​ពស់​ស្រកា​ចាស់​ចឹក​ស្លាប់​ក្មេងប្រុស​ម្នាក់​ពេល​ដើរ​ឆ្លុះ​កង្កែប​ពេលយប់​

1214
ចែករម្លែក

​ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​ក្មេងប្រុស​ម្នាក់​ដើរ​ឆ្លុះ​កង្កែប​នៅពេល​យប់​នៅ​វាលស្រែ​ត្រូវបាន​ពស់​ស្រកា​ចាស់​ចឹក​ស្លាប់ ។​គ្រោះថ្នាក់​នោះបាន​កើតឡើង​នៅ​ចំណុច វាលស្រែ​ខាងជើង​ភូមិ​ឱ​ម៉ា​ល់ ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​កាលពី​យប់ ថ្ងៃទី​១​ខែកញ្ញា ឆ្នាំ ២០១៨​។​

​លោក​វរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ​បាន​ឲ្យ​ដឹងថា​: ក្មេងប្រុស​រងគ្រោះ​មានឈ្មោះ​ឈួ​ត​ដៀប​ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ​រស់នៅ​ភូមិ​បត់​ត្រង់​ឃុំ​ប្រាសាទ​ស្រុក​ព្រះនេត្រព្រះ​។​

នៅ​មុនពេល​កើតហេតុ​នោះ​ក្មេងរងគ្រោះ​បាន​ចេញពីផ្ទះ​ទៅរក​ឆ្លុះ​កង្កែប​នៅ​ឆ្ងាយ​ពី​ភូមិ​ក៏ត្រូវ​ពស់​ក្រចាស់​ចឹក​ចំ​ជើង​ចុក​ដេក​រនៀល​ធ្លាក់​ភ្លឺស្រែ​។​ទំរាំ​តែ​ឨ​ពុក​ម្តាយ​ដឹង​ពិស​ជ្រាបចូល​ពេញ​ខ្លួន​បណ្តាល​ឲ្យ​ស្លាប់​បាត់ទៅហើយ​៕S/