស្មី​កម្ពុជា​ប្រចាំខេត្ត​កំពង់ស្ពឺ​បាន​ទំនាក់ទំនង​ទៅ​លោក​វ៉ី​សំណាង​អភិបាលខេត្ត​កំពង់ស្ពឺ​ដើម្បី​សូម​ការពន្យល់​។​

លោក​បាន​បញ្ជាក់ថា​ដី​ដែលមាន​ក្បាល​លេខ​១២៥៦​ជា​ដី​បម្រុង​របស់​រដ្ឋ​សម្រាប់​ទុក​ធ្វើ​ទីលាន​ប្រជាធិបតេយ្យ​។​លោ​កថា​បើសិនជា​ខាង​អាជ្ញាធរ​ហ៊ាន​ចេញ​ប័ណ្ណ​កម្ម​សិ​ទ្ឋ​ឱ្យឈ្មោះ​ឃុ​ត​សុខុម​និង​ត្រូវ​ដោះ​រឿង​ជាមួយ​ប្រជាពលរដ្ឋ​វិញ​ពីព្រោះ​ដី​នេះ​មាន​ប្រជាពលរដ្ឋ​គ្រួសារ​ផ្សេងទៀត​ស្នើសុំ​ដែរ​ទើប​លោក​មិន​អនុញ្ញាតឱ្យ​៕S/

​ពលរដ្ឋ​ប្រ​ត្តិ​កម្ម​ថា​មិន​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​អចលនវត្ថុ​នៅ​ក្រុង​ច្បារមន​