​ពលរដ្ឋ​២៩​គ្រួសារ​ទទួល​ការជួយ​សង្គ្រោះ​ពីសា​ខា​កាកបាទក្រហម​ខណ្ឌ​ឬ​ស្សី​កែវ​

86
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​ប្រជាពលរដ្ឋ​ចំនួន​២៩​គ្រួសារ​ត្រូវបាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ប្ញ​ស្សី​កែវ ដឹកនាំ​ដោយ​លោក ជា ពិសី អភិបាលខណ្ឌ កាលពី​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២០​បន្ត​ដឹកនាំ​ក្រុមការងារ​យក​គ្រឿងឧបភោគ​បរិភោគ​និង​ថវិកា​សង្គ្រោះបន្ទាន់​។​ដើម្បី​ជួយ​ដោះស្រាយ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​បន្ទាប់ពី​ផ្ទះសម្បែង​របស់​ពួកគាត់​ទាំងអស់គ្នា​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​នៅ​ក្រុមទី​៥ ភូមិ​ទួល​សំពៅ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ប្ញ​ស្សី​កែវ កាលពីពេល​កន្លងទៅ​។​

​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ឫស្សីកែវ​លោក​ជា​ពិសី​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ជានិច្ច​ចំពោះ​គ្រោះ​អគ្គិភ័យ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ ។​ដោយសារ​ការធ្វេសប្រហែស​ណាមួយ បន្ទាប់ពី​លោក​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​។​

​សម្ដេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ របស់​ប្រជាពលរដ្ឋ​ក្រីក្រ តាម​ជាក់ស្ដែង​ព្រោះ​នៅទីណា​ឱ្យតែ​មាន ប្រជាពលរដ្ឋ​ជួប​រាល់​ហានិភ័យ​ផ្សេងៗ​ដែល​ងាយ​រងគ្រោះ​ទីនោះ​តែងតែមាន​វត្តមាន​កាក​បាទ​ក្រហម​កម្ពុជា មកជួយ​សង្គ្រោះ​ជានិច្ច​។​ទោះបីជា​អំណោយ​មិនមាន​ចំនួន​ច្រើន ប៉ុន្តែ​អាចជួយ​ដោះស្រាយ ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​បាន​មួយគ្រា​ដោយ​មិន​ប្រកាន់ពូជសាសន៍​ពណ៌​សម្បុរ​ឬ​និន្នាការ​នយោបាយ​ឡើយ​៕S/​