​ពិព័រណ៍​ការ​ស៊ើបការណ៍​នៅ​ចិន​បង្ហាញ​ឧបករណ៍​ស៊ើបការណ៍​គួរអោយខ្លាច​

774

​កំរិត​ត្រួតពិនិត្យ​តាមដាន​ដ៏​ធំ​របស់​ចិន ទាំង​ក្រៅ​និង​ក្នុង​អន​ឡាញ កំពុង​បង្ក​ការព្រួយបារម្ភ​មកពី​បណ្តា​ក្រុម​សិទ្ធិមនុស្ស​អំពី​កំណើន​នៃ​ប្រព័ន្ធ​ស៊ើបការណ៍​ជាតិ​កាន់តែ​តឹងតែង​មួយ​។​

​ពិព័រណ៍​បច្ចេកវិទ្យា​អន្តរជាតិ​ជាន់ខ្ពស់​ចិន​លើក​ទី​២១ នៅ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​សុក្រ​ទី​៨​មិថុនា បង្ហាញ​បច្ចេក វិទ្យា​លំដាប់​កំពូល​និង​គំនិត​ទំនើប​បំផុត​របស់​ចិន ។​វា​អាច​ហែក​រក​លេខ​សម្ងាត់​នៃ​ទូរស័ព្ទ​ឆ្លាត​របស់​អ្នក​តែ​ប៉ុន្មាន​វិនាទី ចូលក្នុង​ទិន្នន័យ​ឯកជន​ដោយសារតែ​ការ​ទូរស័ព្ទ​ចូល​និង​កម្មវិធី​ផ្ញើ​សារ និង​ចូល​អាន​សៀវភៅ​ទាក់ទង​របស់​
​អ្នក​។​

​ឧបករណ៍​ស្គែ​ន XDH-CF-5600 ផលិត​នៅ​ចិន ឬ​ឧក​រណ៍​តាមដាន​ទូរស័ព្ទដៃ ជា​ឧបករណ៍​មួយ​ក្នុងចំណោម​គ្រឿង​ស៊ើបការណ៍​ដែល​ត្រូវបាន​នាំទៅ​ដាក់តាំង​រាប់រយ​នៅ​ពិព័រណ៍​គ្រឿង​បរិក្ខា​ប៉ូលិស​នៅ​ក្រុង​ប៉េកាំង​។​

​ពិព័រណ៍​បច្ចេកវិទ្យា​អន្តរជាតិ​ជាន់ខ្ពស់​ចិន ហាក់ដូចជា​កន្លែង​តាំង​លក់​គ្រឿង​បរិក្ខា​សំរាប់​កម្លាំង​ប៉ូលិស​ចិន​ដែល​ស្វះស្វែង​បំពាក់​ឧបករណ៍​ស៊ើបការណ៍​ទំនើប​ចុងក្រោយ​។​

​វា​បង្ហាញ​អំពី​ទំហំ​នៃ​ការប្រើ​បច្ចេកវិទ្យា​ក្នុងចំណោម​កងសន្តិសុខ​ចិន​ដើម្បី​តាមដាន​និង​ចាប់​ជនល្មើស​នឹង​គណបក្ស​កុំម្មុយនីស្ត​ដែល​កំពុងកាន់​អំណាច​នៅ​ចិន​។​ការតាមដាន​ត្រួតពិនិត្យ​តាម​វិធី​នេះ នាំអោយមាន​ការព្រួយបារម្ភ​ពី​បណ្តា​ក្រុម​សិទ្ធិមនុស្ស​អំពី​ការអភិវឌ្ឍ​ប្រព័ន្ធ​ស៊ើប​ការ​ជាតិ​ដើម្បី​កំចាត់​ជន​ប្រឆាំង​។​

​ក្នុង​ការតាំង​បង្ហាញ​ដែល​រៀបចំឡើង​ដោយ​ក្រសួង​សន្តិសុខ​ចិន អ្នកទស្សនា​អាច​មើលឃើញ​រ៉ូ​បូត​បំពាក់​ដោយ​ប្រព័ន្ធ​ស៊ើបការណ៍​សិប្បនិម្មិត​ដើម្បី​សំគាល់​ឧក្រិដ្ឋជន ព្រមទាំង​ដ្រូ​ន​មួយចំនួន វែ​នតា​ឆ្លាត សូ​ហ្វ​វែ​រ​ឃ្លាំង​DNA​និង​កា​ម៉េ​រ៉ា​សំគាល់​មុខ​៕​

 


ប៉ូលិសចិនពាក់វែនតាដែលបំពាក់ប្រព័ន្ធសំគាល់មុខឧក្រិដ្ឋជននៅស្ថានីយរថភ្លើងមួយក្នុងខេត្តហេណាន

ឧបករណ៍ស្គែនដោយប្រើកាមេរ៉ាវីដេអូនៅពិព័រណ៍បច្ចេកវិទ្យាអន្តរជាតិជាន់ខ្ពស់ចិនលើកទី២១ នៅក្រុងប៉េកាំងកាលពីថ្ងៃសុក្រទី៨មិថុនា