​ពលរដ្ឋ​រិៈ​គន់​អាជ្ញាធរ​ស្រុក​ល្វាឯម​ថា​មិន​ឈូសឆាយ​ផ្លូវ​ទេ​នៅតែ​ចម្លង​យកលុយ​ដដែល​

852
ចែករម្លែក

ដោយៈ​ចាន់ថន​/​កណ្ដាលៈ​ប្រជាពលរដ្ឋ​អ្នក​ខេត្តព្រៃវែង​,​កណ្ដាល​,​និង​រាជធានី​ភ្នំពេញ​ដែល​ធ្វើដំណើរ​ទៅមក​ឆ្លងកាត់​ផ្លូវ​ពី​ឃុំ​កោះ​រះ​មក​ឃុំ​ព្រែក​ក្មេង​នៅ​ភូមិ​ព្រែក​ក្មេង​ឃុំ​ព្រែក​ក្មេង​ស្រុក​ល្វាឯម​ខេត្តកណ្ដាល បាន​រិៈ​គន់​មិន​សំចៃមាត់​ថា​អាជ្ញាធរ​ឃុំ​ព្រែក​ក្មេង​មាន​ចេតនា​កេង​ប្រ​វ៉ា​ញ់​កៀប​យកលុយ​ពលរដ្ឋ​ដើម្បី​ជា​ប្រយោជន៍​បក្ខពួក​ខ្លួន​។​

​ដោយ​ប្រើ​វិធី ចម្លង​យកលុយ​ពី​អ្នកធ្វើដំណើរ​ក្នុងតម្លៃ​ខ្ពស់កប់ពពក​។ ក្នុងនោះ​ម៉ូតូ​១​គ្រឿង​មនុស្ស​ម្នាក់ គេ​យក ៣.០០០​រៀល ជា​កំហិតបើ​មនុស្ស​ម្នាក់​១.៥០០​រៀល​និង​មនុស្ស​ម្នាក់​កង់​១​តម្លៃ​១.៥០០​រៀល​។​​ពលរដ្ឋ​បន្តថា​រឿង​តម្លៃ​នេះ​មធ្យម​ទេ​ព្រោះ​យើង​គិតថា​ផ្លូវ​ដាច់​ដោយសា​ទឹកជំនន់​គ្រោះធម្មជាតិ​និង​បាន​ចម្លង​យកលុយ តាំងពី​ទឹក​កំពុង​ឡើង មក​ម្លេះ​។​

​ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ហួសចិត្ត​ខ្លាំង​បំផុត​នោះ​គឺ​បច្ចុប្បន្ន​ផ្លូវគោក​ផុតពី​ទឹក​អស់ហើយ​គ្រាន់តែ​នៅ​ជង្ហុក​ដក់​ទឹក​តិចៗ​ប៉ុណ្ណោះ ប្រមាណ​ជា​១០០​ម៉ែត្រ​។ ប្រសិនជា​អាជ្ញាធរ មាន​ចេតនា​ចង់​សម្រួល​ដល់​អ្នកធ្វើដំណើរ គឺ​មិន​ពិបាក​ទេ ដោយ​គ្រាន់តែ​ជួល​អាល​ប៊ុល​ខ្នាតតូច មក​ឈូសឆាយ​រយៈពេល​១​ព្រឹក នឹង​ចរាចរណ៍​បាន​ហើយ​។​

​លោក​អ៊ូ​សុផាត​មេឃុំ​ព្រែក​ក្មេង​មិន​អើពើ​រឿង​ដាក់​គ្រឿងចក្រ​ឈូសឆាយ​សម្រួល​ទេ ព្រោះ​ក្នុង​១​ថ្ងៃៗ គេ​អាច​ចម្លង​យកលុយ​បាន​រាប់លាន​រៀល​ឯណោះ ដើម្បី​ចែកគ្នា​ជា​ប្រព័ន្ធ តាំងពី​ភូមិ ឃុំ រហូតដល់​ស្រុក​។​ខណៈ​អ្នក​ដែល​ចម្លង​យកលុយ​នោះ ជា​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​។​

​ឆ្លើយតប​និង​ការលើកឡើង​ខាងលើ​លោក អ៊ូ សុផាត មេឃុំ​ព្រែក​ក្មេង​បាន ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២​ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​ថា​លោក​កំពុង​រក​គ្រឿងចក្រ​ឲ្យ​គេ​ជួយ​ឈូសឆាយ​ដែរ​។​ប៉ុន្តែ​មិនទាន់​ដឹងថា​បាន​ឬ​មិន​បានទេ​។​រីឯ​តម្លៃ​ចម្លង​ដែល​កំណត់​យកលុយ​ច្រើនៗ​បែបនេះ​លោក​បដិសេធថា​មិនដឹង​ទេ​?​គ្រាន់តែ​ប្រជា​ការពារ​ជា​អ្នកចម្លង​យកលុយ​។​

ទោះបីជា​យ៉ាងណា​ពលរដ្ឋ​សូម​ស្នើ​ដល់​លោក​ម៉ៅ​ភិ​រុណ​អភិបាល​ខេត្តកណ្ដាល​សូមមេត្តា​ពិនិត្យមើល​សកម្មភាព​ទាំងនេះ​ផង​ទាន​ឬ​អាចដាក់​គ្រឿងចក្រ​ឈូសឆាយ​តែម្ដងទៅ​រិត​តែ​ប្រសើ​ដើម្បី​តាក់​បន្ថយ​ការចំណាយ​របស់​ពលរ​ដ្ឋ​៕S/​

​ពលរដ្ឋ​រិៈ​គន់​អាជ្ញាធរ​ស្រុក​ល្វាឯម​ថា​មិន​ឈូសឆាយ​ផ្លូវ​ទេ​នៅតែ​ចម្លង​យកលុយ​ដដែល

#