​ពិធីករ​ល្បី ជា វិបុល ក្លាយជា​អ្នកតំណាង​ផលិតផល​ តម្លៃ​ខ្លួន​ខ្ទង់​ម៉ឺន​ដុល្លារ

433
ចែករម្លែក
  • 37
    Shares

​ដោយ​:បញ្ញា​សាស្ត្រ/ភ្នំពេញ​ ៖ ​ពិធីករ​ល្បីឈ្មោះ លោក ជា វិបុល ដែល​កំពុងតែ​ក្តោប​បាន​តំណែង​ពិធីករលំដាប់ថ្នាក់​ពិភពលោក​នៅក្នុង​ដៃនោះ ​ស្រាប់តែ​បង្ហាញខ្លួន​ជាមួយ​នឹងការងារ​ថ្មី​មួយទៀត ដែល​មិន​នឹកស្មាន​ដល់​។ ជាពិសេស ពិធីករ ពោរពេញ​ដោយ​វោហារ​ស័ព្ទ​មិនចេះ​រីងស្ងួត ត្រូវបាន​ក្លាយខ្លួនជា​អ្នកតំណាង​ផលិតផលស្ព្រា​យ​បាញ់​សក់ (V hair Spray) ដែល​គេ​ដឹងថា មាន​តម្លៃ​ខ្ទង់​ម៉ឺន​ដុល្លារ​។

ពិធីករ​ចាស់វស្សារូបនេះ បានឲ្យដឹងថា នេះ​ជាការ​ងារ​ថ្មី​មួយ​សម្រាប់​ឆ្នាំ​ថ្មី ២០១៩ នេះ ដែល​លោក​បាន​ក្លាយជា​អ្នកតំណាង​ផលិតផល​ស្ព្រា​យ​បាញ់​សក់ (V hair Spray) ។ លោក​ថា ការ​ឈរឈ្មោះ​ជា​អ្នកតំណាង​ផលិតផល មិនមែន​លោក​ចេះតែ​ចង់បាន​លុយ ដោយ​មិនដឹង​ពី​គុណប្រយោជន៍នៃ​ផលិតផល​នោះទេ ពោល​មុនពេល​ចុះកិច្ចសន្យា ពិធីករ​ល្បីឈ្មោះ​រូបនេះ បាន​សាកល្បង​ប្រើប្រាស់ អស់​រយៈពេល​ពីរ​ខែ​រួចមកហើយ ដោយ​គុណ​តម្លៃ​របស់​ផលិតផលល្អ ទើប​លោក​សម្រេចចិត្ត​ធ្វើជា​អ្នកតំណាង​ផលិតផល (V hair Spray) ក្នុង​កិច្ចសន្យា​មួយឆ្នាំ ជាមួយនឹង​ទឹកប្រាក់​ខ្ទង់​ម៉ឺន​ដុល្លារ​។
​ ​
បុរស​សង្ហា ជា វិបុល បាន​បន្ថែមថា រឿង​តម្លៃ​ខ្លួន​របស់លោក គឺ​សុំ​លាក់​សិន មិនទាន់​បង្ហាញ​ប្រាប់​នោះទេ ប៉ុន្តែ​លោក​បាន​បង្ហើប​ថា ការសម្រេចចិត្ត​ចុះ​កុងត្រា ធ្វើជា​អ្នកតំណាង​អ្វីមួយ គឺ​លោក​មើល​ទៅលើ​លក្ខ​ខ​ណ្ឌ គុណ​ភាពជា​ចម្បង​។

​ចំណែក លោក ទឹម សុវណ្ណារ៉ា អ្នកគ្រប់គ្រង​ទូទៅ​ផលិតផល ស្ព្រា​យ​បាញ់​សក់ (V hair Spray) បានឲ្យដឹងថា ផលិតផល V hair Spray គឺជា​ការផលិត​ឡើង​នៃ​រូបមន្ត​របស់​ប្រទេស​អ៊ីតាលី ។លោក​ថា​V hair Spray គឺ​ការ​ផលិតឡើង មាន​ជាតិ​ខូ​ឡូ​ជេន សម្រាប់​ថែទាំសុខភាព​សក់ និង​រក្សាទុក​បានយូរ ជាពិសេស​គឺ​ការបាញ់ V hair Spray លោក​អ្នកមាន​អារម្មណ៍​ថា ងាយស្រួល​ប្រើ មិន​ធ្វើឲ្យ​សក់​បែក​ចុង សក់​រឹង ផុយ ​ងាយ​ដាច់នោះទេ ពោល V hair Spray គឺ​សម្រាប់​ទំនុកចិត្ត​អ្នក​ដែល​ឧស្សាហ៍​ផ្លាស់ប្តូរ​ម៉ូត​សក់ និង​សក្ដិ​សម​ជាមួយនឹង​មនុស្ស​គ្រប់​វ័យ​៕B/Ha