​ពលរដ្ឋ​អរគុណ​អាជ្ញាធរ​បន្ទាយមានជ័យ​ដែល​រៀបចំ​ប្រព័ន្ធ​លូ​រំដោះ​ទឹក​

139
ចែករម្លែក

ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​បងប្អូន​ប្រជាពលរដ្ឋ​បាន​ថ្លែង​ការ​អរគុណ​ចំពោះ​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​និង​ក្រុង​សិរីសោភ័ណ​ដែល​រៀបចំ​ស្តារ​កែលម្អ​និង​អភិវឌ្ឍន៍​អោយ​ប្រសើរឡើង​ប្រព័ន្ធ​លូ​រំដោះ​ទឹក​នៅ​ផ្លូវ​ចូល​ស្ថានីយ៍​រថភ្លើង​សិរីសោភ័ណ​ស្ថិតនៅ​ព្រំប្រទល់​សង្កាត់​អូរ​អំបិល​និង​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ ។​

​លោក អ៊ុ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ លោក​ជាម សុខ ប្រធាន​ក្រុមប្រឹក្សា លោក ហ៊ឹ​ល រ៉ា​យ៉ា​អភិបាលក្រុង​សិរីសោភ័ណ​រួម​នឹង​ក្រុមការងារ​ជំនាញ​បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ក្រុមការងារ​ស្តារ​រៀបចំ​ប្រព័ន្ធ​លូ​ថ្មី​រំដោះ​ទឹក​ដែលមាន​ប្រវែង​ជាង​៥០០​ម៉ែត្រ​នៅ​ទីតាំង​ខាងលើ​កាលពី​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០១៩ ។​

​លោក​អ៊ុ​រាត្រី​បាន​ជំរុញ​ដល់​ក្រុមការងារ​គិត​ខំ​ស្រូត​ក្នុង​ការរៀបចំ​ប្រព័ន្ធ​លូ​រំដោះ​ទឺ​ក​នេះ​ឲ្យ​បាន​ទាន់ពេល​នៃ​រដូវភ្លៀង​ធ្លាក់​នេះ​ដើម្បី​ធានា​ដោះស្រាយ​បញ្ចៀស​ទឹក​លិចលង់​ហើយ​បង្ហូរទឹក​ចោល​ចេញ​ឱ្យបាន​លឿន​។​មានន័យថា​ត្រូវ​បញ្ចប់​នូវ​ទឹកភ្លៀង​លិចលង់​ផ្លូវ​ចូល​ស្ថានីយ៍​រថភ្លើង​សិរីសោភ័ណ​និង​លំនៅឋាន​ពលរដ្ឋ​សងខាង​ផ្លូវ​ជាប្រចាំ​នោះ​។​

​លោក​អភិបាលខេត្ត​ក៏​ជួប​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​សងខាង​ផ្លូវ​ហើយ​ណែនាំ​ឱ្យ​បងប្អូន​ចូលរួម​សហការ​ជាមួយនឹង​ក្រុមការងារ​ដោយ​សម្រួល​រាល់​ផលប៉ះពាល់​ដើម្បីឱ្យ​ដំណើរការបាន​រលូន​និង​ឆាប់រហ័ស​។​

ប្រជាពលរដ្ឋ​បាន​សប្បាយរីករាយ​និង​ថ្លែងអំណរគុណ​ចំពោះ​អាជ្ញាធរខេត្ត​ក្រុង​ដែល​បានការ​រៀបចំ​ប្រព័ន្ធ​លូ​ថ្មី​ដើម្បី​រំដោះ​ទឹកភ្លៀង​ដើម្បី​កុំ​ជន់​លិច​ជាប្រចាំ​នៅពេល​មាន​ភ្លៀង​ធ្លាក់​ដូច​កន្លងមក ។​សូមបញ្ជាក់ថា​៖​ប្រព័ន្ធ​លូទឹក​ដែល​រៀបចំ​ថ្មី​នេះ​គឺជា​ការឆ្លើយតប​តាម​ការស្នើសុំ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ខាងលើ​ពី​រ៉ា​រថភ្លើង​ទៅ​រង្វង់​មូល​ស្រី​គ្រប​ល​ក្ខ័​ណ​៕S/


រូបថត​:​លោក​អ៊ុ​រាត្រី​លោក​ហឹ​ុ​ល​រា​៉​យ៉ា​និង​មន្ត្រី​ចុះ​ពិនិត្យ​ការដ្ឋាន​រៀបចំ​ប្រព័ន្ធ​លូ​រំដោះ​ទឹក​នៅ​ផ្លូវ​ចូល​ស្ថានីយ៍​រថភ្លើង​សិរីសោភ័ណ (​រូប​:​ភ្នំ​ស្វាយ​)​

#