​ពលរដ្ឋ​ភ្លើង​ឆេះ​ផ្ទះ​ចំនួន​៤​គ្រួសារ​ទទួល​អំណោយ​ពីសា​ខា​កាកបាទក្រហមកម្ពុជា​ខេត្ត​

94
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី​៖​ជនរងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​អស់ទាំង​ស្រុង​ចំនួន​៤​ខ្នង​ផ្ទះ​កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែកុម្ភៈ​ឆ្នាំ​២០២០​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តមណ្ឌលគិរី​បាន​នាំយក​អំណោយ​មនុស្សធម៌​មួយចំនួន​របស់​សាខា​កាកបាទក្រហម​ខេត្ត​ផ្តល់ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ចំនួន​៤​គ្រួសារ​ស្ថិតនៅ​ភូមិ​ចំរើន​ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។​

​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​អគ្គិភ័យ​ឆេះ​ផ្ទះ​ចំនួន​៤​ខ្នង​ស្មើនឹង​៤​គ្រួសារ​នាពេលនេះ​ទទួលបាន​អំណោយ​មនុស្សធម៌​មួយចំនួន​ពីសា​ខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ក៏ដូចជា​សប្បុរសជន​នានា​ដើម្បី​ជួយ​ដោះស្រាយ​នូវ​ការខ្វះខាត​បាន​មួយរយៈ​ពេល​ខ្លី​។

​នាឱកាស​នោះ​លោក​សាយ​ម៉េង​គីម​បាន​នាំយក​អំណោយ​មនុស្សធម៌​ចែកជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ចំនួន ៤​គ្រួសារ រួមមាន​៖ ក្នុង​មួយ​គ្រួសារ ៖ អង្ករ​,​ទឹកត្រី​, ទឹកស៊ីអ៊ីវ​, ប្រេងឆា​, មី​, ត្រីខ​, កន្ទេល​, សម្ភារ​ប្រើប្រាស់ និង​ថវិកា​មួយចំនួន របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ក្នុងនោះ ក៏មាន​ការចូលរួម​ឧបត្ថម្ភ​ពី​សប្បុរសជន ផ្តល់ជូន​គ្រួសារ​រងគ្រោះ​ទាំង​៤​គ្រួសារ​នោះ​ផងដែរ​។​

​សូមបញ្ជាក់ថា​តាម​តាមរយ​បាយ​ការណ៍​របស់លោក​ស៊ិន​វណ្ណ​វុ​ឌ្ឍ​អភិបាលស្រុក​កោះ​ញែក​បានឱ្យដឹងថា​ករណី​ភ្លើង​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៤​ខ្នង​នៅ​ភូមិ​ចំរើន​ឃុំ​ស្រែ​សង្គម​ស្រុក​កោះ​ញែក​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​ជិត​៧​យប់​ថ្ងៃទី​២៤​ខែកុម្ភៈ​ឆ្នាំ​២០២០​តែ​មិន​បណ្តាលឱ្យ​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ទេ​៕S/