​ពិធី​បើក​យុទ្ធនាការ​សម្អាត​បរិស្ថាន​នៅមុន​ព្រឹត្តិការណ៍​សង្ក្រាន្ត​ព្រៃវែង​

611
ចែករម្លែក

ដោយៈ​ចាន់ថន​/​ព្រៃវែងៈ​ដើម្បីឱ្យ​ទីធ្លា​នៅ​ក្រុង​ព្រៃវែង​មាន​សោ​ភ័​ណ្ឌ​ភាព ស្អាត​ស្រស់បំព្រង មាន​របៀបរៀបរយ​អានា​ម័​យ​និង​ដើម្បី​ជា​កិច្ច​ទទួល ទេ​តា​ឆ្នាំ​ថ្មី​ក្នុង​ពិធីបុណ្យ​ស​ង្ក្រា​ន​ខាងមុខ ។​

​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​ជា​អនុប្រធាន ស​.​ស​.​យ​.​ក និង​លោកស្រី ។​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង និង​លោកស្រី​ព្រមទាំង​ក្រុមយុវជន ស​.​ស​.​យ​.​ក​ខេត្តព្រៃវែង​បាន​ចូលរួម​បើក​យុទ្ធនាការ​សម្អាត​បរិស្ថាន​ជុំវិញ​តំបន់​ព្រឹត្តិការណ៍​ស​ង្ក្រា​ន​ព្រៃវែង នៅ​ក្រុង​ព្រៃវែង​ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៩ ។​

​នាឱកាស​នោះ​លោក ស សុខា បាន​ជម្រុញ​ដល់​ក្រុមការងារ ក៏ដូចជា​អ្នកចូលរួម បងប្អូន​ប្រជាពលរដ្ឋ ។​ត្រូវ​ចូលរួម​សម្អាត​បរិស្ថាន​និង​ការរក្សា​ទុកដាក់​ឱ្យបាន​ត្រឹមត្រូវ​ដើម្បី​ជួយ​លើកកម្ពស់​ទីក្រុង​យើងទាំងអស់គ្នា​។​

ក្នុងនោះ​ក៏មាន​ការចូលរួម​ពី​ក្រុមការងារ​ពាក់ព័ន្ធ​,​ក្រុមការងារ​បរិស្ថាន​សង្ក្រាន្ត​លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស​យុវជន​ស​.​ស​.​យ​.​ក​,​យុវជន​កាកបាទក្រហម​និង​បងប្អូន​បុគ្គលិក​កម្មករ​សម្អាត ផងដែរ​៕S/​