​ពលរដ្ឋ​៩​ភូមិ​នៅសង្កាត់​បី​ក្នុង​ក្រុង​សែន​មនោ​រម្យ​លែង​បារ​ម្មណ៍​ការខ្វះ​ទឹក​ទៀតហើយ​

720
ចែករម្លែក

ដោយ​៖​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី​៖​ប្រជាពលរដ្ឋ​ជាង​១​ពាន់​គ្រួសារ​ដែល​រស់នៅក្នុង​សង្កាត់​បី​ក្នុង​ក្រុង​សែន​មនោ​រម្យ​នឹង​លែង​ព្រួយ​បារ​ម្ម​ម្ភ​លើ​បញ្ហា​កង្វះ​ទឹកស្អាត​ប្រើប្រាស់​ទៀតហើយ​។​គ្រា​ដែល​អាជ្ញាធរ​បាន​រៀប​ប្រព័ន្ធ​ទុយោ​បូមទឹក​ចេញពី​ប្រភពទឹក​ថ្មី​មួយទៀត​ដែលមាន​លទ្ធភាព​ផ្គត់ផ្គង់​ទឹក​ចាប់ពី​ឥឡូវ រហូតដល់​រដូវវស្សា​។​

​នៅ​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​អាជ្ញាធរ​ក្រុង​ក៏ដូចជា​រដ្ឋាករទឹក​ខេត្តមណ្ឌលគិរី​បានសម្រេច​ទាញយក​ទឹក​ពី​ទំនប់​កែវ​ឡាយ​ដែលមាន​ប្រវែង​៩០០​ម៉ែត្រ​ពី​អាង​ចម្រោះ​របស់​ស្ថានីយ៍​ទឹកស្អាត​ក្រុង​សែន​មនោ​រម្យ​។​ការបូមទឹក​ពី​ទំនប់​ថ្មី​នេះ​ត្រូវគេ​បញ្ជាក់ថា​ផ្អាក​ការទាញយក​ទឹក​ពី​ទំនប់​បឹង​លើ​និង​យក​ពី​បឹង​ទំនប់​ក្រោម​មួយផ្នែក​តែប៉ុណ្ណោះ​។​

​លោក សូ សុ​វណ្ណា​រិ​ទ្ឋ​ប្រធាន​រដ្ឋាករទឹក​ខេត្តមណ្ឌលគិរី បានឱ្យដឹងថា គិត​ចាប់ពី​ទំនប់ទឹក​កែវ​ឡា ទៅ​ស្ថានីយ៍​ទឹកស្អាត មាន​ចម្ងាយ​ប្រហែល​៩០០​ម៉ែត្រ​ផ្អែក​តាម​ការសិក្សា​ទំនប់ទឹក​កែវ​ឡា មានលទ្ធភាព​ផ្គត់ផ្គង់​ទឹក​ជាង​១០០​ម៉ែត្រគូប​ឯណោះ​ក្នុង​១​ម៉ោង​។​

លោ​កថា​មន្ត្រី​ជំនាញ​នឹង​បូម​តែ​៤០​ម៉ែត្រគូប​ប៉ុណ្ណោះ​ក្នុង​១​ម៉ោង​ដើម្បី​យកទៅ​ស្ថានីយ​ទឹកស្អាត​។​គួបផ្សំ​ជាមួយ​ការបូមទឹក​៥០​ម៉ែត្រគូប​ក្នុង​១​ម៉ោង​ពី​បឹង​ទំនប់​ក្រោម​ទៀត​នោះ​គឺអាច​ផ្ដល់ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សែន​មនោ​រម្យ​ប្រើប្រាស់​បាន​យ៉ាង​គ្រប់គ្រាន់ រហូតដល់​រដូវវស្សា​មកដល់​ក្នុងពេល​ឆាប់ៗ​ខាងមុខ ។

​លោក​បន្តថា​សព្វថ្ងៃ​នៅ​ក្រុង​សែ​មនោ​រម្យ​ប្រភព​ទឹកធំៗ​និង​ច្រើនជាងគេ​គឺមាន​តែ​ទឹក​ទំនប់​លើ​នឹង​ទំនប់​ក្រោម​ប៉ុណ្ណោះ​។​បច្ចុប្បន្ន​អង្គភាព​ទឹកស្អាត មាន​អតិថិជន​ទទួល​សេវា​ក្នុង​ក្រុង​សែន​មនោ​រម្យ ចំនួន​១.១៦០​គ្រួសារ​ស្មើរ​៩​ភូមិ​៣​សង្កាត់​។​

តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទ​លោក​ឡុង​វិបុល​អភិបាលក្រុង​សែន​មនោ​រម្យ​បាន​លើកឡើងថា​ការរៀបចំ​បូមទឹក​ពី​ទំនប់​កែវ​ឡាយ​កមក​ផ្គត់ផ្គង់​បន្ថែម​ព្រោះតែ​បឹង​ទំនប់​លើ​និង​បឹង​ទំនប់​ក្រោម​ដែលជា​ប្រភព​ទឹកធំ​និង​ជា​ប្រភពទឹក​ទីមួយ​របស់​ស្ថានីយ​ទឹកស្អាត បាននិងកំពុង​រីង​ហួត​ជា​បន្តបន្ទាប់​។​ក្នុងនោះ​បឹង​ទំនប់​លើ​រីង​ខ្លាំង​តែម្ដង​ដោយ​មិនអាច​បូមទឹក​យកមក​ស្ថានីយ​បាន​ទៀត​ទេ​ក្នុង​រដូវប្រាំង​នេះ ប្រសិន​នៅតែ​បន្ត​បូម​អាច​នឹង​បាត់បង់​ជម្រក​ត្រី ។

​លោក​អភិបាលក្រុង​សែន​មនោ​រម្យ​បាន​បញ្ជាក់ថា​សម្រាប់​បឹង​ទំនប់​ក្រោម​គឺ​នៅ​អាច​បន្ត​បូមទឹក​មក​ចែកចាយ​បានជា​ធម្មតា ទោះបីជា​ស្ថានភាព​ទឹក​រៀង​ស្រក​បន្តិច​ក្ដី ដោយ​ផ្អាក​បូម​តែ​បឹង​ទំនប់​លើ​ប៉ុណ្ណោះ ។​លោក​បាន​បន្តថា​ខេត្តមណ្ឌលគិរី​ទោះបីជា​ទំ​បន់​ភ្នំ​តែ​មិន​ខ្វះ​ខ្វាត​ទឹក​នោះទេ​ព្រោះ​មាន​ប្រភពទឹក​បឹង​និង​អូរ​ច្រើន​កន្លែង​អាច​ស្ទាក់​ទប់ទឹក​យកមកប្រើ​បាន​ក្នុងករណី​ចាំបាច់​។​

​ដោយឡែក​ចំពោះ​ក្រុង​សែន​មនោ​រម្យ​ក្នុងករណី​ទំនប់​កែវ​ឡា​មិនអាច​ផ្គត់ផ្គង់​ទឹក​គ្រប់គ្រាន់​នោះ​ក៏​នៅមាន​ទំនប់ទឹក​ពីរ​កន្លែង​ទៀត​នៅ​ផ្លូវ​វៀង​ក្រុង ដែល​អាច​យកមកប្រើ​បាន​ដូចគ្នា​៕S/​