​ពលរដ្ឋ​សំណូមពរ​គួរ​ជីក​ប្រឡាយ​មេ​និង​ធ្វើ​ផ្លូវ​ទៅកាន់​តំបន់​ព្រំដែន​

653
ចែករម្លែក

ស្វាយរៀង​៖​ប្រជាកសិករ​ដែល​រស់​នៅ​តំបន់​ព្រំដែន​ស្ថិតនៅ​ក្នុងភូមិ​គោក​តែ​ក ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​(​ទឹកដី​តំបន់​ចំពុះទា​)​មាន​ភាពសប្បាយ​រីករាយ​ក្នុងការ​បង្កបង្កើនផល​ស្រូវ​រដូវប្រាំង​នា​ឆ្នាំនេះ​។​ខណៈ​ដោយ​ឃើញ​ស្រូវ​របស់ខ្លួន​បាន​នឹង​កំពុងមាន​ការលូតលាស់​ល្អ​ពីព្រោះ​មាន​ប្រព័ន្ធធារាសាស្ត្រ​អាច​ស្រោចស្រព​នៅលើ​ទឹកដី​តំបន់​នោះ​។​ទាំងនេះ​គឺជា​ជា​អំណោយផល​មួយ​ដែល​ជម្រុញ​ឱ្យ​ជីវភាព​រស់នៅ​របស់​ពួកគាត់​កាន់តែ​ប្រសើរឡើង​។​

​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នេះ​បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័​ត៍​មាន​ឱ្យដឹងថាៈ​ពួកគាត់​រស់នៅ​បង្កបង្កើនផល​ស្រូវ​លើដី​ព្រំដែន​ជាប់​នឹង​ប្រទេស​វៀតណាម​មិនដែល​មាន​បញ្ហា​អ្វី​នោះទេ​។​ផល​ស្រូវ​ដែល​បានមក​តែងតែ​លក់​ទៅឱ្យ​ឈ្មួញ​វៀតណាម​ក៏ដូចជា​ការដោះដូរ​ទំនិញ​ផ្សេងៗ​ក្នុងតម្លៃ​សមរម្យ​។​

​ដោយឡែក​ពាក់ព័ន្ធ​ទៅ​និង​បញ្ហា​ទឹកដី ពួកគាត់​ដែល​រស់នៅ​តំបន់​នេះ​ចាប់តាំងពី​ក្រោយ​ថ្ងៃ​រំដោះ ៧​មករា​១៩៧៩​មក គឺ​នៅ​ដដែល​មិនមាន​ការបាត់បង់​ដូច​ការចោទប្រកាន់​រប​ស់​ក្រុម​ជ្រុលនិយម​មួយចំនួន ដែល​បាន​ចោទប្រកាន់​នាពេល​កន្លងមក​នោះទេ​។

​ពីព្រោះ​ប្រជាពលរដ្ឋ​បន្តថាៈ​អ្វីដែល​រឹតតែ​ធ្វើឱ្យ​ពួកគាត់​មានការ​កក់ក្តៅ​នោះ​គឺ​សប្បាយចិត្ត​នៅពេល​ឃើញ​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​តេ​ជោ​ហ៊ុនសែន​ជា​ប្រមុខ​ដឹកនាំ​ដ៏​ឈ្លាសវៃ​បានគិត​គូ​អំពី​ខ្សែក្រវ៉ាត់​ព្រំដែន​ក្នុងការ​ការពារ​បូរណភាព​ទឹកដី​។​

ក្នុង​នោះបាន​ឈានដល់​ការបោះ​ប​ង្កោ​ល​ព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម​។​ទាំងនេះ​សបញ្ជាក់​ឱ្យឃើញថា​ភាពរឹងមាំ​នៃ​កម្ពុជា​គឺ​ការការពារ​បូរណៈភាព​ទឹកដី​មិនអោយ​បរទេស​ណា​ឈ្លានពាន​បានឡើយ​។​

​សូមបញ្ជាក់​ផងដែរ​ថាៈ​បញ្ហា​ដែល​គួរឱ្យ​មានការ​ចាប់​អា​ម្មណ៍​នោះ​គឺ​បងប្អូន​ប្រជាកសិករ​ក៏បាន​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​ដោយ​ពួកគាត់​ស្នើសុំ​ឱ្យ​ស្តារ​ប្រឡាយ​រឺ​កសាង​ប្រឡាយ​មេ​និង​សាងសង់​ផ្លូវ​ធ្វើដំណើរ​នៅតាម​អម​សងខាង​ប្រឡាយ​រហូត​ទៅដល់​ព្រំដែន​វៀតណាម​។​

ដើម្បី​ងាយស្រួល​បង្ករ​បង្កើន​និង​ដឹក​កសិផល​របស់គាត់​ដោយសារ​សព្វថ្ងៃនេះ​ផ្លូវ​ចាស់​បាន​រង​នូវ​ការ​ខូច​ខាត់​ស្ទើរ​ទាំងស្រុង​មិនអាច​ធ្វើដំណើរ​ទៅកាន់​តំបន់​នោះបានទេ​នា​រដូវវស្សា​៕S/​