​ពលរដ្ឋ​រាប់ម៉ឺន​នាក់​រីករាយ​ទស្សនា​ការបាញ់​កាំជ្រួច​និង​អុំទូក​ក្នុង​ថ្ងៃទី​១

388
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​ប្រជាពលរដ្ឋ​រាប់ម៉ឺន​នាក់​បាន​ចូលរួម​ដើរ​កម្សាន្ត​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ថ្ងៃទី​១​ខណៈ​សន្តិសុខ​និង​សណ្តាប់ធ្នាប់​មាន​លក្ខណៈ​ល្អប្រសើរ​។​ចាប់ផ្តើម​ថ្ងៃទី​១​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប​ណ្តែ​ត​ប្រទីប​អកអំបុក​និង​សំពះ​ព្រះ​ខែ​គេ​សង្កេតឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​ព្រមទាំង​ភ្ញៀវទេសចរ​អន្តរជាតិ​ផង​រហូតដល់​រាប់ម៉ឺន​នាក់​បាន​ដើរ​កម្សាន្ត​និង​មើល​ការប្រណាំង​ទូក​ដោយ​សប្បាយ​រីករាយ​។​

​ជាមួយនេះដែរ​កម្លាំង​សមត្ថកិច្ច​បានដាក់​ពង្រាយ​ដើម្បី​ការពារ​សន្តិសុខ​និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ធ្វើឱ្យ​សន្តិសុខ​និង​សណ្តាប់ធ្នាប់​នៅ​ថ្ងៃទី​១​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​នេះ​ដំណើរការ​ទៅបាន​យ៉ាង​ល្អ​ពុំមាន​អ្វី​បាន​កើតឡើង​នោះទេ​៕S/​