​ពិធី​អង្គ​កឋិនទាន​មហា​សាមគ្គី​ក្នុង​ពុទ្ធ​សីមា​វត្ត​តាំងក្រសាំង​ខាងជើង​

154
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ក្នុងឱកាស​ដែល​ប្រជាពលរដ្ឋ​កំពុង​ចូលរួម​ប្រកបដោយ​សទ្ធា​ជ្រះថ្លា​ផ្ដើម​នៅ​អង្គ​កឋិនទាន​ដើម្បី​ដង្ហែ​ទៅកាន់​ទី​អារាម​នានា​នៅ​ទូទាំងប្រទេស​កម្ពុជា​នោះ​ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​តាំងក្រសាំង​ខាងជើង​។​បាន​មូលមតិ​គ្នា​ជា​ឯក​ច្ឆ័​ន​ផ្ដួចផ្ដើម​ធ្វើបុណ្យ​កឋិនទាន​មហា​សាមគ្គី​ដើម្បី​ដង្ហែរ​ទៅ​វេ​ប្រគេន​ព្រះ​សីលធម្ម​គុណគីម​ធួ​ង​ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស​និង​ជា​ព្រះគ្រូ​ចៅអធិការ​និង​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​អស់កាល​ត្រីមាស​ក្នុង​ពុទ្ធ​សីមា​វត្ត​តាំងក្រសាំង​ខាងជើង​ស្ថិតនៅ​សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ​សែន​ជ័យ រា​ធានី​ភ្នំពេញ​។​

​ពិធីបុណ្យ​កឋិនទាន​នេះ​ជា​បុណ្យ​ដ៏​ធំ​មួយ​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា​មាន​ប្រវត្តិ​តាំងពី​ព្រះ​សា​ម្មាសា​ពុទ្ធ ព្រះ​បរមគ្រូ​នៃ​យើង​ទ្រង់​គង់នៅ​ម្លេះ​។ នៅពេលនោះ​មាន​សេដ្ឋី​អ​នា​បណ្ឌិត​ជា​អ្នក​ផ្ដួច​ផ្ដើមកសាង បុណ្យ​កឋិនទាន​មុនគេ​ថ្វាយ​ព្រះ​សា​ម្មាសា​ពុទ្ធ​។​ដោយ​យល់ថា​បុណ្យកឋិន​ទាន​នេះ​ទទួលបាន​អនិស​ង្ឃ​ខ្ពង់ខ្ពស់​និង​អាច​ទ្រទ្រង់​ព្រះពុទ្ធសាសនា​រីកចម្រើន​នោះ​។​

ទើប​បុព្វបុរស​យើង​គ្រប់​ចំនាន់​បាន​ប្រារព្ធ​ធ្វើ​តាំងពី​សម័យកាល​នោះ​រហូត​មកដល់​បច្ចុប្បន្ន​។​ក្នុងន័យ​គោរព​តាម​ពុទ្ធឱវាទ​ព្រះ​សា​ម្មាសា​ពុទ្ធ​ព្រះ​បរមគ្រូ​ដែល​ព្រះអង្គ​បាន​ត្រាស់ដឹង​នៅ​អនុត្ត​រៈ​សា​ម្មាសា​ពុទ្ធញាណ​នឹង​ព្រះធម៌​វិន័យ​បន្សល់​ទុកជា​មរតក​ស​ម្រា​ប់​មនុស្ស​ជំនាន់​ក្រោយ​ជា​ពុទ្ធសាសនិក​គោរព​ប្រតិបត្តិ​ជា​រៀង​រហូតមក​។​

​ដោយ​អង្គ​កឋិនទាន​នេះ​បាន​ប្រារព្ធ​ធ្វើតាម​គន្លង​ប្រពៃណី​ព្រះពុទ្ធសាសនា​ដោយ​នៅវេលា​ម៉ោង​៣​រសៀល​ថ្ងៃ​សៅរ៍ ៦​រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៩​ខែតុលា​ឆ្នាំ​២០១៩ ជួបជុំ​ពុទ្ធបរិស័ទ ដើម្បី​ប្រារព្ធ បទ​នមស្សកា​ព្រះ​រតនៈត្រៃ​យ៍​និង​និមន្ត​ព្រះ​សិ​ល​ធម្មគុណ គីម ធួ​ង និង​ព្រះសង្ឃ​គ្រប់​អង្គ ចំរើន​ព្រះ​បរិ​ត្តិ សម្ដែងធម៌​ទេសនា​។

​លុះ​ព្រឹក​ថ្ងៃអាទិត្យ ៧​រោច ខែអស្សុជ ឆ្នាំ កុរ ឯ​ស័ក ពស​.២៥៦៣​ត្រូវ​នឹង​ថ្ងៃទី​១០​ខែតុលា​ឆ្នាំ​២០១៩ ប្រជា​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​បាន​ជួបជុំគ្នា​ដង្ហែ​នៅ​អង្គ​ឋិ​ន​ទាន​ប្រទក្សិណ​៣​ជុំ​ព្រះវិហារ​ដើម្បី​វេរ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​អស់កាល​ត្រីមាស​ក្នុង​ពុទ្ធ​សីមា​វត្ត​តាំងក្រសាំង​ខាងជើង​ជា​កិច្ចបញ្ចប់​កម្មវិធី​។​

​គួរ​បញ្ចាក់​ផងដែរ​ថា​អង្គ​កឋិនទាន​នេះ​ត្រូវបាន​ប្រជា​ពុទ្ធបរិស័ទ​តែងតែ​ប្រារព្ធ​ធ្វើតាម​ការកំណត់​ដែលមាន​រយៈពេល​២៩​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​១​រោច​ខែអស្សុជ​ដល់​ថ្ងៃ​១៥​កើត​ខែ​ក​ត្ដឹក​។​បុណ្យកឋិន​នេះ​ទៀតសោធ​គឺ​អ្នក​ផ្ដើមកសាង​បុណ្យ​កឋិនទាន​ទទួលបាន​អនិស​ង្ឃ​៥​យ៉ាង​។​រីឯ​ព្រះសង្ឃ​ទទួល​ក្រាល​គ្រង​អង្គ​កឋិនទាន​នេះ​ក៏​ទទួលបាន​អនិស​ង្ឃ​៥​យ៉ាង​ផងដែរ​៕S/​