​ពលរដ្ឋ​៨១​ភាគរយ​នៃ​ចំនួន​ក្នុង​បញ្ជី​បោះឆ្នោត​នៅ​ខេត្តកំពង់ចាម​បាន​ចូលរួម​បោះឆ្នោត​

670
ចែករម្លែក

​ដោយ​:​គង់​ហេង​/​កំពង់ចាម​: គណ​:​កម្ម​ការរៀបចំ​ការបោះ​ឆ្នោត​ខេត្តកំពង់ចាម បានបង្ហាញ​លទ្ធ​ផលប​ណ្តោះ​អាសន្ន ស្តីពី​ចំនួន​អ្នក​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ គឺមាន​ចំនួន ៤៦៨.៦៣៤ នាក់​ស្មើនឹង ៨១, ២៨ ភាគរយ នៃ​ចំនួន​សរុប​អ្នក​មក​បោះឆ្នោត​ក្នុង​បញ្ជី​បោះឆ្នោត​ចំនួន ៥៧៦.៥៥០​នាក់​។​
​ ​
​លោក មាង ម៉េង​ហ៊ួ​ន​ប្រធាន​កម្ម​ការរៀបចំ​ការបោះ​ការបោះឆ្នោត​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ​២០១៨​ថា តួលេខ​បណ្តោះអាសន្ន​ក្រោយពី​បិទទ្វារ​ការិយាល័យ​បោះឆ្នោត​ទាំង​ចំនួន ១.៦៥៩ នៃ​ឃុំ​សង្កាត់​ចំនួន ១០៩ របស់​ខេត្ត​នេះ​កាលពី​វេលា​ម៉ោង ៣ រសៀល​ថ្ងៃទី ២៩ ម្សិលមិញ ដើម្បី​រាប់​សន្លឹកឆ្នោត​នោះ គឺមាន​ប្រជាពលរដ្ឋ​ជា​អ្នកបោះឆ្នោត​ចំនួន ៤៦៨.៦៣៤ នាក់​ស្មើនឹង ៨១,២៨​ភាគរយ​។​

​លោក​ប្រធាន គ​.​ជ​.​ប​ខេត្ត បាន​ឲ្យ​ដឹង​ទៀតថា ក្នុងនោះ ១០​ស្រុក​-​ក្រុងមាន​: ទី​១. ស្រុក​ព្រៃឈរ​មាន​អ្នក​ទៅ​បោះឆ្នោត​ចំនួន ៦៩.២៣៩ នាក់ ស្មើនឹង ៨៣,២៩​ភាគរយ នៃ​ចំនួន​ក្នុង​បញ្ជី ៨៣,១៣៤​នាក់​,​។ ទី​២.​ស្រុក​កំពង់សៀម​មាន​អ្នក​មក​បោះឆ្នោត​ចំនួន ៥១.៨៦២ នាក់​ស្មើនឹង ៨២,៩២ ភាគរយ នៃ​ចំនួន​ក្នុង​បញ្ជី​បោះឆ្នោត ៦២.៥៤៥ នាក់​,​។ ទី​៣.​ស្រុក​កងមាស​មាន​អ្នក​មក​បោះឆ្នោត​ចំនួន ៤៦.៨៧១ នាក់ ស្មើនឹង ៨២,៣៣ ភាគរយ នៃ​ចំនួន​ក្នុង​បញ្ជី ៥៦.៩២៩ នាក់​, ។​

