​ពលរដ្ឋ​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​នៅ​ក្រុង​សិរីសោភ័ណ​ទទួល​អំណោយ​

246
ចែករម្លែក

ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​ពលរដ្ឋ​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​នៅ​ក្រុង​សិរីសោភ័ណ​ទទួល​អំណោយ​សង្គ្រោះបន្ទាន់​។​លោក​នាង​ហាវ​ប្រធាន​អនុសាខា​កាកបាទក្រហម​ក្រុង​សិរីសោភ័ណ​និង​ក្រុមការងារ​បាន​ចុះសួរសុខទុក្ខ​ដល់​គ្រួសារ​រងគ្រោះ​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ​១​គ្រួសារ​នៅ​ភូមិ​សែ​សិន​សង្កាត់​អូរ​អំ​អិ​ល​ក្រុង​សិរី​សោ​ភ​ណ័​ខេត្តបន្ទាយមានជ័យ​។​

​អគ្គិភ័យ​កាលពី​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៣​ខែសីហា​ឆ្នាំ​២០១៩​នៅ​ខាងត្បូង​ផ្សារ​ហ៊ុយ​ឡេង​ស្ថិត​ក្នុងភូមិ​សែ​សិន​សង្កាត់​អូរ​អំបិល​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​បង្ក​ឱ្យ​ផ្ទះរ​ឈើ​ប្រក់​ស័ង្កសី​ទំហំ​៧​ម៉ែត្រ​និង​៥​ម៉ែត្រ​ឆេះ​ខ្ទេច​អស់​។​

បើទោះបី​ជាមាន​កម្លាំង​និង​មន្ត្រី​ចម្រុះ​ព្រមទាំង​មធ្យោបាយ​ទៅធ្វើ​អំពី​ឈើ​ប្រក​ស័​ង្គ​សី​។​ផ្ទះ​ឆេះ​ពេល​ស្ត្រី​ម្តាយ​យក​កូន​ដែល​បានទទួល​សញ្ញាប័ត្រ​ឪពុក​ក៏​ចេញ​ក្រៅ​ផ្ទះ​ដែរ​ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ​មានឈ្មោះ​ហ៊ុន សុ​ភី ភេទ​ស្រី​អាយុ​៤៣​ឆ្នាំ​និង​ប្តី​មានឈ្មោះ​គឹម​លាង​អាយុ ៤៤​ឆ្នាំ រស់នៅ​ភូមិ​ដូចខាងលើ ៕S/


រូបថត​:​លោក​នាង​ហាវ​និង​ក្រុមការងារ​នាំ​អំណោយ​ទៅជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​នៅ​ភូមិ​សែ​សិន​សង្កាត់​អូរ​អំបិល​ក្រុង​សិរីសោភ័ណ (​រូប​: ប​.​ជ័យ​)​