​ពលរដ្ឋ​សាទរ​ចំពោះ​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មួញ​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​

331
ចែករម្លែក
  • 8
    Shares

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​រសៀល​ថ្ងៃទី​19​ខែមីនា​ឆ្នាំ​2019​ពលរដ្ឋ​នៅ​ស្រុក​មោង​ឬ​ស្សី​ពិសេស​នៅ​ទំនប់​តា​វ៉ាង​ស្ថិត​ក្នុងភូមិ​អង្គ្រង​ឃុំ​ជ្រៃ​ស្រុក​មោង​ឬ​ស្សី​តំបន៎​ព្រៃ​លិច​ទឹក។បាន​សាទរ​ចំពោះ​អាជ្ញាធរ​សមត្ថកិច្ច​បាន​ចុះបង្ក្រាប​ក្រុម​ឈ្មួញ​ឈួ​ស​ឆាយ​ព្រៃ​លិច​ទឹក​ក្នុង​តំបន់ហាមឃាត់​ដើម្បី​យក​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​។​ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ដកហូត​បាន​ត្រាក់ទ័រ​១​គ្រឿង​និង​អេស្កាវ៉ាទ័រ​១​គ្រឿង​។​ចំណែក​តៃកុង​គ្រឿងចក្រ​បាន​រត់គេចខ្លួន​អស់​។​

​ចំពោះ​ឈ្មួញ​ដែល​ឈូសឆាយ​ព្រៃ​លិច​ទឹក​ត្រូវបាន​ប្រជាពលរដ្ឋ​ស្គាល់ឈ្មោះ​ឃិត​រស់នៅ​ស្រុក​ឯក​ភ្នំ​ដែល​ឈ្មួញ​រូបនេះ​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក​ជាង​៣០០​ហិកតា​មិនដឹងថា​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ហ៊ាន​ធ្វើ​ឬ​មិន​ហ៊ាន​តែប៉ុណ្ណោះ​។​

បើ​មិន​ហ៊ាន​ទេនោះ​ប្រជាពលរដ្ឋ​នឹង​យក​គំរូ​តាម​ហើយ​នាំគ្នា​ចូលទៅ​កាប់​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក​ដែលជា​ជម្រក​ត្រី​ពង​កូន​យក​ធ្វើជា​ប្រយោជន៍​ផ្ទាល់ខ្លួន​គ្រ​ប៉ៗ​គ្នា​យ៉ាង​អ​នា​ធិ​ប​តេ​យ្យ​។​ដោយ​នាំគ្នា​កាប់ឆ្ការ​តំបន់​ព្រៃ​លិច​ទឹក​តំបន់​២​និង​តំបន់​៣​អាច​ក្លាយជា​វាល​រហោស្ថាន​ជាក់​ជាមិនខាន​៕S/


រូប​ថ​តៈ​សកម្មភាព​ចុះបង្ក្រាប​តំបន់​ព្រៃ​លិច​ទឹក​ដក​ហី​ត​ត្រាក់ទ័រ​១​គ្រឿង​និង​អរ​ស្កា​វ៉ា​ទ័​រ​១​គ្រឿង