​ពិធី​បង្សុកូល​រាប់បាត្រ​ឧទ្ទិស​កុសល​ដល់​ជនរងគ្រោះ​ស្លាប់​ក្នុង​របប​ប៉ុលពត​នៅ​ជើងឯក​

133
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​រដ្ឋបាល​ខណ្ឌដង្កោ​សហការ​ជាមួយ​គណៈ​គ្រប់គ្រង​មជ្ឈមណ្ឌល​ជើងឯក​រៀបចំ​ពិធី​បង្សុកូល​រាប់បាត្រ​ឧទ្ទិស​កុសល​ដល់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត​កាលពី​ថ្ងៃទី​១៩​ខែកញ្ញា​ឆ្នាំ​២០១៩​។​

ចូលរួម​ក្នុង​កម្មវិធី​នោះ​ដោយ​លោក​នុត​ពុធ​ដា​រ៉ា​ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​ជា​អភិបាល​ខណ្ឌដង្កោ​និង​លោក​ម៉ៃ​ម៉ុ​ន​ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដង្កោ​។​រួមជាមួយ​លោកស្រី​រស់​សុភា​រ៉ាវី​ប្រធាន​គណៈ​គ្រប់គ្រង​មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម​ជើងឯក​។​បាន​ដឹកនាំ​ក្រុមប្រឹក្សា​ខណ្ឌ សង្កាត់ មន្ត្រីរាជការ​ខណ្ឌ សង្កាត់​ភូមិ​យុវជន​សស​យក​ប្រជាពលរដ្ឋ​ប្រមាណ​៥០០​នាក់​។​

​បានធ្វើ​ពិធី​បង្សុកូល​រាប់បាត្រ​ព្រះសង្ឃ​មកពី​វត្ត​ទាំង​២៣​ក្នុង​ខណ្ឌ​ដើម្បី​ឧទ្ទិស​ដល់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​នៅក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត​នៅ​មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ជើងឯក​ស្ថិតក្នុង​ភូមិ​រលួស​សង្កា​ត់​ជើងឯក​។​ក្នុងឱកាស​នោះ​លោក​នុត​ពុធ​ដា​រា​អភិបាល​ដង្កោ​បានលើកឡើង​អំពី​គោលបំណង​នៃ​ការធ្វើ​ពិធី​បង្សុកូល​រាប់បាត្រ​គឺ​ដើម្បី​ឧទ្ទិស​ដល់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​នៅក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត​។​

​បងប្អូន​ខ្លះ​បាត់បង់​ជីវិត​ទាំង​គ្រួសារ​ដោយ​ពុំមាន​បងប្អូន​កូនចៅ​ធ្វើ​បុណ្យឧទ្ទិសកុសល​ឱ្យ​។​ពិធី​នេះ​គឺ​ឧទ្ទិស​ដល់​ពលរដ្ឋ​នៅ​ទូទាំងប្រទេស​ក៏ដូចជា​ពលរដ្ឋ​ដែលជា​ជនរងគ្រោះ​នៅក្នុង​មណ្ឌល​ឧក្រិដ្ឋកម្ម​ជើងឯក​នេះ​ផងដែរ​។​ពិធីសូត្រមន្ត​បង្សុកូល​រាប់បាត្រ​នេះ​រដ្ឋបាល​ខណ្ឌដង្កោ​តែង​បានរៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ​ដោយ​ក្នុង​មួយឆ្នាំ​ធ្វើឡើង​ចំនួន​២​លើក​គឺ​នៅមុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ និង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​៕S/​