​ពិនិត្យ​ទំនិញ​ដាក់លក់​លើ​តូប​ក្នុង​ផ្សារ​ធំ​បាត់ដំបង​និង​យក​ជាង​៨០​គំរូ​មក​ធ្វើតេស្ត​

84
ចែករម្លែក

ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង​សហការ​ជាមួយ​មន្ត្រី​មន្ទីរពិសោធន៍​ចល័ត​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​រួម​និង​អាជ្ញាធរ​ដែនដី​បាន​ចុះ​ត្រួតពិនិត្យ​ផលិតផល​ទំនិញ​ដាក់តាំង​លក់​លើ​តូប​ស្តង់​។​ក្នុង​ផ្សារ​ធំ​បាត់ដំបង​(​ផ្សារណាត់​)​និង​បាន​យក​ជាង​៨០​គំរូ​មក​តេស្ត​ដើម្បី​ស្វែងរក​សារធាតុ​គីមី​។​

​លោក​ហាក់​សុខ​រិ​ន​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង​បាន​គូសបញ្ជាក់​ឱ្យដឹងថា​ដើម្បី​ធានា​ឱ្យបាន​នូវ​សុវត្ថិភាព គុណភាព​ទំនិញ ចំណីអាហារ​ក៏ដូចជា​ទប់ស្កាត់​រាល់​ការ​ចរាច​ទំនិញ​ផលិតផល ដែល​គ្មាន គុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​លោក​តែង​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​ការដាក់​តាំង លក់​របស់ អា​ជីករ នៅលើ​ទីផ្សារ នានា ទូទាំង ខេត្តបាត់ដំបង ។​

លោក​ហាក់​សុខ​រិ​ន​បានឱ្យដឹង​ទៀតថា​ការចុះ​ធ្វើការ​ត្រួតពិនិត្យ​នូវ​ផលិតផល​ទំនិញ​ដែល​ដាក់តាំង​លក់​នៅតាម​តូប​ស្តង់​និង​នៅ​ផ្សារ​ធំ​បាត់ដំបង​(​ផ្សារណាត់​)​ដោយបាន​យក​គំរូ​ចំនួន​៨៧​គំរូ​មក​ធ្វើតេស្ត​ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់​ផ្សេងៗ​។​

​លោក​បន្តថា​ក្នុង​យុទ្ធនាការ​និង​ការពិនិត្យ​ពិសោធន៍​យ៉ាង​យកចិត្តទុកដាក់​រយ​:​ពេល​ពីរ​ថ្ងៃ​នៃ​ក្រុមមន្ត្រី​ជំនាញ​ទៅលើ​គំរូ​ទាំង​៨៧​រកឃើញ​៤​គំរូ​។​ដែល​ក្នុងនោះ​មាន​លត​ស្វិត​នំ​បាញ់ឌុក​ត្រី​កា​ប៊ែ​ល​មាន​លាយ​សារធាតុ​បូរ៉ា​ក់​និង​ទឹក​ផ្លែឈើ​ចម្រុះ​កក​គ្មាន​កាលបរិច្ឆេទ​ប្រើប្រាស់​គ្មាន​ប្រភព​ច្បាស់លាស់​ដែល​សរុប​ទាំងអស់​ស្មើរ​និង​ចំនួន ៦៧​គីឡូក្រាម​កន្លះ​៕S/

​រូបថត​៖​រថយន្ត​ចល័ត​របស់​ក្រសួងពាណិជ្ជកម្ម​ចុះ​ត្រួតពិនិត្យ​ទំនិញ​នៅ​ផ្សារណាត់​មន្ត្រី​កាំកុងត្រូល​ដ្កា​រ​ជា​មួ​យុំ​ន្ត្រី​មន្ទី​ពាណិជ្ជកម្ម​ចុះ​ត្រូ​ត​ទំនិញ​នៅ​ផ្សារណាត់​