​ពលរដ្ឋ​ពេញចិត្ត​មាន​កន្លែង​ធ្វើលិខិត​ឆ្លងដែន​នៅ​ប៉ោយប៉ែត​

1596
ចែករម្លែក
  • 49
    Shares

​ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​បងប្អូន​ពលរដ្ឋ​បាន​សម្តែង​ការពេញចិត្ត​នឹង​បាន​កន្លែង​ផ្តល់​សេវា​ធ្វើលិខិត​ឆ្លងដែន​(Passport)​ដល់​ពលរដ្ឋ​ទូទៅ​និង​កន្លែង​ធ្វើលិខិត​អនុវត្ត​ឱ្យធ្វើ​ដំណើរ​(Travel Document) ។​ពលករ​ដែល​បាន​បើក​សាខា​ឡើងវិញ​នៅ​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​ជិត​ព្រំដែន​ថៃ ។​

​ពលរដ្ឋ​ទាំង​នោះបាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​១៥​ខែមិថុនា​ថា​: តាម​ដឹង សាខា​ការិយាល័យ​ធ្វើលិខិត​ឆ្លងដែន​ឬ​ប៉ាស្ព័រ​នៅ​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយ​មាន​ជ៏​យ ក៏​ដូច​នៅ​ផ្សារ​ព្រំ​ខេត្ត​ប៉ៃលិន​និង​នៅ​ក្រុង​-​ខេត្តបាត់ដំបង​បាន​បើក​ម្តង​ហើយ​កាលពី​ឆ្នាំ​២០១៤ ខណ​:​អាជ្ញាធរ​ថៃ​ធ្វើ​យុទ្ធនាការ​បញ្ជូន​ពលក​រ​ខ្មែរ​ខុសច្បាប់​មាតុភូមិនិវត្តន៍​។

​ប៉ុន្តែ​បាន​បិទ ហើយ​ទើប​បើក​ដំណើរការ​ឡើងវិញ​ពីថ្ងៃ​ទី​៦​ខែមិថុនា​ឆ្នាំ​២០១៨ ។ ទីតាំង​នេះ​នាំឱ្យ ពួកយើង​ពេញចិត្ត​រីករាយ​ណាស់​ព្រោះ​វា​នៅ​ជិត​ផ្ទះ​សេវា​ងាយស្រួល​ចំណេញ​ពេលវេលា​ធ្វើដំណើរ​និង​សោហ៊ុយ​សេវា​។

​លោក​ឧ​ត្ត​ម​សេនីយ៍ ប៉ោ សារ៉ាក់ អនុប្រធាននាយកដ្ឋាន​លិខិតឆ្លងដែន នៃ​អគ្គនាយកដ្ឋាន​អត្ត​ស​ញណ​កម្ម​និង​ជា​ប្រធាន​ទីស្នាក់ការ​ការិយាល័យ​ផ្តល់​ភាពស្របច្បាប់​ពលករ​ខ្មែរ​ឬ​ហៅថា​សាខា​ការិយាល័យ​លិខិតឆ្លងដែន​ក្រុង​ប៉ោយប៉ែត​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​១៦ ខែមិថុនា​ថា​:​ការិយាល័យ​ច្រកចេញចូល​តែមួយ​ផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​ខ្មែរ​បាន​បើក​ដំណើរការ​ឡើងវិញ​កាលពី​ថ្ងៃទី​៨​ខែមករា​ឆ្នាំ​២០១៨​។​

