​ពលរដ្ឋ​រស់នៅ​ចិញ្ចើមផ្លូវ​៤៥​គ្រួសារ​ទទួលបាន​ដី​សម្បទាន​សង្គមកិច្ច​ពី​រដ្ឋបាលខេត្ត​

331
ចែករម្លែក

​ដោយ​៖​វណ្ណៈ​/​ខេត្ត​ព្រះសីហនុ​៖​រដ្ឋបាលខេត្ត​ព្រះសីហនុ​បានរៀបចំ​ចាប់ឆ្នោត​បែងចែក​ដី​សម្បទា​ន​សង្គមកិច្ច​ជូន​ប្រជាពលរដ្ឋ​ដែល​កន្លងមក​រស់នៅ​តាម​ចិញ្ចើមផ្លូវ​(​តំបន់​ស្ពាន​ឆេះ​)​ក្នុង​សង្កាត់​លេខ​៤​ចំនួន​៤៥​គ្រួសារ​ក្រោម​វត្តមាន​លោក​ម៉ាង​ស៊ី​ណេ​ត​អភិបាលរង​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​២​ខែកញ្ញា​ឆ្នាំ​២០១៩​នៅ​សាលាខេត្ត​។​

​លោក​ម៉ាង​ស៊ី​ណេ​ត​អភិបាលរង​ខេត្ត​មានប្រសាសន៍ថា​ការរៀបចំ​ចាប់ឆ្នោត​ទទួលយក​ដី​សម្បទា​នស​ង្គ​ម​កិ​ច្ចនេះ​គឺជា​គោលការណ៍​របស់រ​ដ្ឋ​បាល​ខេត្ត​ក្នុងការ​ដោះស្រាយ​បែងចែក​ដីជូ​ន​ប្រជាពលរដ្ឋ​ខ្វះខាត​ដី​ពិតប្រាកដ​។​ក្រោយ​ទទួលបាន​ដី​នេះ​រដ្ឋបាលខេត្ត​នឹង​រៀបចំ​ប្រព័ន្ធ​លូ​ផ្លូវទឹក​ភ្លើង​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ជា​ភូមិដ្ឋាន​ដែល​នេះ​ជាការ​ខិតខំ​ប្រឹងប្រែងរ​បស់​អភិបាលខេត្ត​និង​រាជរដ្ឋាភិបាល​កម្ពុជា​។​ដើម្បី​បែងចែក​ដី​ជូន​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ប្រកបដោយ​ស្របច្បាប់​ដោយ​មិនមាន​ការភ័យខ្លាច​និង​ការបណ្តេញចេញ ។​

​សូមបញ្ជាក់ថា​ដី​ដែល​រដ្ឋបាលខេត្ត​ធ្វើការ​បែងចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ខ្វះខាត​ចំនួន​៤៥​គ្រួសារ​មកពី​តំបន់​ស្ពាន​ឆេះ​ក្នុង​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ​គឺជា​ដី​សម្បទាន​សង្គមកិច្ចរ​បស់​រាជរដ្ឋាភិបាល​ស្ថិតនៅ​តំបន់​ក្បាលឆាយ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ដី ៥​គុណ​២០​ម៉ែត្រ ។​

​ទោះជា​យ៉ាងនេះ​ក្តី បងប្អូន​និវត្តន៍​ជន​មាន​អ​តី​តះ​មន្ត្រីរាជការ​,​កងកម្លាំងប្រដាប់អាវុធ​បាន​លើកឡើងថា ពលរដ្ឋ ចំណាកស្រុក ដែល​រដ្ឋបាល​មូលដ្ឋាន តែង​អះអាងថា​ជា​ក្រុម​អនាធិបតេយ្យ​បែ​ជាមាន​សំណាង បានទទួល​ដី​សម្បទាន​សង្គមកិច្ច មាន​ទីតាំង​ល្អៗ​។​

ចំណែក​ពួកគាត់​ជា​និវត្តន៍​ជន​ខ្លះ​ស្លាប់បាត់​បង់ជីវិត ខ្លះ​រស់នៅ​ផ្ទះជួល ស្ទើរ​មួយជីវិត​ទៅហើយ​នៅ​មិនទាន់ ទទួល​ដី​សម្បទាន​សង្គមកិច្ច​នៅឡើយ​ទេ​។​
​ប្រការនេះ​ស្នើរ​សុំឱ្យ​រដ្ឋបាលខេត្ត​មេត្តា​ពិនិត្យ​ពិចារណា​ផង ៕S/​

#