​ពិធី​ប្រកាស​ចូលកាន់​តំណែង​រប​ស់​ក្រុមប្រឹក្សា​ស្រុក​ស្វាយ​លើ​អាណត្តិ​ទី​៣

478
ចែករម្លែក

ដោយ​គូលែន​/​សៀមរាបៈ​នៅ​ស្រុក​ស្វាយ​លើ​បានរៀបចំ​ពិធី​ប្រកាស​ចូលកាន់​តំណែង​រប​ស់​ក្រុមប្រឹក្សា​ស្រុក​ស្វាយ​លើ​អាណត្តិ​ទី​៣​ក្រោម​អធិបតីភាព​លោក​ពៅ​ពិសិដ្ឋ​អភិបាលរង​ខេត្ត​ដោយមាន​អញ្ជើញ​ចូលរួម​ពី​លោក​លោកស្រី​ជា​ប្រធាន​និង​សមាជិក​ក្រុមប្រឹក្សា​ស្រុក​,​គណៈ​អភិបាលស្រុក​។​ពិធី​ប្រកាស​ចូលកាន់​តំណែង​រប​ស់​ក្រុមប្រឹក្សា​ស្រុក​ស្វាយ​លើ អាណត្តិ​ទី​៣​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៧​ខែមិថុនា​ឆ្នាំ​២០១៩ នៅ​សាលាស្រុក​ស្វាយ​លើ​ខេត្តសៀមរាប​។​

​លោក ឈឿត ចំរើន នាយករង​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស​សាលាខេត្ត អាន​អនុក្រឹត្យ​របស់របស់​សាលាខេត្ត​សៀមរាប​ស្តីពី​ការ ទទួលស្គាល់​សមាជិក​ក្រុមប្រឹក្សា​ស្រុក អាណត្តិ​ទី​៣ ចំនួន​១៥ រូប ។​ក្នុងនោះ​ស្រី​ចំនួន​២​រូប​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​។​លោក​ហ៊ុន​ហួន​ត្រូវ​បានប្រកាស​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ស្វាយ​លើ អាណត្តិ​ទី​៣ ។​

​លោក​ពៅ​ពិសិដ្ឋ​អភិបាលរង​ខេត្ត​បាន​សម្ដែង​នូវ​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​ស្រុក​ដែល​ត្រូវបាន​តំណាង​ប្រជាពលរដ្ឋ ជា​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ បានផ្តល់​នូវ​សេចក្តីទុកចិត្ត បោះឆ្នោត​ជ្រើសរើស​ជា​ក្រុមប្រឹក្សា​ស្រុក​អាណត្តិ​ទី​៣​ដើម្បី​បន្ត​ដឹកនាំ​ស្រុក​និង​បន្ត​អភិវឌ្ឍន៍​ឲ្យ​មានកា​រីកចម្រើន​លើ​គ្រប់​វិស័យ​បន្ថែមទៀត​។​

​លោក​បាន​បន្តថា​ជាពិសេស​ត្រូវ​សាមគ្គី​ឯកភាព​ផ្ទៃក្នុង​និង​ត្រូវ​សហការគ្នា​ឲ្យ​បាន​ស្អិតរ​មួ​ត​ដើម្បីឱ្យ​ក្លាយជា​ធ្លុង​មួយ​ក្នុង​ការបន្ត​អភិវឌ្ឍន៍​មូលដ្ឋាន​ឲ្យ​បាន​រីកចម្រើន​បន្ថែមទៀត និង ត្រូវខិតខំ​ដោះស្រាយ សម្របសម្រួល​រាល់​បញ្ហា​ប្រឈម​របស់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​អស់​លទ្ធភាព​ព្រមទាំង​បញ្ជៀ​ស​នូវ​ការប្រើប្រាស់​អំពើហិង្សា ៕S/

​រូបភាពៈ ពិធី​ប្រកាស​ចូលកាន់​តំណែង​រប​ស់​ក្រុមប្រឹក្សា​ស្រុក​ស្វាយ​លើ អាណត្តិ​ទី​៣៕​គូលែន​