​ពាណិជ្ជករ​ចិន​វិនិយោគ​លើ​វិស័យ​អាហារ​នៅ​កម្ពុជា​

432
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​ដោយ​សឡឹង​ឃើញ​វិស័យ​ម្ហូបអាហារ​នៅ​កម្ពុជា​មានការ​រីកចម្រើន​ខណៈ​សេដ្ឋកិច្ច​រីកលូតលាស់​និង​ជីវភាព​ប្រជាជន​ល្អប្រសើរ​ព្រមទាំង​កំណើន​ទេសចរ​ចិន​នៅ​កម្ពុជា​នោះ​ពាណិជ្ជករ​ចិន​បានសម្រេច​ចិត្ត​មក​វិនិយោគ​លើ​វិស័យ​ម្ហូបអាហារ​គឺ​ហាង​ស៊ុប​បែប​ចិន​នៅ​រាជធានី​ភ្នំពេញ​។​

ហាង​ស៊ុប​ឈួន​ម៉ា​ភួ​រ​នី​គ័​រ​សួន​ឌូ​មាន​ប្រភព​មកពី​ខេត្ត​ស៊ី​ឈួន​ប្រទេស​ចិន​ក្រោម​ការបោះ​ទុនវិនិយោគរ​បស់​ជនជាតិ​ចិន​នៅ​កម្ពុជា​បាន​បើក​ដំណើរ​ការប្រកប​អាជីវកម្ម​ជា​ផ្លូវការ​នាពេល​ថ្មីៗ​នេះ​ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​តម្រូវការ​របស់​អតិថិ​ជនជាតិ និង​អន្តរជាតិ​។ ហាង​ស៊ុប មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ Q-03 ផ្លូវ Newton Rd Elite Town III កោះ​ពេជ្រ រាជធានី​ភ្នំពេញ ។​

​លោក​លីវ​ជីន​ម្ចាស់​ហាង​ស៊ុប​ឈួន​ម៉ា​ភួ​រ​នី​គ័​រ​សួន​ឌូ​បាន​បញ្ជាក់ថា​ការដែល​រូបលោក​សម្រេចចិត្ត​មក​វិនិយោគ​នៅ​កម្ពុជា​ដោយសារតែ​លោក​មើលឃើញ​ពី​សក្តានុពល​កំពុងតែ​រីកចម្រើន​ខ្លាំំ​ង​ជាពិសេស​ប្រជាជន​ខ្មែរ​មានចិត្ត​ទូលាយ​និង​បើកចំហ​ចំពោះ​ការហូរចូល​នៃ​ម្ហូបអាហារ​របស់​បរទេស​។

​ដូច្នេះហើយ​ហាង​ស៊ុប​លោក​មក​បើក​ប្រកប​អាជីវកម្ម​នៅ​កម្ពុជា​។​ហាង​ស៊ុប​របស់លោក​បែងចែក​ជា​២​គឺ​ស៊ុប​ធម្មតា​ឬ​ស៊ុប​អត់​ហិ​រ​និង​ស៊ុប​ហិ​រ​ក្នុងនោះ​ស៊ុប​អត់​ហិ​រ​ផ្សំ​ឡើង​ពី​យិន​ស៊ិន​និង​មាន់​ខ្មៅ​ដែល​រំងាស់​ជាច្រើន​ម៉ោង​ជាមួយនឹង​គ្រឿងផ្សំ​គ្រប់មុខ ។

​លោក​បន្តថា ហាង​ស៊ុប​របស់លោក​បច្ចុប្បន្ន​បើក​ដំណើរការបាន​៦​ហាង​ហើយ​នៅ​ប្រទេស​ចិន ហើយ​នៅ​កម្ពុជា​នេះ​គឺជា​ហាង​ស៊ុប​ដំបូង​គេ​។​ចំពោះ​មូលហេតុ​គឺ​លោក​ចង់ឱ្យ​ប្រជាជន​កម្ពុជា​បាន​ស្គាល់​នូវ​ស៊ុប​បុរាណ​ចិន​ដែលមាន​អាយុកាល​ជាច្រើន​ឆ្នាំ​ណាស់​មកហើយ​។​ជាពិសេស​វា​ជួប​បង្កើត​ការធ្វើ​ជូន​ដល់​ប្រជាជន​កម្ពុជា​ផងដែរ​។​

​ម្ចាស់​ហាង​ស៊ុប​ឈួន​ម៉ា​ភួ​រ​រូបនេះ​បាន​បន្ថែមទៀតថា​ដើម្បី​អបអរសាទរ​ដល់​ការបើក​ដំណើរការ​ហាង​ស៊ុប​ចិន​ដំបូង​នៅ​កម្ពុជា​នោះ​ហាង​លោក​នឹង​ផ្តល់ជូន​ការបញ្ចុះ​តម្លៃ​រហូតដល់​២២​ភាគរយ​គិត​ចាប់ពី​ថ្ងៃទី​២៥​ខែមេសា​ដល់​ថ្ងៃទី​២៥​ខែឧសភា​ខាងមុខនេះ​។​ដើម្បី​ផ្តល់ឱកាស​ឱ្យ​ប្រជាជន​កម្ពុជា​មក​សាកល្បង​រសជាតិ​ស៊ុប​ពិសេស​របស់​ចិន​ក៏ដូចជា​ថ្លែងអំណរគុណ​ចំពោះ​ការគាំទ្រ​របស់​ពួកគាត់​៕S/

​ចំណងជើង​រូបថត​៖​ពាណិជ្ជករ​ចិន​វិនិយោគ​លើ​វិស័យ​អាហារ​នៅ​កម្ពុជា​គឺ​ហាង​ស៊ុប​បែប​ចិន ខេត្ត​ស៊ី​ឈួន​(​រូបៈ​សុផល​)