​ពលរដ្ឋ​១៤​គ្រួសារ​សំណូមពរ​ព​ន្លឿ​ន​ក្នុង​ការផ្តល់​ប័ណ្ណកម្មសិទ្ធិ​សម្រាប់​ពួកគាត់​

948
ចែករម្លែក
  • 15
    Shares

(​កំពត​)៖​ដោយ​រង់ចាំ​ជា​យូរ​មកហើយ​មិនទាន់​ទទួលបាន​លទ្ធផល​វិជ្ជមាន​ដើម្បី​កក់ក្តៅ​សម្រាប់​ជា​កេរ​បន្ត​ដល់​កូនចៅ​នោះ ប្រជាពលរដ្ឋ​១៤​គ្រួសារ​ដែល​បាន​អាស្រ័យ​ផល និង​រស់​លើ​ផ្ទៃដី​ទំហំ​ប្រមាណ​ជាង​ពីរ ហិកតា​ស្ថិត​ក្នុងភូមិ​ស្នំ​ប្រាំពីរ ឃុំ​មាក់ប្រាង ស្រុក​ទឹកឈូ​បាន​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​ឱ្យ​គិតគូរ​ព​ន្លឿ​ន​ក្នុង​ការផ្តល់​ប័ណ្ណកម្មសិទ្ធិ​ចំពោះ​ពួកគាត់​។​

​លោក​សាន រី អាយុ ៤២​ឆ្នាំ​បាន​រៀបរាប់ថា​ខ្លួន និង​ក្រុមគ្រួសារ​បានមក​រស់នៅ​ក្នុងភូមិ​ស្នំ​ប្រាំពីរ ឃុំ​មាក់ប្រាង ក្បែរ​រមណីយដ្ឋាន​ទឹកឈូ​នេះ​តាំងពី​អំឡុង​ឆ្នាំ​១៩៨៣-៨៤​។​ដំបូង​ឪពុកម្តាយ​របស់លោក​ដាំ​ដុះ​ត្រឹម​ដំណាំ​តូចតាច​ប៉ុណ្ណោះ​។​តែ​ដល់​ឆ្នាំ​១៩៩៣ ក៏​ចាប់ផ្តើម​ដាំ​ដំណាំ​ធំៗ ពិសេស​ធុ​រេ​ន និង​ទទួលផល​ក្នុង​ឆ្នាំ​១៩៩៨​។

ដោយ​ការកាន់កាប់ និង​រស់នៅ​ជាប់លាប់ នៅ​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៣​។ ពេល​ក្រុមយុវជន ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​ចុះមក​ដល់​ទើប​ធ្វើការ​វាស់វែង​ឃើញ​ទំហំ​២៥​អា ដោយ​មានការ​ផ្តិតមេដៃ​ទទួល ស្គាល់​ពី​អ្នក​ជាប់​ព្រំប្រទល់ គឺ​ខាងកើត​ទល់​ផ្លូវ ខាងជើង​ទល់​ដី​របស់​ឈ្មោះ​យ៉ាំ ភី​ម ខាងត្បូង​ទល់​ផ្លូវ និង​ខាងលិច​ទល់​ដី​របស់​អាត់ ហ៊ាន​។ បុរស​ដដែល​បាន​បន្តថា​លុះ​ក្រោយពី​ការបិទ​ផ្សាយ​ទិន្នន័យ​រួចរាល់ ស្រាប់តែ​ពេល​ចែក​ប័ណ្ណ​គេ​អះអាងថា​ឈ្មោះ​អ៊ុក សារុន មកពី​ខេត្ត​ព្រះសីហនុ​ប្តឹង​ជំទាស់​ការវាស់វែង​នោះ​ទៅវិញ​។​

​រៀបរាប់​ស្រដៀង​គ្នា​នេះដែរ ស្ត្រី​ខឹម សុផល អាយុ ៤១​ឆ្នាំ បានឱ្យដឹងថា​គាត់​បានមក​តាំងទី​លំនៅ​លើដី​នេះ​ក្នុង​ឆ្នាំ​១៩៩៣ ហើយ​ក្រុមនិស្សិត​ចុះ​វាស់វែង​នៅ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៣​។ លុះ​ពេល​គេ​ចុះមក​ចែក​ប័ណ្ណ​បែរជា​មិនមាន​ឈ្មោះ​ពួកគាត់ និង​អ្នកភូមិ​១៣​គ្រួសារ​ទៀត​៕S/​ដោយ បូកគោ​ ​(​សូម​អាន​បន្ត​ចេញផ្សាយ​លើ​កាសែត​រស្មី​កម្ពុជា​)

​ពលរដ្ឋ​១៤​គ្រួសារ​សំណូមពរ​ព​ន្លឿ​ន​ក្នុង​ការផ្តល់​ប័ណ្ណកម្មសិទ្ធិ​សម្រាប់​ពួកគាត់