​ពិធី​បើក​វេទិកា​នៃ​ជំនួប​ថ្នាក់ដឹកនាំ​អាស៊ាន​នៅ​កោះ​បាលី​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ​ ​ ​

804
ចែករម្លែក

​ភ្នំពេញ​៖​វេទិកា​នៃ​ជំនួប​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​អាស៊ាន​បាន​ប្រារព្វ​ពិធី​បើក​ជា​ផ្លូវការ​ហើយ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​បាលី កាលពី​រសៀល​ថ្ងៃទី ១១ ខែតុលា​នេះ ។ ប្រមុខរដ្ឋ​/​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​អាស៊ាន​ដែល​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​ដ៏​មាន​សារ​សំខាន់បំផុត​នោះ   រួមមាន​ព្រះ​ចៅ​ស៊ុ​ល តង់ ហា​ជី ហា​ស់សិ​នណាល ប៊ុល​ហ្កះ ព្រះមហាក្សត្រ ប្ររទេស​ប្រ៊ុយណេ​ដា​រ៉ុយ​សាឡា​ម ,​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា,​លោក​បណ្ឌិត ថង​លួ​ន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​ឡាវ ,​លោក មហា​ធា ម៉ូ​ហា​ម៉ាត់ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​, លោក​ប្រធានាធិបតី សហភាព​មី​យ៉ាន់​ម៉ា,​លោក ឌូ​តឺ​តេ ប្រធានាធិបតី​ហ្វីលីពីន​,​លោក​ឧ​ត្ត​ម​សេនីយ៍ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ​, លោក ង្វៀន សួន​ហ្វ៊ួ​ក នាយករដ្ឋមន្ត្រី​វៀតណាម​, លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​, រួមទាំង​អគ្គលេខាធិកា​អាស៊ាន​,​ប្រធាន​មូលនិធិ រូបិយវត្ថុ​ពិភពលោកនិងប្រធាន​ធនាគារពិភពលោក ត្រូវបាន​ការធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​ពី​សំណាក់​លោក យ៉ូ​កូ វី​ដូ​ដូ​ប្រ​ធានា​ធិ​បតី​នៃ​សាធារណរដ្ឋ​ឥណ្ឌូ នេស៊ី​និង​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល និង លោក លី ស៊ាន​ឡុង នាយករដ្ឋមន្ត្រី​សឹង្ហ​បុរី ។ នេះ​បើ​យោងតាម​អ្នក​រាយ ការណ៍​ពិសេស​ទូរទស្សន៍​ជាតិ​កម្ពុជា​។


​ ​ ​
​នៅក្នុង​វេទិកា​នៃ​ជំនួប​កំពូល​របស់​មេដឹកនាំ​អាស៊ាន​ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​លោក​អគ្គលេខាធិការ​អាស៊ាន និង​លោក​អគ្គលេខាធិការ​អង្គ ការ​សហប្រជាជាតិ​ផងដែរ​នោះបាន​អញ្ជើញ​ថ្លែង​សុន្ទរកថា​ស្តីអំពី​បច្ចុប្បន្នភាព​និង​ទស្សនវិស័យ​របស់​ប្រទេស​និ​មួយៗ ។

​លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី យ៉ូ​កូ វី​ដូ​ដូ បាន​ផ្តូ​ច​ផ្តើមគំនិត​និង​អញ្ជើញ​បណ្តា​មេដឹកនាំ​អាស៊ាន រួមទាំង​អគ្គលេខាធិការ​អាស៊ាន​អគ្គលេខា​ធិការ​អង្គការសហប្រជាជាតិ​ដើម្បី​ចូលរួម​នៅក្នុង​ការជួបជុំ​មេដឹកនាំ​អាស៊ាន (ASEAN Leaders Gathering-ALG) ​ស្របពេល​ទៅ​និង​ពិធី​បើក​កិច្ច ប្រជុំ​ប្រចាំឆ្នាំ​របស់​មូលនិធិ​រូបិយវត្ថុ​ពិ ភពលោក​(IMF)​និង​ធនាគារពិភពលោក (World Bank) ឆ្នាំ​២០១៨ នៅ​ថ្ងៃទី​១២​តុលា​ដែល​ឥណ្ឌូនេស៊ី ធ្វើជា​ម្ចាស់ផ្ទះ ។ គោលបំណង​នៃ​វេទិកា​ជំនួប​ថ្នាក់ដឹកនាំ​អាស៊ាន​នៅពេលនេះ មាន​គោលបំណង​បង្ហាញ​ពី​សាមគ្គីភាព​របស់​អាស៊ាន​ទៅកាន់ ១៨៩  ប្រទេស​ដែល​នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​មូលនិធិ​រូបិយវត្ថុ​ពិភព លោក​និង​ធនាគារពិភពលោក ដែល​នឹង​ក្លាយជា​ឱកាស ដ៏​ល្អ​មួយ ក្នុងការ​ចែករំលែក​ប​ទ​ពិសោធន៍​ជោគជ័យ​របស់ខ្លួន​នៅក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ។ ពិសេស​ទៅទៀត​នោះ​វេទិកា​នៃ​ជំនួប​ថ្នាក់ដឹកនាំ​កំ​ពូ ល​អាស៊ាន ASEAN Leaders Gathering-ALG មាន​គោលដៅ​រក្សា​ភាពជា​ដៃគូ​រឹងមាំ ក្នុងចំណោម​ថ្នាក់ដឹកនាំ​អាស៊ាន ក្នុងការ​គ្រប់គ្រង​ចាត់ ចែង​កំណើនសេដ្ឋកិច្ច​សំដៅ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​វឌ្ឍនភាព សមភាព​ព្រមទាំង​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDGs)​។​