ក្នុង​១​ខែៗ​បាន​បំពេញបែបបទ​លិខិត​អនុញ្ញាតិ​អោយធ្វើ​ដំណើរ​ទៅ​បរទេស​(Travel Document)​ឬ​ហៅ​ក្រៅ​ថា​ប៉ាស្ព័រ​ពណ៌​ខ្មៅ​បាន​ពី​២.០០០​ទៅ​៣.០០០​ក្បាល និង​សាខា​ការិយាល័យ​លិខិតឆ្លងដែន​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​បាន​បើក​ដំណើរការ​ឡើងវិញ​កាលពី​ថ្ងៃទី​៦​ខែមិថុនា​ឆ្នាំ​២០១៨ ដោយ​ក្នុង​១​ថ្ងៃៗ​ធ្វើ​ប៉ាស្ព័រ​បាន​ពី​១៤០​ទៅ​ជាង​២០០​ក្បាល ។ ឬ​អាច​សរុប​ថា ពីថ្ងៃ​ទី​៦​ដល់​ថ្ងៃទី​១៤ មិថុនា ធ្វើ​ប៉ាស្ព័រ​បាន ១.៣៩១ នាក់ ។​

​ការងារ​នេះ​មាន​មន្ត្រីនគរបាល​១០​នាក់​បម្រើ​ការងារ​ក្នុងនោះ​៨​នាក់​បម្រើការ​ខាង​ធ្វើលិខិត​ឆ្លងដែន​ឬ​ហៅថា​ប៉ា​ស្ព៍​រ​។​ចំពោះ​កម្រៃ​សេវា​និង​រយ​:​ពេលធ្វើ​គឺ​ដូច​ធ្វើ​នៅ​រាជធានី​ភ្នំពេញ​ឬ​ដូចដែល​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​នៃ​ក្រសួងមហាផ្ទៃ​ណែនាំ​ស្រាប់​។

​លោក ខេង តារា អនុប្រធាន​ការិយាល័យ​នៃ​ក្រសួង​ការងារ និង​ជា​ប្រធាន​ក្រុមការងារ​អោយធ្វើ​ទី​៣(​ទៅ​ប្រទេស​ថៃ​) ប្រចាំ​នៅ​ក្រុង​ប៉ោយប៉ែ​តនៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវ​: ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​១៦​ខែមិថុនា​ថា​:​នៅទីនេះ​មន្ត្រី​ក្រសួង​ការងារ​និង​មន្ត្រីនគរបាល​លិខិតឆ្លងដែន​នៃ​ក្រុមការងារ​នៃ​ការិយាល័យ​ច្រកចេញចូល​តែមួយ​សម្រាប់​ផ្តល់​ភាពស្របច្បាប់​បានទទួល​ពលករ​ដែល​បានដាក់​ពាក្យស្នើសុំ​តាមរយ​:​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​(​ក្រុមហ៊ុន​ស្របច្បាប់​។ដែល​ទទួល​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ការងារ​) មក​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ក្រសួងមហាផ្ទៃ គឺ​មក​ធ្វើលិខិត​អនុញាតិ​ធ្វើដំណើរ​ឬ​Travel Document) ឬ​ហៅ​ក្រៅ​ថា​ប៉ាស្ព័រ​ពណ៌​ខ្មៅ​នៅទីនេះ ហើយ​២-៣​ថ្ងៃ​បន្ទាប់​នឹង​បាន​។ ការផ្តល់​ប៉ាស្ព័រ​ពណ៌​ខ្មៅ​នេះ អាការ​របស់​រដ្ឋ​ឬ​មានន័យថា ធ្វើ​ដោយ​ឥតគិតថ្លៃ​។​

បន្ទាប់មក​ពលករ​ត្រូវយក​លិខិត​អនុញ្ញាតិ​ធ្វើដំណើរ​ឬ​ប៉ាស្ព័រ​ពណ៌​ខ្មៅ​នោះ​ត្រឡប់​ឱ្យទៅ​ភ្នាក់ងារ​រយ​:​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​យ​:​ទីភ្នាក់ងារ​ជ្រើសរើស​ពលក​វិញ ដើម្បីឱ្យ​ទីភ្នាក់ងារ​នេះ រត់ការ​បំពេញបែបបទ​បន្ត​នៅ​ក្រសួងការបរទេស​និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា រួច​បន្ត​ទៅសុំ​ទិដ្ឋាការ​ការងារ​នៅ​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា​ជា​កន្លែង​ចុងក្រោយ ។​

