​ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នៅ​២​សង្កាត់​ទទួល​អំណោយ​

890
ចែករម្លែក

​ដោយ​:​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​ពលរដ្ឋ​រស់នៅ​ពីរ​សង្កាត់​ក្នុង​ក្រុង​ប៉ោយប៉ែត​ដែល​បាន​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ កាលពី​ថ្ងៃទី​១៦-១៧ មេសា​ឆ្នាំ​២០០១៨​កន្លងមក​នោះ បានទទួល​អំណោយ​ពី​សាខា​កាកបាតក្រហម​ខេត្តបន្ទាយមានជ័យ​នា​ល្ងាច​ថ្ងៃទី ២៣ មេសា ឆ្នាំ​២០១៨​។​លោក​លី សារី អភិបាលរង​ខេត្ត​និង​ជា ប្រធាន​គណៈកម្មាធិកា​សាខា​កាកបាទក្រហម​ខេត្តបន្ទាយមានជ័យ លោក សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត អភិបាលរង និង​ក្រុមការងារ សាខា​កាកបាទក្រហម​ខេត្ត​បាន​ចូលរួម​ក្នុង​ពិធី​ចែក​អំណោយ​នេះ​។​

​លោក​សាន​ស៊ានហូ​អភិបាលក្រុង​ប៉ោយប៉ែត​ឱ្យដឹងថា​នៅក្រោយពី​បងប្អូន​ពលរដ្ឋ​និង​ភ្ញៀវ​ទាំងឡាយ​សប្បាយរីករាយ​លើស​ឆ្នាំ​ណាៗ​ទាំងអស់​កាលពី​សង្ក្រាន្ត​ប៉ោយប៉ែត​នា​រដូវចូលឆ្នាំ​ខ្មែរ​កន្លងមក​ក៏​បែរជា​ភ្លៀង​កក់ខែ​លាយឡំ​ខ្យល់​កន្ត្រាក់​បង្ក​ខូចខាត​ផ្ទះសម្បែង​ពលរដ្ឋ​អស់​ចំនួន​៤៧​ខ្នង​នៅ​ជាយ​ព្រំដែន​កម្ពុជា​ថៃ​ក្នុង​សង្កាត់​ប៉ោយប៉ែត​និង​សង្កាត់​ផ្សារកណ្តាល​។​

លោក​និយាយ​បន្តថា​ក្នុងនោះ​នៅ​សង្កាត់​ប៉ោយ​បែ​ត​ក្នុងភូមិ​ទំនប់​ក​៥​ខូចខាត​ផ្ទះសំបែង​ពលរដ្ឋ​១២​ខ្នង​ក្នុងនោះ​៣​ខ្នង​ធ្ងន់ធ្ងរ​ដួល​រាប​និង​ដី​។​នៅ​ភូមិ​ទទួល​ប្រាសាទ​ខូចខាត​៣​ខ្នង​។​និង​នៅ​សង្កាត់​ផ្សា​កណ្ដាល ក្នុងភូមិ​ព្រៃ​គប់​២៤​ខ្នង ធ្ងន់​៤​ខ្នង ភូមិ​អូ​នាង​៨​ខ្នង​ធ្ងន់ធ្ងរ​ដួល​រាប​ដល់​ដី​។​​លោក លី សារី អភិបាលរង​ខេត្ត​និង​ជា​ប្រធាន​គណៈកម្មាធិកា​សាខា​កាកបាទក្រហម​ខេត្តបន្ទាយមានជ័យ បាន​សំដែង​ការសោកស្ដាយ បាន​ចូលរួម​រំលែក​ទុក្ខលំបាក​និង​ការខូចខាត​នេះ ហើយ​បានផ្តល់​កម្លាំងចិត្ត​ឱ្យ​បងប្អូន​តស៊ូ ខិតខំ​ងើប​កសាង​ជីវភាព​ឡើងវិញ​។​

លោក លី សារី ដែល​ក្នុងនាម​លោក​សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​និង​ជា​ប្រធាន​កិ​ត្ត​យស​សាខា​កាកបាទក្រហម​ខេត្ត និង​ជា​តំណាង​ពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​នេះ​សូម​ថ្លែងអំណរគុណ​ដល់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​ដែល​បាន​ណែនាំ​ឱ្យ​យក​អំណោយ​នេះ​មក​ជូន​បងប្អូន​ពលរដ្ឋ ។

​​សូម​ថ្លែងអំណរគុណ​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​លោកជំទាវ​ម៉ៅ ម៉ា​ល័យ​ដែល​បាន​ផ្ត់​អំណោយ​ស័ង្កសី សម្ភារ​:​សាងសង់​។​​ក៏​ថ្លែងអំណរគុណ​ដល់​មន្ត្រី​កងកម្លាំង​នគរបាល​កងរាជអាវុធហត្ថ​ខេត្ត​ស្រុក​និង​កម្លាំងយោធា​ផ្នែក​សិ​ករង​ក្រុង​ដែល​បាន​បញ្ជូន​កម្លាំង​ចុះជួយ​ជួសជុលផ្ទះ​ជូន​ពលរដ្ឋ​រងគ្រោះ​ជាប​ន្ទា​ន់​ផងដែរ​៕S/

រូបថត​:​លោក​លី​សារី​លោក​សាន​ស៊ានហូ​និង​មន្ត្រី​ពេល​នាំ​អំណោយ​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ​ទៅជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​៤៧​គ្រួសារ​នៅ​២​សង្កាត់​នៃ​ក្រុង​ប៉ោយប៉ែត​(​រូប​:​ប​.​ជ័យ​)​