​ពលរដ្ឋ​១.០៤៥​គ្រួសារ​តវ៉ា​ទាមទា​របប​ដីស្រែ​ដែល​សម្តេច​តេ​ជោ​ហ៊ុនសែន​ផ្តល់ជូន​

448
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ប្រជាពលរដ្ឋ​ចំនួន​១.០៤៥​គ្រួសារ​មាន​តំណាង​ជាង​១០០​នាក់​នៅ​ភូមិ​ធម្មជាតិ​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃទី​១០​ខែសីហា​ឆ្នាំ​២០១៩​។​ពួកគាត់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​វត្ត​(​បុ​រិៈ​ស្វា​រៈ​)​ស្ថិត​ក្នុងភូមិ​ធម្មជាតិ​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​

​ប្រជាពលរដ្ឋ​បានមក​ប្រមូលផ្តុំ​គ្នា​នេះ​ដើម្បី​ធ្វើការ​តវ៉ា​ទាមទា​ដីស្រែ​ចំនួន​២​ហិកតា​ក្នុង​១​គ្រួសារ​គឺជា​ដី​របប​របស់​ពួកគាត់​ដែល​សម្តេច​តេ​ជោ​ហ៊ុនសែន​មាន​គម្រោង​បែងចែក​ឱ្យ​ពួកគាត់​តាំងពី​ឆ្នាំ​២០០៨​មក​ម្លេះ​។​ទីតាំង​ដី​ខាងលើ​នោះ​ស្ថិតនៅ​ឃុំ​យាង​នឹង​ឃុំ​កន្ទួត​(​ប្រាសាទដប់​)​រយៈពេល​ជាង​៥​ឆ្នាំ​មកហើយ​។​តែ​ថ្នាក់ក្រោម​ជាតិ​មិន​ព្រមធ្វើ​កា​បែង​ចែកជូន​ពួកគាត់​នៅឡើយ​ទេ​។​

​តំណាង​ប្រជាពលរដ្ឋ​ដែល​បាន​លើកគ្នា​មក​តវ៉ា​ទាមទា​របប​ដីស្រែ​នាពេលនេះ​គឺ​ពួកគាត់​បានលើកឡើង​ថា​ចាប់តាំងពី​ឆ្នាំ​២០០៨​មកដល់​ឆ្នាំ​២០១៩​នេះ​មាន​រយៈពេល​ជាង​៥​ឆ្នាំ​ហើយ​ដែល​ពួកគាត់​តែងតែ​ទទឹង​រង់ចាំ​របប​ដីស្រែ​របស់​ពួកគាត់​។​

សម្តេច​តេ​ជោ​ហ៊ុនសែន​ចែកជូន​ពួកគាត់​ចំនួន​២​ហិកតា​ដែលជា​ថ្នូរ​ដោះដូរ​លំនៅស្ថាន​រប​ស់​ពួកគាត់​ពី​ភូមិ​(​គ​១)​នោះ​។​តែ​មកដល់ពេលនេះ​ថ្នាក់ក្រោម​ជាតិ​នូវ​មិនទាន់​ធ្វើការ​បែងចែក​ដី​ទាំងនេះ​ជូន​ឱ្យ​ពួកគាត់​តាម​យុទ្ធសាស្ត្រ​សម្តេច​តេ​ជោ​ហ៊ុនសែន​នោះទេ​។​

​ជុំវិញ​នឹង​បញ្ហា​ខាងលើនេះ​ក្រុម​ប្រជាពលរដ្ឋ​បាន​លើកឡើងថា​សម្រាប់​អភិបាលខេត្ត​ព្រះវិហារ​នេះ​គឺ​បាន​ប្តូរ​អភិបាលខេត្ត​អស់​៣​នាក់​មកហើយ​។​ពួកគាត់​បាន​បោះឆ្នោត​២​អាណត្តិ​មកហើយ​ដែរ​នៅ​មិនទាន់មាន​ដំណោះស្រាយ​ណាមួយ​ដើម្បី​បែងចែក​ដីស្រែ​ជូន​ពួកគាត់​ទៀត​។

​ពួកគាត់​លើក​ជា​សំនួរ​សួរថា​តើ​ឱ្យ​ពួកគាត់​រស់​ដោយសារ​អី្វ​ទៅ​?​បើ​ពួកគាត់​ជា​កសិករ​ហើយ​មិនមាន​ដីស្រែ​សម្រាប់​បង្កបង្កើនផល​ផង​នោះ​។​ជាមួយគ្នានេះដែរ​ពួកគាត់​លើកឡើង​ទៀតថា​ខាង​ថ្នាក់លើ​តែងតែ​សន្យាថា​ចាំ​ធ្វើ​ផ្លូវ​ហើយ​ចាំ​ចែកជូន​ពួកគាត់​។

