​ពលរដ្ឋ​រាជធានី​ភ្នំពេញ​ជាង​១០​ម៉ឺន​នាក់​សប្បាយ​ក្នុង​ព្រឹត្តិការណ៍​ទទួលទាន​អំបុក​

117
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ជាង​១០​ម៉ឺន​នាក់​សប្បាយរីករាយ​ក្នុង​ព្រឹត្តិការណ៍​ទទួលទាន​អំបុក​ការពារជាតិ សាសនា ព្រះមហាក្សត្រ នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ។​ដែលជា​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​នេះ​ដើម្បី​បង្ហាញ​ពី​ការស្រលាញ់​សុខសន្តិភាព​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង និង​ការថែរក្សា​ការពារជាតិ សា​នា ព្រះមហាក្សត្រ​។​

​ថ្លែង​នៅក្នុង​កម្មវិធី​ទទួលទាន​អំបុក​ដែល​ប្រារ​ធ្វើឡើង​នៅ​បរិវេណ​វត្តភ្នំ​នា​ព្រឹក​ថ្ងៃទី​៩​ខែវិច្ឆិកា​នេះ​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា​នៅ​រាជធានី​ភ្នំពេញ​បានរៀបចំ​ទីតាំង​ទទួលទាន​អំបុក​ផ្សេងៗ​គ្នា​រហូតដល់​ជិត​៩០០​ទីតាំង​។​ដូចជា​នៅតាម​ភូមិ​សង្កាត់​ខណ្ឌ​សាលារៀន​វត្ត​អារាម​មន្ទីរ​អង្គភាព​នានា​ដែលមាន​អ្នកចូលរួម​រហូតដល់​ជាង​១០​ម៉ឺន​នាក់​។​

​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន​សំអន​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ដ្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា​និង​អធិការកិច្ច​បាន​ថ្លែងថា​ព្រះរាជាណាចក្រ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ជា​នាយករដ្ឋមន្ដ្រី​បានទទួល​សុខសន្ដិភាព​ពេញបរិបូរណ៍​។

​មានការ​អភិវឌ្ឍន៍​រីកចម្រើន​ឈានឡើង​លើ​គ្រប់​វិស័យ​ហើយ​ប្រជាជន​ទូទាំងប្រទេស​កាន់តែ​មាន​ជីវ​ភាពល្អ​ប្រសើរឡើង មាន​សុភមង្គល និង​មាន​សិទ្ធិសេរីភាព​ពេញលេញ ក្នុង​ជំនឿ​សាសនា ។​ការ​ប្រារព្ធ​ពិធីបុណ្យ​ជាតិ ប្រពៃណី និង​បុណ្យ​សាសនា​ផ្សេងៗ​យ៉ាង​សប្បាយរីករាយ​។​

​លើសពីនេះ​ទៀត​ព្រឹ​ត្ត​ការណ៍​នេះ​ក៏​ពិតជា​ការបង្ហាញ​ពី​ស្មារតី​សាមគ្គីភាព​ដ៏​រឹងមាំ​របស់​ប្រជាជន​នៅ​រាជធានី​ភ្នំពេញ ក៏ដូចជា​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​យើង ដែល​កំពុងតែ​សប្បាយរីករាយ​និង សុខសន្តិភាព និង​គាំទ្រ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​ហ៊ុន សែន​៕S/​