​ចំណែក​ពលរដ្ឋ​មកសុំ​ធ្វើលិខិត​ឆ្លងដែន​ឬ​ប៉ាស្ព័រ​និង​ធ្វើលិខិត​អនុញ្ញាត​ធ្វើដំណើរ​ឬ​ហៅថា​ប៉ាស្ព័រ​ពណ៌​ខ្មៅ​នៅ​សាខា​ការិយាល័យ​លិខិតឆ្លងដែន​នា​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា ថា​: ពួកគាត់​មកពី​ខេត្តកំពង់ធំ​សៀមរាប​ឧ​ត្ត​រ​មានជ័យ​បន្ទាយមានជ័យ​បាន​ពេញចិត្ត​យ៉ាងខ្លាំង​នឹង​រាជរដ្ឋាភិបាល​ក៏​ដូច​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​នៃ​ក្រសួងមហាផ្ទៃ​និង​ក្រ​សូង​ការងារ​ដែល​បាន​បើក​ឡើងវិញ​ការិយាល័យ​ច្រកចេញចូល​តែមួយ​ផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​ខ្មែរ​គឺ​ការបើក​សាខា​ការិយាល័យ​លិខិតឆ្លងដែន​នា​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​នេះ​។​

​អ្នកស្រី​ឌឿ​ន​.​ស​រស់នៅ​ភូមិ​ឈូក​សង្កាត់​/​ក្រុង​សំរោង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​១៦​មិថុនា​ថា​: អ្នកស្រី​ទើប​មក​ធ្វើលិខិត​ឆ្លងដែន​លើកដំបូង​។​អ្នកស្រី​ធ្លាប់​ចង់ទៅ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ តែ​ដោយ​ឆ្ងាយ​និង​ចំណាយ​ការធ្វើ​ដុះ​ណើ​រ ស្នាក់នៅ​ច្រើន ក៏​ចេះតែ​ពន្យាៗ ហើយ​ឥឡូវ​មក​ធ្វើ​នៅ​សាខា​ការិយាល័យ​លិខិតឆ្លងដែន​ប៉ោយប៉ែត​នេះ ដែល​ជិត មនុស្ស​តិច​ល្មម មិន​ចង្អៀត​និង​ចំណាយ​តិច ហើយ​សេវា​ស្រួល​មែនទែន​។​

​ចំណែក​កញ្ញា​ផល​បុ​ប្ភា​រស់នៅ​ភូមិ​បឹង​ស្នោរ​ឃុំ​ស្លា​ក្រាម​ស្រុក​ស្វាយចេក​ខេត្តបន្ទាយមានជ័យ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ដែរ​ថា​: កញ្ញា​ចង់​ចេញ ចូលទៅ​ប្រទេស​ថៃ​ដោយ​ប្រើ​ប៉ាស្ព័រ​ស្របច្បាប់ ។​ប៉ុន្តែ​កន្លងមក ចេះតែ​គិតថា​លំបាក ហើយ​ខ្លាច​ផង ចំណាយ​សោហ៊ុយ​ច្រើន​ពេលធ្វើ​ដំណើរ​ទៅធ្វើ​ប៉ាស្ព័រ​នៅ​ភ្នំពេញ​។ ឥឡូវ​រដ្ឋ​មាន​កន្លែង​ធ្វើ​ប៉ាស្ព័រ​នៅ​ប៉ោយប៉ែត​នេះ​. វា​ជិត ងាយស្រួល ហើយ​ពេល​មក​ធ្វើ​មន្ត្រីនគរបាល​បំពេញបែបបទ​ងាយស្រួល​ណាស់ ៕S/

​ពលរដ្ឋ​ពេញចិត្ត​មាន​កន្លែង​ធ្វើលិខិត​ឆ្លងដែន​នៅ​ប៉ោយប៉ែត​