​ពិនិត្យ​ដកហូត​ទំនិញ​ខូចគុណភាព​ចម្រុះ​ជិត​៣០​គីឡូក្រាម​

1130
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ព្រឹក​ថ្ងៃទី​៩​ខែមិថុនា​ឆ្នាំ​២០១៨​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង​សហការ​ជាមួយ​មន្ត្រី​មន្ទី​ពិសោធន៍​ចល័ត​របស់​អគ្គនាយក​ដ្ឋា​ន​។ មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​អាជ្ញាធរ ដែនដី បាន​ចុះ​ត្រួតពិនិត្យ​ផលិតផល​ទំនិញ​ដាក់តាំង​លក់ ដើម្បី​ស្វែងរក​ទំនិញ​ខូចគុណភាព ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​។​

ទំនិញ​ជា​ម្ហូបអាហារ​ដែល​ដាក់​សារធាតុ​គីមី​ហាមឃាត់​នៅ​ផ្សារ​មោង​ឬ​ស្សី​ស្ថិតក្នុង​ឃុំ​មោង​ស្រុក​មោងឫស្សី​ខេត្តបាត់ដំបង​ដោយ​ដកហូត​ទំនិញ​ខូចគុណភាព​ចំរុះ​ប្រមាណ​២៧​គីឡូក្រាម​យកមក​រក្សាទុក​នៅ​សាខា​ដើម្បី​ដុត​កំទេចចោល​នៅពេល​ក្រោយ​។​
​លោក​ហាក់ សុខ​រិ​ន​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បាន​ត្រួតពិនិត្យ​និង​បាន​យក​បន្លែ ផ្លែឈើ ប្រហិត ជ្រក់ …….​ចំនួន ៤៣ គំរូ មក​ពិនិត្យ ។ លទ្ធផល​គឺ មាន ១ គំរូ មាន​បញ្ហា គឺ ផ្កា​គូឆាយ មាន​ផ្ទុក​សារធាតុ​គីមី ថ្នាំ​សម្លាប់​សត្វល្អិត ។​
លោក​ប្រធាន​សាខា​បាន​បញ្ជាក់ថា​ចំពោះ​ទំនិញ​ខូចគុណភាព​ចម្រុះ​ចំនួន​២៧​គីឡូក្រាម​ត្រូវបាន​មន្ត្រី​ជំនាញ​យកទៅ​រក្សាទុក​នៅ​ទីស្នាក់ការ​សាខា​រង់ចាំ​ប្រមូល​ដុត​កម្ទេចចោល​៕S/

​ចុះ​ពិនិត្យ​ដកហូត​ទំនិញ​ខូចគុណភាព​ចម្រុះ​ជិត​៣០​គីឡូក្រាម​