​ពិធី​ប្រណាំង​រទេះគោ​លឿន​នៅ​ស្រុក​សំរោង​ទង​មាន​២៦​គូ​

538
ចែករម្លែក
  • 203
    Shares

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​កាលពី​ព្រឹក​ថ្ងៃទី​៧​ខែមេសា​ឆ្នាំ​២០១៩​អបអរសាទរ​ពិធី​ប្រណាំង​រទេះសាឡី​គោ​លឿន​នៅ​ស្រុក​សំរោង​ទង​ដោយ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកំពង់ស្ពឺ​។​ជាមួយ​នោះ​មានការ​ចូលរួម​ពី​ក្រុម​រទេះសាឡី​គោ​លឿន​២​ខេត្ត​ក្រុង​ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​មក​កម្សាន្ត​ប្រមាណ​ជាង​១២.៥០០​នាក់​។​នៅ​វាលស្រែ​ខាងលិច​ផ្សារ​វត្ត​អង្គ​ស្ថិត​ក្នុងភូមិ​ក្រាំងស្វាយ​ឃុំ​រលាំងគ្រើល​ស្រុក​សំ​រោងទង​ខេត្តកំពង់ស្ពឺ​។​

​លោក​ស៊ុន​មានជ័យ​ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកំពង់ស្ពឺ​បានឱ្យដឹងថា​ពិធី​ប្រណាំង​រទេះសាឡី​គោ​លឿន​នៅ​ភូមិ​ក្រាំងស្វាយ​ឃុំ​រលាំងគ្រើល​ស្រុក​សំរោង​ទង​ដោយមាន​ការសហកា​ដោយ​(​ស​.​ស​.​យ​.​ក​)​ខេត្តកំពង់ស្ពឺ​និង​សហគម​ប្រណាំង​រទេះគោ​លឿន​។​លោ​កថា​រទេះសាឡី​គោ​លឿន​នេះ​មានការ​ចូលរួម​សរុប​២៦​គូ​មកពី​រាជធានី​ភ្នំពេញ​មាន​ចំនួន​២​គូ ខេត្តកណ្តាល​ចំនួន​៧​គូ​និង​ខេត្តកំពង់ស្ពឺ​មាន​ចំនួន​១៧​គូ​។​

​លោក​បាន​បន្តថា​រទេះសាឡី​គោ​លឿន​ដែល​មក​ប្រណាំង​នេះ​ដោយមាន​អ្នករៀបចំ​ដោយ​លោក​ខាត់ សុ​ខៃ​ប្រធាន​គណៈកម្មការ​ក្នុងកា​ប្រណាំង​និង​ជា​ចៅសង្កាត់​ព្រៃ​សរ​។​ការប្រណាំង​រទេះសាឡី​គោ​លឿន​ក្នុង​ឆ្នាំ​២០១៩​មាន​កើនឡើង​ជាង​ឆ្នាំ​២០១៨​បី​គូ​។​ចំពោះ​រទេះសាឡី​លឿន​ដែល​ជាប់​លេខ​១​ត្រូវ​ទទួល​ប្រាក់​ឧបត្ថម​២៥​ម៉ឺន​រៀល​លេខ​២​ត្រូវ​ទទួល​ប្រាក់​ឧបត្ថម​២០​ម៉ឺន​រៀល​លេខ​៣​ត្រូវ​ឧបត្ថម​១៥​ម៉ឺន​រៀល​។​

​ចំពោះ​រទេះសាឡី​គោ​លឿន​មិន​ជាប់​លេខ​ឧបត្ថម​មួយ​រទេះសាឡី​គោ​លឿន​១០​ម៉ឺន​រៀន​។​លោក​បាន​បន្ថែមថា​កា​ប្រណាំង​រទេះសាឡី​គោ​លឿន​នេះ​ដើម្បី​ថែរក្សា​ប្រពៃណី​និង​លើកស្ទួយ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ច​ញ្ចឹ​ម​សត្វ​គោ​ឱ្យបាន​ច្រើនជាង​មុន​បន្ទាប់ពី​ប្រជាកសិករ​មិនសូវ​ប្រើគោ​ក្នុង​ការធ្វើ​កសិកម្ម​ដោយ​ពួកគាត់​យក​គោយន្ត​ដែក​មក​ជំនួស​វិញ​នោះ​។​

​លោ​កថា​ឆ្នាំ​២០២០​លោក​និង​រក​កន្លែង​ប្រណាំង​ថ្មី​ឱ្យនៅ​ជិត​ផ្លូវជាតិ​លេខ​៤​ដែល​អាចធ្វើឱ្យ​អ្នកដំណើ​អាច​ទស្សនា​បាន​ច្រើនជាង​នេះ​។​ចំពោះ​រទេះសាឡី​គោ​លឿន​ធំ​ដែលជា​ប​លេខ​មួយ​មានឈ្មោះ​អា​ស្រីមុំ មកពី​រាជធានី​ភ្នំពេញ​ជាប់​លេខ​២​មានឈ្មោះ អា ពិភពថ្មី មកពី​ស្រុក​សំ​រោងទង​ខេត្តកំពង់ស្ពឺ​
​ជាប់​លេខ​៣​មានឈ្មោះ អា រីករាយ៍​មកពី​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​

​រទេះសាឡី​គោ​លឿន​តូច​ជាប់​លេខ​១​មានឈ្មោះ​សប្បាយរីករាយ​មក​ស្រុក​អង្គស្នួល​ខេត្តកណ្តាល​។​ជាប់​លេខ​២​មានឈ្មោះ​អា​ស្រី​តូច មកពី​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​ជាប់​លេខ​៣​មានឈ្មោះ​អា​សេះ មកពី​ស្រុក​អង្គស្នួល​ខេត្តកណ្តាល​។​

ក្រោយពី​ប្រណាំង​រទេះសាឡី​គោ​លឿន​រួចមក​ខាង​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកំពង់ស្ពឺ​ចែក​ប្រាក់​ឧបត្ថម​ដល់​ក្រុម​រទេះសាឡី​គោ​លឿន​និង​ហូបបាយ​សាមគ្គី​មុននឹង​បែក​គ្នា​៕S/​