​ពលរដ្ឋ​លើកគ្នា​មក​សាលាស្រុក​ចន្ទ្រា​ដើម្បី​គាំទ្រ​អភិបាលស្រុក​ចាស់​ធ្វើ​បន្ត​

794
ចែករម្លែក

វ៉ៃ​គោ​ស្វាយរៀង​៖​នៅ​ព្រឹក​ថ្ងៃទី​៣០​ខែមិថុនា​ឆ្នាំ​២០១៩​នេះ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០​នាក់​បាននាំគ្នា​មកដល់​សាលាស្រុក​ចន្ទ្រា​ដើម្បី​រក​យុត្តិធម៌​ឱ្យ​លោក​ងួន​រាំ​អភិបាលស្រុក​ចន្ទ្រា​ដែល​ត្រូវគេ​ដកតំណែង​ចេញ​ដោយ​គ្មាន​មូលហេតុ​។​

​ក្នុងនោះ​ពលរដ្ឋ​បាន​ចោទ​ជា​សំណួរ​ទៅ​ថ្នាក់ដឹកនាំ​ខេត្ត​ថា​តើ​ការដកតំណែង​លោក​ងួន​រាំ​ពី​អភិបាលស្រុក​ចន្ទ្រា​ដោយសារ​មូលហេតុ​អ្វី​ហើយ​យក​គាត់​ទៅ​ដាក់​កន្លែង​ណា​?​ឱ្យទទួល​តំណែង​អ្វី​ពិត​ប្រា​ដក ព្រោះ​លោក​ងួន​រាំ​គ្មាន​កំហុស​ដែល​ត្រូវ​ដកតំណែង​នោះទេ​។​ពលរដ្ឋ​បាន​បន្តថា​ពួកគាត់​នាំគ្នា​មក​សាលាស្រុក​ចន្ទ្រា​នេះ​មាន​គ្នា​រាប់រយ​នាក់​ដែរ​តែ​ត្រូវ​សមត្ថកិច្ច​នៅ​មូលដ្ឋាន​រារាំង​មិន​ឱ្យមក​តវ៉ា​។​

​ពលរដ្ឋ​បាន​បន្តទៀតថា​អ្នក​ជំនួស​លោក​ងួន​រាំ​នោះ​គឺ​ឈ្មោះ​ថន​ថា​វុ​ទ្ធា​អភិបាលរង​ស្រុក​ស្វាយជ្រំ​ជា​កូន​របស់លោក​អ៊ុយ​ថន​ដែលមាន​តំណែង​ធំ​នៅ​គណបក្ស​ខេត្ត​និង​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្តស្វាយរៀង​។​

ពលរដ្ឋ​បានធ្វើការ​សំណូមពរ​ទ​ទួ​ច​ដល់​សម្តេច​តេ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​មេត្តា​មើលឃើញ​មន្ត្រី​ល្អ​ដែល​ខិតខំ​បំ​ម្រើ​រាស្ត្រ​ដូចជា​លោក​ងួន​រាំ​ហើយ​គេ​ដកតំណែង​ចោល​ផង​បើ​មាន​ផ្លាស់ប្តូរ​ពី​អភិបាលស្រុក​មួយ​ទៅ​អភិបាលស្រុក​មួយ​មិនតូច​ចិត្ត​ទេ​តែ​ដក​ចោល​ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​សាលាខេត្ត​ស្វាយរៀង​ទៅវិញ​។​

​សូមបញ្ជាក់ថា​នៅ​ព្រឹក​ថ្ងៃទី​៣០​ខែមិថុនា​ឆ្នាំ​២០១៩​នេះ​រដ្ឋបាល​សាលាខេត្ត​ស្វាយរៀង​បានចេញ​លិខិត​បំភ្លឺ​ជា​សាធារណៈ​ជុំវិញ​នៃ​ការផ្លាស់ប្តូរ​អភិបាលស្រុក​ចន្ទ្រា​ដោយបាន​បញ្ជាក់ថា​ធ្វើការ​បំភ្លឺថា ទាក់ទង​នឹង​ករណី​ទៅ​និង​ការផ្លាស់ប្តូ​រលោក​ងួន​រាំ​អភិបាលស្រុក​ចន្ទ្រា​ឱ្យមក​បម្រើ​ការងារ​នៅ​សាលាខេត្ត​និង​ចាំ​ទទួល​តំណែង​ថ្មី​៕S/

រូបពាក់ក្រវ៉ាត់កនេះគឺលោកថន ថាវុទ្ធា ត្រៀមប្រកាសឡើងជាអភិបាលស្រុកចន្ទ្រា នៅថ្ងៃទី២ខែកក្កដាឆ្នាំ២០១៩នេះ