​ទី​៤.ស្រុក​ចម្ការលើ​មាន​អ្នក​មក​បោះឆ្នោត​ចំនួន ៤៩.៦៧២ នាក់ ស្មើនឹង ៨១,៩៥​ភាគរយ នៃ​ចំនួន​ក្នុង​បញ្ជី ៦០.៦១៤ នាក់​, ។​ទី​៥. ស្រុក​ជើងព្រៃ​មាន​អ្នក​ទៅ​បោះឆ្នោត​ចំនួន ៤៦.០៥៧ នាក់​ស្មើនឹង ៨១,៥៤ ភាគរយ នៃ​ចំនួន​ក្នុង​បញ្ជី ៥៦.៤៨៤ នាក់​, ។​ទី​៦.​ស្រុក​បាធាយ​មាន​អ្នក​មក​បោះឆ្នោត​ចំនួន ៥៥.៧៥៦ នាក់​ស្មើនឹង ៨១,១៤ ភាគរយ នៃ​ចំនួន​ក្នុង​បញ្ជី ៦៨.៧១៥ នាក់​, ទី​៧.​ក្រុង​កំពង់ចាម​មាន​អ្នក​ទៅ​បោះឆ្នោត​ចំនួន ២១.៣៩៨ នាក់​ស្មើនឹង ៧៩,៥៦ ភាគរយ នៃ​ចំនួន​ក្នុង​បញ្ជី ២៦.៨៩៤ នាក់​,​។​

ទី​៨. ស្រុក​ស្រី​សន្ធរ​មាន​អ្នក​មក​បោះឆ្នោត​ចំនួន ៥១.០៦៩ នាក់​ស្មើនឹង ៧៩,៤២ ភាគរយ នៃ​ចំនួន​ក្នុង​បញ្ជី ៦៤.៣០៥ នាក់ , ទី​៩.​ស្រុក​ស្ទឹងត្រង់​មាន​អ្នក​មក​បោះឆ្នោត​ចំនួន ៤៧.៤៤៨ នាក់ ស្មើនឹង ៧៨,៣៤ ភាគរយ នៃ​ចំនួន​ក្នុង​បញ្ជី ៥៩.៨០៤ នាក់ និង ទី​១០.​ស្រុក​កោះសូទិន​មាន​អ្នក​មក​បោះឆ្នោត​ចំនួន ២៩.២៦២ នាក់​ស្មើនឹង ៧៨,៨២ ភាគរយ នៃ​ចំនួន​ក្នុង​បញ្ជី ៣៧.១២៦ នាក់​។​
​ ​
​លោក មាង ម៉េង​ហ៊ួ​ន បាន​បន្តថា ចំនួន​អ្នក​មក​បោះឆ្នោត ៤៦៨.៦៣៤ នាក់ គឺ​ចំនួន​សន្លឹង​ឆ្នោត​ក៏​ចំនួន​ស្មើគ្នា​នឹង​មក​បោះឆ្នោត​ដែរ​។ ប៉ុន្តែ​លទ្ធផល​បណ្តោះអាសន្ន​នៃ​គណបក្ស​ចំនួន​ទាំង ១៩ នោះ គឺ​ខាង​លោក​មិនអាច​បញ្ជាក់ជូន​បានទេ​នៅវេលា​នេះ រង់ចាំ​ការសម្រេច​ពី គ​.​ជ​.​ប​។

ចំណែក​សភាពការណ៍​ស​ន្តិ​សុខ នានា​ដូចជា​អំពើហិង្សា​ផ្សេងៗ​ក្នុងការ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​នោះ គឺ​ស្ងប់ស្ងាត់​ល្អ នៅ​ពុំទាន់​មាន​បណ្តឹង​ដល់ដៃ​លោក​នៅឡើយ​ទេ​។ ដោយ​ខណ​:​នេះ​កំពុង​ប្រមូល​សន្លឹកឆ្នោត​មកកាន់​គ​ណ​:​កម្ម​ការរៀបចំ​ការបោះ​ឆ្នោត​៕S/

​ពលរដ្ឋ​៨១​ភាគរយ​នៃ​ចំនួន​ក្នុង​បញ្ជី​បោះឆ្នោត​នៅ​ខេត្តកំពង់ចាម​បាន​ចូលរួម​បោះឆ្នោត


​ ​ ​
​ ​