​ពិធី​ឡើងផ្ទះ​កូន​ ក្លាយជា​ពិធី​បុណ្យសព​ម្តាយ

880
ចែករម្លែក

ដោយ : ប​.​ជ័​យ​/ បន្ទាយមានជ័យៈ កូនប្រុស​​បានរៀបចំ​​ពិធី​ឡើងផ្ទះ ។​ម្តាយ​បាន​ក្រោក​ពី​ព្រឹក​បោសសម្អាត​ក្នុង​រោងបុណ្យ​ស្រាប់តែ​ប៉ះចំ​តំណខ្សែ​ភ្លើង​បណ្តា​លឲ្យ​ឆក់​រហូតបាត់បង់ជីវិតកាលពី​ថ្ងៃទី​១៩​ខែកក្កដា ឆ្នាំ​២០១៨ ។​ដូចនេះ កម្មវិធី​អបអរឡើងផ្ទះក៏ប្រែ​ទៅជា​កម្មវិធី​បុណ្យសព​វិញ​។​

លោកនាយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​តា​បែន បាន​ឲ្យ​ដឹងថា​ ស្ត្រី​រងគ្រោះឈ្មោះ គង់ ណាគ្រី អាយុ​៥១ ឆ្នាំ រស់​នៅ​ភូមិ​អូរ​វែង​ត្បូង ឃុំ​តា​បែន ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។​មុនពេល​កើតហេតុ​នោះ​ស្ត្រី​រងគ្រោះ​បាន​ក្រោក​ពី​ព្រឹក​បោស​សំរាម នៅក្នុង​រោង​ពិធី​សម្រាប់​ទទួលភ្ញៀវ។ ពេល​កំពុងតែ​បោស​គាត់បានឃើញ​ព្រី​ខ្សែភ្លើង​ដែល​បែក ត្រូវបាន​គេ​រុំ​ស្រោប​ថង់​និង​យក​ស្បៃ​សម្រាប់​ហាល​ស្រូវ​មក​គ្របពីលើ។ ជួន​ជា​ស្បៃ​នោះ​សើម​ត្រូវ​ទឹក​ភ្លៀង​ផង​នោះ នៅពេលគាត់​បាន​យកដៃ​ទៅ​ទាញ​ដើម្បី​បោស​សំរាមត​ក៏​ឆក់បណ្តាលឲ្យ​បាត់បង់ជីវិតភ្លាមៗ​៕ សរន

​ពិធី​ឡើងផ្ទះ​កូន​ ក្លាយជា​ពិធី​បុណ្យសព​ម្តាយ