​ពិធី​ផ្លាស់ប្តូរ​តំណែង​អភិបាលខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃទី​១០​ខែឧសភា​

717
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​អភិបាល អភិបាលរង នៃ​ខេត្តបន្ទាយមានជ័យ នឹងធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​សាលាខេត្ត។ ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​រដ្ឋបាល នៃ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៩​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើ​លិខិត​ទូលថ្វាយ​ព្រះមហាក្សត្រ ស្នើ​ផ្ទេរ​ភារកិច្ច​លោក​សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​ឲ្យ​មក​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​ដើម្បី​ទទួល​ភារកិច្ច​ថ្មី ។​ស្នើ​តែងតាំង​លោក​អ៊ុ រាត្រី ជា​អភិបាលខេត្ត​បន្ទាយមានជ័យ ជំនួស​លោក សួន បវរ​។ នេះ​បើ​យោងតាម​លិខិត​ចុះ​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៩ របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ទូលថ្វាយ​ព្រះមហាក្សត្រ​។​

ជាមួយគ្នានេះ​សម្តេចនាយក​រដ្ឋមន្ត្រី​ក៏បាន​ស្នើសុំ​ផ្ទេ​បញ្ចូល​រលោក​គឹ​ង​វណ្ណៈ​ពី​ឋានន្តរ​ស័ក​ក​តិ​ឧ​ត្ត​ម​សេនីយ៍​ឯក នៃ​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា មកជា​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី ថ្នាក់​លេខ​២ នៃ​ក្របខណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ដើម្បី​មាន​ឧបនិស្ស័យ​តែងតាំង​មុខតំណែង​ជា​អភិបាលរង​ខេត្តបន្ទាយមានជ័យ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បានទូល​ថ្វាយ​ព្រះមហាក្សត្រ​ថា ការស្នើសុំ​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​ខាងលើនេះ គឺ​ផ្អែក​តាម​សេចក្តីត្រូវការ​ចាំបាច់រ​បស់​រាជរដ្ឋាភិបាល ដោយបាន​ពិនិត្យ​ទៅលើ​លក្ខណៈសម្បត្តិ សមត្ថភាព និង​បទពិសោធន៍​ការងារ​របស់​មន្ត្រីរាជកា​រ ព្រមទាំង​ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ការដឹកនាំ​និង​ការគ្រប់គ្រង​ការងាររដ្ឋបាល​ខេត្តបន្ទាយមានជ័យ​ឱ្យមាន​ដំណើរការ​ល្អប្រសើ​រ​។​

​សូមជម្រាបថា លោក​សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ ដែល​ត្រូវ​បានស្នើ​ផ្ទេរ​ភារកិច្ច​នេះ គឺ​បន្ទាប់ពី​មាន​ស្ត្រី​ម្នាក់​បានចេញ​មុខ​តវ៉ា​នៅមុខ​សាលាខណ្ឌ​បន្ទាយមានជ័យ កាលពីពេល​ថ្មីៗ នេះ ដើម្បី​ទាមទារ​ឲ្យ​លោក​សួន​បវរ​ទទួលខុសត្រូវ​លើ​រូបនាង​ដែលជា​ស្រី​កំណាន់​និង​រួមរស់​ជាមួយគ្នា​នាពេល​ក​កន្លងមក​។​ក្រៅពី​តវ៉ា​នៅមុខ​សាលាខេត្ត​ស្ត្រី​រូបនោះ​ក៏បាន​បង្ហោះ​រៀបរាប់​រឿង​ស្នេហា​លួចលាក់​ជាមួយ​លោក​សួន បវរ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ថែម​ទៀតផង​៕S/

​រូបថត​លោក​សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​លោក​អ៊ុ រាត្រី អភិបាលរង​ខេត្ត​បន្ទាយ​មា​ន័យ (​រូប​ថ​តៈ​ឯកសារ​)​

លោកអ៊ុរាត្រី