​ចំណុច​នេះហើយ​ដែល​ពួកគាត់​ទទឹង​រង់ចាំ​រយៈពេល​ជាង​៥​ឆ្នាំ​មកហើយ​រហូតមកដល់​សព្វថ្ងៃនេះ​នៅ​មិនទាន់បាន​ដី​សម្រាប់​បង្កបង្កើនផល​នោះ​។​ពាក់ព័ន្ធ​នឹង​ការលើកឡើង​របស់​អាជ្ញា​ធរ​ថ្នាក់​ខេត្ត​ថា​ចាំ​ធ្វើ​ផ្លូវ​ហើយ​ចាំ​ចែក​ដីស្រែ​ជូន​នេះ​ពួកគាត់​បានលើកឡើង​សុំ​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហា​រដែ​ល​ទើប​មកកាន់​តំណែង​ថ្មី​។​

ជាពិសេស​នោះ​គឺ​សម្តេច​តេ​ជោ​ហ៊ុនសែន​មេត្តាជួយ​ព​ន្លឿ​ន​រឿង​ដី​២​ហិកតា​ក្នុង​មួយ​គ្រសារ​ជូន​ពួកគាត់​ផង​។​ពួកគាត់​លើកឡើង​ទៀតថា​ផ្លូវ​អត់​ក៏​អត់​សិន​ទៅ​សំខាន់​ឱ្យតែបាន​ដីស្រែ​របប​របស់​ពួកគាត់​ដែល​សម្តេច​លោក​ចែក​ឱ្យ​នោះ​ដើម្បី​ពួកគាត់​បាន​អាស្រ័យ​ផល​ផ្លូវ​ចាំ​គិត​ក្រោយ​ទៀត​ក៏បាន​ដែរ​។​

​លោក​ជា​គឹម​សេង​អភិបាលស្រុក​ជាំ​ក្សាន្ត​ក៏បាន​បកស្រាយ​ជូន​ប្រជាពលរដ្ឋ​ថា​រយៈពេល​៥​ឆ្នាំ​មែន​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ទទឹង​រង់ចាំ​នោះ​លោក​ទទួលស្គាល់​។​ក៏ប៉ុន្តែ​កក្តា​៣​យ៉ាង​ដែល​ធ្វើឱ្យមាន​កា​យឺតយ៉ាវ​ទៅលើ​បញ្ហា​នោះ​។​កក្តា​ទី​១​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​លោក​ទើប​ចេញ​អនុក្រឹត្យ​ក្នុង​ឆ្នាំ​២០១៦​នេះ​ទេ​។​កក្តា​ទី​២​ដោយ​ខាង​អាជ្ញាធរ​ថ្នាក់​ខេត្ត​ធ្វើការ​ស្នើរ​សុំ​ថវិការ​ថ្នាក់ជាតិ​សម្រាប់​យកមក​ធ្វើ​ផ្លូវ​តែ​មិនទាន់បាន​។​

កក្តា​ទី​៣​ដោយសា​តំបន់​ខាងលើ​នោះ​ដោះមីន​មិនទាន់​ស្អាត​ចឹ​ង​មួយរយៈ​កន្លងមក​ក្រុមបច្ចេកទេស​ដោះមីន​កំពុង​រុករក​រាវ​មីន​។​លោក​បាន​លើកឡើងថា​ក្នុងនាម​លោក​ជា​អាជ្ញាធរ​ដែនដី​លោក​បារ​ម្ម​ពី​សុវត្ថិភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​ណាស់​ដោយ​លោក​មិន​ចង់ឱ្យ​ប្រជាពលរដ្ឋ​របស់លោករ​ង​គ្រោះ​ដោយសា​តែ​គ្រាប់មីន​ទេ​។​

លោក​អភិបាលស្រុក​ក៏បាន​លើកឡើងថា​ចំពោះ​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ថ្មី​ដែល​ទើប​មកកាន់​តំណែង​បាន​១​ខែ​១០​ថ្ងៃនេះ​លោក​ក៏​នឹង​ខឹ​ត​ខំប្រឹងប្រែង​ដើម្បី​ដោះស្រាយ​ដីស្រែ​ដែលជា​ដី​របប​របស់​បងប្អូន​ឱ្យខាងតែបាន​នៅក្នុង​អំឡុង​ខែ​៣​ឬ​ខែ​៤​ដើមឆ្នាំ​២០២០​ខាងមុខនេះ​។​បច្ចុប្បន្ន​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​កំពុង​ស្នើរ​សុំឱ្យ​គ្រឿងចក្រ​របស់​ក្រសួង​សាធារណៈការ​ខេត្ត​ចូល​ត្រាស់​សេ​ផ្លូវ​នោះ​ហើយ​។​

លោក​សំ​សារឿន​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្តព្រះវិហារ​បាន​ឆ្លើយ​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​១១​ខែសីហា​ឆ្នាំ​២០១៩​ថា​លោក​និង​ក្រុមការងារ​និង​ចុះ​ដោះស្រាយ​បញ្ចប់​ក្នុងពេល​ឆាប់ៗ​នេះហើយ​៕S/