​ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់ព្យុះ​នៅ​ផ្លូវជាតិ​លេខ​៣ ស្រុក​ព្រៃនប់​១.១០៧​គ្រួសារ​ទទួល​អំណោយ​

100
ចែករម្លែក

​ដោយ៖​វ​ណ្ណៈ/​ព្រះ​សីហ​នុ៖ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ខ្យល់ព្យុះ​រដូវ​បោកបក់​ពី​ជើងភ្នំ​កំចាយ បូកគោ​កាលពី​សប្តាហ៍​ទី​១​ខែធ្នូ​២០១៩​នេះ​នៅតាម​ផ្លូវជាតិ​លេខ​៣​ចំនួន​១.១០៧​គ្រួសារ​។​ក្នុងនោះ​មាន ៖-​ឃុំ​ទឹកល្អក​៣១៩​ខ្នង​ផ្ទះ​-​ឃុំ​សាមគ្គី​៣២៧​ខ្នង​ផ្ទះ​-​ឃុំ​វាលរេញ​២​ខ្នង​ផ្ទះ​-​ឃុំ​ទឹកថ្លា​៤៥៩ ខ្នង​ផ្ទះ​

​ទទួលបាន​ជំនួយ​ឧបត្ថម្ភ​ពីសា​ខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​១០​ធ្នូ​២០១៩ ។ ការផ្តល់​ជំនួយ​នេះ​ធ្វើឡើង​រួមគ្នា​នៅក្នុង​ឃុំ​វាលរេញ​ក្រោម​វត្តមាន​លោក​គួច​ចំរើន​អភិបាលខេត្ត​ព្រះសីហនុ​និង​ជា​ប្រធាន​គណកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ​និង​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​សាខា​កាកបាទក្រហម​ខេត្ត​ព្រមទាំង​មន្ត្រីរាជការ​និង​មន្ត្រី​មូលដ្ឋាន​។

​សូមបញ្ជាក់ថា​ជា​រៀងរាល់​រដូវ​ចុងឆ្នាំ​ភូមិឋាន​ពលរដ្ឋ​ដែល​រស់​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​វាលរេញ​-​កំពត​តែងតែ​ទទួលរង​ខ្ស​ល់​កន្ត្រាក់​ឬ​ព្យុះ​រដូវ​ដែល​បោកបក់​ចេញពី​ជើងភ្នំ​កំចាយ​បូកគោ​មិនដែល​ខកខាន​ឡើយ ដោយ​គ្រាន់តែ​ឆ្នាំ​ខ្លះ​រងគ្រោះ​ធ្ងន់​និង​ឆ្នាំ​ខ្លះ​រងគ្រោះ​មធ្យម​ឬ​តិចតួច ។

​សម្រាប់​ឆ្នាំ​២០១៩​នេះ​ខ្យល់ព្យុះ​រដូវ​នេះ​បាន​បោកបក់​មកលើ​ភូមិស្ថាន​ពលរដ្ឋ​ចំនួន​២​លើក​ក្នុងនោះ​ក្រៅពី​ប៉ះពាល់​ផ្ទះសំបែង​ជាង​១.០០០​ខ្នង​ក៏មាន​ផលដំណាំ​មួយចំនួន​រង​ការខូចខាត​ប៉ុន្តែ​មិនមាន​មនុស្ស​រងគ្រោះថ្នាក់​ទេ​។​ជំនួយ​ដែល​ផ្តល់ជូន​ពលរដ្ឋ​ក្នុង​មួយ​គ្រួសារៗ​រួមមាន​៖-​អង្ករ​-​ឃី​ត​មួយកញ្ចប់​,​មុង​ភួយ​,​ក្រមា​,​សារុង​,​តង់​,​កន្ទេល​,​ត្រីខកំប៉ុង​,​មី​,​ថវិកា​៥​ម៉ី​ន​រៀល​៕S/​