​ពាណិជ្ជករ​ឥណ្ឌា​នាំ​ផលិតផល​អាហារ​សុខភាព​និង​ថែទាំ​ស្បែក​មកកាន់​ទីផ្សារ​កម្ពុ​ជា​

227
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​បន្ទាប់ពី​បាន​សិក្សា​ស្រាវជ្រាវ​ទីផ្សារ​និង​ដោយ​មើលឃើញ​សក្ដានុពល​យ៉ាង​ល្អប្រសើរ​លើ​វិស័យ​ថែទាំ​សុខភាព​និង​សម្រស់​នៅ​កម្ពុជា​ពាណិជ្ជករ​ឥណ្ឌា​បានសម្រេច​ចិត្ត​ចូលមក​វិនិយោគ​លើ​វិស័យ​អាហារ​សុខភាព​និង​ថែទាំ​ស្បែក​។​

​ផលិតផល​អាហារ​សុខភាព​ម៉ាក​GAIA​និង​ថែទាំ​ស្បែក​SKINELLA​បាន​នាំចូល​ដោយ​ក្រុមហ៊ុន​CosmicNutracosSolutionsPvt.Ltd.​ដែលជា​គ្រុមហ៊ុន​ធំ​មួយ​របស់​ប្រទេស​ឥណ្ឌា​តាមរយៈ​ដៃគូ​ចែកចាយ​ស្របច្បាប់​គឺ​ក្រុមហ៊ុន​Vimpex/PLGlobalLtd.​។​ជា​គ្រុប​ក្រុមហ៊ុនចម្រុះ​ជាតិ​សាសន៍​និង​បាន​ដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​២៣​ឆ្នាំ​មកហើយ​។​

​ផលិតផល​ទាំងពីរ​ប្រភេទ​នេះ​បាន​ត្រូវដាក់​សម្ពោធ​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ល្ងាច​ថ្ងៃទី​១៧​ខែសីហា​ឆ្នាំ​២០១៩​នៅ​សណ្ឋាគារ​ណាហ្គា​វើ​ល​រាជធានី​ភ្នំពេញ​។​ព្រឹត្តិការណ៍​សម្ពោធ​ដាក់​ដំណើរការ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ស្រ៊ី​ថាមរុង្គ​រដ្ឋ​ម​ន្រី្ត​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​និង​លោកស្រី​ManikaJain​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ព្រមទាំង​ពាណិជ្ជករ​កម្ពុជា​និង​ឥណ្ឌា​ជាច្រើនរូប​។​

​លោកស្រី​DollyKumar​នាយក​នៃ​ក្រុមហ៊ុន​CosmicNutracosSolutionsPvt.Ltd.​បាន​ថ្លែងថា​៖“​យើង​មើលឃើញ​សក្ដានុពល​យ៉ាង​ប្រសើរ​នៅក្នុង​ទីផ្សារ​កម្ពុជា​អ្នកប្រើប្រាស់​មានការ​ចូល​រួម​យ៉ាងខ្លាំង​និង​មានការ​ទទួលយក​នូវ​ការច្នៃប្រឌិត​និង​ទស្សនៈ​នៃ​ផលិតផល​ថ្មីៗ​។

​យើង​ជឿជាក់ថា​វា​នឹង​ក្លាយជា​ទីផ្សារ​ដ៏​រឹងមាំ​មួយ​សម្រាប់​យើង​នៅក្នុង​ឆ្នាំ​បន្ដបន្ទាប់​”​។​លោកស្រី​បាន​បញ្ជាក់ថា​ផលិតផល​ម៉ាក​GAIA​និង​SKINELLA​បាន​ពង្រីក​វត្ដ​មាន​ជាស​កល​ទៅកាន់​ប្រទេស​នានា​ដូចជា​ប្រទេស​មី​យ៉ាន់​ម៉ា​ឌូ​បៃ​ប៊ូ​តាន​ណេ​ប៉ាល់​ម៉ា​ល់​ឌី​វ​អ៊ូ​ហ្គា​ន់​ដា​ជាដើម​ហើយ​សង្ឃឹមថានឹង​បាន​ជោគជ័យ​នៅ​កម្ពុជា​៕S/

​ចំណងជើង​រូបថត​៖​ពាណិជ្ជករ​ឥណ្ឌា​នាំ​ផលិតផល​អាហារ​សុខភាព​និង​ថែទាំ​ស្បែក​មកកាន់​ទីផ្សារ​កម្ពុ​ជា​(​រូបៈ​សុផល​)