​ជាមួយ​ប្រធានបទ​ការសម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាពនិង ការកាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍ បណ្តា​ មេដឹកនាំ​អាស៊ាន​បានចាត់ទុក ថា អាស៊ាន​គឺជា​ប្លុក​តំបន់​មួយ​ដែលមាន​ការរីកចម្រើន​ឆាប់រ​ហ័យ​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ដែលជា​សេដ្ឋកិច្ច​ធំ​បំផុត​ទី​៦​លើ​ពិភពលោកជាមួយនិង​ប្រជាជន​ប្រមាណ៦៤០លាន​នាក់ និង ជា​កម្លាំង​រុញច្រាន​សំខាន់​មួយ​សម្រាប់​ពាណិជ្ជកម្ម និង​កំណើន​ពិភពលោក​។​ទស្សនវិស័យ អនាគត​សម្រាប់​អាស៊ាន​មាន​ភាពល្អប្រសើរ​ដោយ​យើង​បាន​គំណ​ត់​ថា​នឹង​សម្រេច​ឲ្យ​បាន​កំណើន​លើស ៥% ក្នុង​ឆ្នាំ​២០១៨ និង​លើសពី​៥% នៅ​ឆ្នាំក្រោយ និង ក្នុង​រយះពេល​មធ្យម​ខាង​មុខ ។ នៅក្នុង​វេទិកា​នោះដែរមេដឹកនាំ​អាស៊ានបាន​សង្កត់ធ្ងន់​ពី​ការសម្រេចបាន​នូវ​វឌ្ឍន​ភាពល្អប្រសើរ​ក្នុង​ផ្នែក​សង្គមជាពិសេស​លើ​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍និង​ការកាត់បន្ថយ ​ភាពក្រីក្រក៏ដូចជា​ភាពល្អប្រសើរ​ឡើងលើ​សូចនាករ សំខាន់ៗ នៃ​ការ​អភិ​វ​ឌ្ឃ​មនុស្ស ។

​មេដឹកនាំ​អាស៊ាន​ក៏បាន​ចាត់ទុក អាស៊ាន​គឺជា​តំបន់ ដែល​ធ្វើ​មូល​ដ្ឋា​នីយកម្ម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​មុនគេ​។អាស៊ាន​ប្រកាន់​នូវ គោលការណ៍​នៃ​ភាពជា​ម្ចាស់ការ​ទទួលខុសត្រូវ និង​កិច្ចសហប្រតិបត្តិការ​ដែល​ផ្តល់​ សារសំខាន់ ចំពោះ​ការតភ្ជាប់​សេដ្ឋកិច្ច ការផ្សារភ្ជាប់​សង្គម ស្ថិរភាព និង សាមគ្គីភាព នៅក្នុង​ក្របខណ្ឌ​អេកូឡូស៊ី​មួយ ដែល​បើកចំហរនិងអំណោយផល​ចំពោះ​គ្រប់​សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគនិង​បង្កើត​គំនិត​ផ្តួចផ្តើម​ថ្មី ។

​មេដឹកនាំ​អាស៊ាន​ក៏បាន​គូសបញ្ជាក់​ពី​តម្រូវការ​នៃ​ការពង្រឹង កិច្ចសហប្រតិបត្តិការ​បន្ថែមទៀត​ជាមួយ​ដៃគូ​ដែលមាន​ស្រាប់​ស្តារឡើងវិញ​នូវ​ប្រព័ន្ធ ពាណិជ្ជកម្ម​សកល ដោយ​ផ្អែកលើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ និងបន្តធ្វើ​សមាហរណកម្ម​លើ​ការតភ្ជាប់​លើ​គ្រប់​វិស័យ​ដើម្បី​ពង្រឹង​ភាព​ទន់​របស់ អាស៊ាន​ទៅនឹង​ការវិវត្ត​ស្ថានភាព​នយោបាយសេដ្ឋកិច្ច និងសង្គមតាមរយះ​នេះ​បាន​សន្យា​រួមគ្នា ក្នុងការ​ធានា​ឪ្យ​បាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុគាំពារ​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្នលើកកម្ពស់​ឧត្តមភាព​ប្រកួតប្រជែង​និង​នវានុវត្តន៍​ជាពិសេស​ពង្រឹង​ការត្រៀមខ្លួន​ឲ្យ​ប្រសើរជាង​មុន តាមរយះ​ការពង្រឹង​យន្តការ​តំបន់ ការបង្កើន​ការសម្របសម្រួល និង​ការចែករំលែក​ព័ត៌មាន ក៏ដូចជា​ការតាមដាន​ជាប្រចាំ​នូវ​ស្ថានភាព សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ទប់ស្កាត់​ភាពមិនប្រក្រតី និង​ដោះស្រាយ​ស្ថានភាព​តានតឹង​ណាមួយ​ដែល​អាច​កើតឡើង ដូចគ្នា​នឹង​វិបត្តិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឆ្នាំ​១៩៩៧ ឆ្នាំ​២០០៨ ក្នុង​គោលដៅ​ធានា​នូវ សុខមាលភាព និង​វឌ្ឍនភាព​សង្គម ស្របតាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចិ​រ​ភាពឆ្នាំ​២០៣០ ៕

#