​ពិធី​អកអំបុក​សំពះ​ព្រះ​ខែ​និង​បណ្តែតប្រទីប​នៅ​មាត់​ស្ទឹង​នៃ​ខេត្តសៀមរាប​

1851
ចែករម្លែក

​ដោយៈ​គូលែន​/​សៀមរាបៈ​កាលពី​រាត្រី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៨ កន្លងមកនេះ អាជ្ញាធរ​ខេត្តសៀមរាប បានរៀបចំ​ប្រារព្ធ​ពិធី​អកអំបុក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប ក្នុង​គោលបំណង​ផ្សព្វផ្សាយ​វប្បធម៌​ជាតិ ឱ្យ​កូនចៅ​ខ្មែរ​គ្រប់​ជំនាន់​បាន​យល់​ចងចាំ​និង​បណ្តុះ​ឧ​ត្ត​ម​គតិ​មនសិការ​ជាតិ​ជាមួយនឹង​ការបង្ហាញ​ឱ្យ​ភ្ញៀវទេសចរ​អន្តរជាតិ ទទួលស្គាល់​នូវ​ភាព​សំបូរបែប នៃ​ប្រពៃណី​ទំនៀម​ទំលាប់​របស់​ខ្មែរ​។​

​លោក ឃឹម ប៊ុន​សុង បាន​បញ្ជាក់ថា ពិធី​នេះ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅក្នុង​ព្រឹត្តិការណ៍​វប្បធម៌ ប្រពៃណី ប្រចាំឆ្នាំ​ដ៏​ធំ​នេះ​ដូចជា​ពិធី​អកអំបុក​សំពះ​ព្រះ​ខែ​និង​បណ្តែតប្រទីប​ជា​បវេណី​មួយ​ដែល​ប្រជានុរាស្ត្រ​ខ្មែរ​តាំងពី​បុរាណ​តែងតែ​ប្រារព្ធ​រៀបចំឡើង​។​ត្រូវបាន​ប្រជារាស្ត្រ​ខ្មែរ​ទូទាំងប្រទេស​អនុវត្ត​បន្ត​ពី​បុព្វការី​របស់ខ្លួន ក្នុង​សក្ខីភាព​បញ្ជាក់​អំពី​ទឹកចិត្ត​គោរព​ស្រឡាញ់ និង​ការអភិរក្ស​សម្បត្តិ​បេតិកភណ្ឌ​អរូបី​យ លើកកម្ពស់​ប្រពៃណី​ទំនៀម​ទំលាប់​ខ្មែរ​ដ៏​ល្អ​ផូរផង់ ឱ្យបាន​គង់វង្ស ស្ថិត​ស្ថិរ សម្រាប់​បច្ចុប្បន្ន និង​តទៅ​អនាគត​។​

​នេះ​ដើម្បី​ជាការ​រំលឹក​ដឹងគុណ​ដល់​ផែនដី​ដែល​បាន​ទ្រទ្រង់​ឱ្យ ជីវិត​មនុស្ស​សត្វ អាច​រស់រាន​បន្ត​ពូជពង្ស បង្កលក្ខណៈ​គ្រប់​ភាវរស់ អាច​សម្រប​ខ្លួន និង រស់នៅ​រីក​ធំធាត់​តាម​ប្រភេទ​លក្ខណៈ ភូមិសាស្ត្រ និង​ការវិវត្តន៍ នៃ​សង្គម​បរិយាកាស​ទូទៅ​របស់​ធ​ម្ម​ជាតិ ។​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែត ប្រទីប អកអំបុក​និង​សំពះ​ព្រះ​ខែ គឺជា​ព្រឹត្តិការណ៍​វប្បធម៌​ជាតិ​ដ៏​ធំ​មួយ មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ ជា​បេតិកភណ្ឌ​ជាតិ​អរូបី​យ មានតម្លៃ​សម្រាប់​ទ្រទ្រង់​ថែរក្សា​ព្រលឹង​និង​អត្តសញ្ញាណ​ជាតិ តាមរយៈ​នៃ​ការលើកកម្ពស់​តំលៃ​វប្បធម៌​សង្គម​កម្ពុជា​។

ដែលជា​រដ្ឋ​មួយ​មាន​ចំណាស់​ក្នុង​ប្រវត្តិសាស្ត្រ ធ្លាប់មាន​អារ្យធម៌​ល្បីល្បាញ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​បាន​ប្រព្រឹត្តទៅ​ក្រោម​ដំបូល​នៃ​សន្តិភាព ឧត្តមភាព​នៃ​វប្បធម៌ និង​ការផ្សព្វផ្សាយ​ព្រឹ​ត្ត​ការណ៍​នេះ​។ បង្កើន​នូវ​ភាព​ទាក់ទាញ​ថ្មី​ថែមទៀត​ដល់​ភ្ញៀវ​ទេស​ជាតិ ភ្ញៀវ​អន្តរជាតិ ឱ្យមក​ទស្សនា​ខេត្តសៀមរាប ឱ្យ​កាន់តែ​ច្រើនឡើងៗ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។​

​ដូច្នេះ​ការ​ប្រារព្ធ​ពិធី​នេះ​ឡើង គឺ​ផ្តើមចេញពី​ការអភិរក្ស​ឱ្យបាន​ល្អ នូវ​ប្រពៃណី​ទំនៀម​ទំលាប់​របស់​ខ្មែរ រក្សា​តម្លៃ​អត្តសញ្ញាណ​ជាតិ​ឱ្យបាន​គង់វង្ស​ហើយក៏​ជាការ​បង្កើត​ព្រឹត្តិការណ៍​ទេសចរណ៍វប្បធម៌​ប្រវត្តិសាស្ត្រ លើ​ទឹកដី​អច្ឆរិយៈ បង្ក​បរិយាកាស​សប្បាយ​រីករាយ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន និង បាន​ស្វែងយល់​អំពី​របៀប​រៀបចំ យល់ដឹង​អំពី​អត្ថន័យ ខ្លឹមសារ​នៃ​ពិធី ជំនឿ​ប្រពៃណី សាសនា មរតក​ដូនតា​ខ្មែរ ៕S/

​ពិធី​អកអំបុក​សំពះ​ព្រះ​ខែ​និង​បណ្តែតប្រទីប​នៅ​មាត់​ស្ទឹង​នៃ​ខេត្តសៀមរាប​