​ពស់ថ្លាន់​មួយ​ក្បាល​ប្រវែង​ជាង​៦​ម៉ែត្រ​ត្រូវបាន​យកទៅ​ព្រលែង​នៅ​បឹង​ពារាំង​

164
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​៖​កាលពី​រសៀល​ថ្ងៃទី​២២​ខែមករា​ឆ្នាំ​២០២០​អាជ្ញាធរ​សង្កាត់​រួមជាមួយ​មន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​សៀមរាប​ក្រុង​សៀមរាប​។​បាន​នាំយក​ពស់ថ្លាន់​មួយ​ក្បាល​ដែលមាន​ប្រវែង​ប្រមាណ​ជា​៦​ម៉ែត្រ​និង​មាន​ទម្ងន់​ប្រហែល​២០​គីឡូក្រាម​យកទៅ​ព្រលែង​នៅ​បឹង​ពារាំង​ជា​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ ស្ថិតក្នុង​សង្កាត់​សៀមរាប ខេត្តសៀមរាប​។​

​លោក​លឹម​ឌី​ណា​ចៅសង្កាត់រង​សង្កាត់​សៀមរាប​បាន​និយាយថា​ពស់ថ្លាន់​មួយ​ក្បាល​នេះ​បាន​ជាប់​មង​ដែល​ដាក់​តាម​ដងស្ទឹង​សៀមរាប​ដើម្បី​រាំង​ស្កាត់​កាកសំណល់​ផ្សេងៗ​កុំឱ្យ​ហូរ​ក្នុង​ស្ទឹង​កាលពី​ថ្ងៃទី​១៩ ខែមករា​ឆ្នាំ​២០២០​កន្លងទៅនេះ​។​ស្ថិតនៅ​ចំណុច​ខាងក្រោយ​ស្នាក់ការ​សាលាសង្កាត់​សៀមរាប​ខណៈពេល​នោះ យើង​បាន​យកមក​រក្សាទុក​រង់ចាំ​ពេលទំនេរ​ទើបបាន​យកមក​ព្រលែង​នៅទីនេះ ។​

​លោក​បានឱ្យដឹងថា​រយៈ​កាល​កន្លងមក​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់​តែងតែបាន​ណែនាំ​និង​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​នៅពេល​ចាប់បាន​សត្វ​គ្រប់​ប្រភេទ​ត្រូវ​យកទៅ​ព្រលែង​នៅក្នុង​ព្រៃ​ឬ​ទី​អភិរក្ស​ផ្សេងៗ​ដើម្បី​រួមគ្នា​ថែរក្សា​ការពារ​កុំឱ្យ​ផុត​ពូជ​។​ទុក​សម្រាប់​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​របស់​យើង​បានឃើញ បាន​ស្គាល់ និង​ទុកជា​សម្បត្តិ​ធម្មជាតិ​របស់​យើងទាំងអស់គ្នា​៕S/

​រូបភាព​:​ពស់ថ្លាន់​មួយ​ក្បាល​ប្រវែង​ជាង​៦​ម៉ែត្រ​ត្រូវបាន​យកទៅ​ព្រលែង​នៅ​បឹង​ពារាំង​រូបភាព​មន្ទីរ​ព័ត​មាន​ខេត្តសៀមរាប​