​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​ធ្វើឱ្យ​យើងទាំងអស់គ្នា​ដើរ​កាន់តែ​ខិតជិត​នឹង​គ្នា​

187
ចែករម្លែក

លោក សំ វិបុល ប្រធានការិយាល័យ​សម្រប​សម្រួល​អ្នកកាសែត​ជាតិ​និង​អន្តរជាតិ​នាយកដ្ឋាន មណ្ឌល​ព័ត៌មាន​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន​និង​សោតទស្សន៍​ក្រសួង​ព័ត៌មាន​កម្ពុជា​បាន​បញ្ជាក់ថា ឯកឧត្តម ស៊ី​ជីន​ភីង​មានប្រសាសន៍​ក្នុង​ពិធី​បើក​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក​ទី​២ នេះ​ថា “​ប្រទេស​ចិន​មាន​ទីផ្សារ​ធំ​ណាស់​សូម​ស្វាគមន៍​មិត្ត​ទាំងអស់គ្នា​មក​មើល​ម្តង​។​” ខ្ញុំ​ជឿជាក់ថា​បងប្អូន​ខ្មែរ​ជាច្រើន​បានទទួល​ការអញ្ជើញ​នេះ​ពី​ឯកឧត្តម​ស៊ី ជីន​ភីង តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​ប្រទេស​កម្ពុជា​ហើយ​។​

ឆ្នាំនេះ​គណៈប្រតិភូ​កម្ពុជា​បាន​នាំយក​អង្ករ​ក្រអូប​ខ្មែរ​ដ៏​ឆ្ងាញ់​ទៅ​ចូលរួម​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក​ទី​២ ។ ប៉ុន្មាន​ខែ​មុន លោក សំ​វិបុល ធ្លាប់​ឃើញ​ព័ត៌មាន​តាម​កាសែត​ខេត្ត​យូ​ន​ណាន​ថា​អង្ករ​ផ្កាម្លិះ​ខ្មែរ​បាន​ត្រូវ​នាំយកទៅ​ដាក់​លើ​តុ​បាយ​របស់​ប្រជាជន​នៅ​ខេត្ត​យូ​ន​ណាន​និង​បានទទួល​ការកោតសរសើរ​និង​ការវាយតម្លៃ​ខ្ពស់​ណាស់ ។​ប្រទេស​ចិន​ជាទី​ផ្សារ​នាំចេញ​អង្ករ​សំខាន់​មួយ​របស់​ប្រទេស​កម្ពុជា​។ ខ្ញុំ​សង្ឃឹមថា​ក្លិនក្រអូប​នៃ​អង្ករ​ខ្មែរ​នឹង​អាច​សាយភាយ​លើ​ពិភពលោក​ទាំងមូល​ក្នុងពេល​ឆាប់ៗ​តាមរយៈ​ការ ចូលរួម​ពិព័រណ៍​នាំចូល​ចិន​អន្តជាតិ​ដែលជា​ច្រក​ដ៏​សំខាន់​និង​ធំ​។​

​នៅ​ឆ្នាំទៅ​កម្ពុជា​បាន​ចូលរួម​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក​ទី​១ ។ ឆ្នាំនេះ​កម្ពុជា​បាន​ចូលរួម​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​ដើម្បី​បង្ហាញ​ពី​រចនាបថ​ពិសេស​របស់ខ្លួន​ចំពោះ​ដៃគូ​ចិន​និង​ប្រទេស​ផ្សេងៗ​ទៀត​ក្នុងនាម​ជា​ប្រទេស​កិត្តិយស​នៃ​ពិព័រណ៍​នេះ​។ ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​ដែលជា​ឆាក​សម្តែង​អន្តរជាតិ​ដ៏​ធំ​នេះ​បាន​ជួយ​បង្កើន​ទំនាក់ទំនង​និង​ការយល់ដឹង​គ្នា​ទៅវិញទៅមក​រវាង​បណ្តា​ប្រទេស​នានា​ដែល​ចូលរួម​ការតាំង ពិព័រណ៍​ហើយ​បានផ្តល់​ឱកាស​កាន់តែច្រើន​ក្នុងការ​បង្កើន​ការផ្លាស់ប្តូរ​គ្នា​និង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​។​

លោក​បាន​បញ្ជាក់ទៀតថា​កម្ពុជា​ជា​អរិយ​ប្រទេស​បុរាណ​មួយ​ដែលមាន​ប្រវត្តិសាស្ត្រ​ដ៏​យូរលង់​និង​វប្បធម៌​ដ៏​ក្រាស់ក្រែល ។ ខ្ញុំ​ជឿជាក់ថា​នឹង​អាចមាន​ប្រទេស​កាន់តែច្រើន​យល់ដឹង​អំពី​ប្រទេស​កម្ពុជា​ហើយនឹង​មាន​មនុស្ស​កាន់តែច្រើន​មានបំណង​ចង់ទៅ​ធ្វើ​វិនិយោគ​នៅ​កម្ពុជា​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច​ពាណិជ្ជកម្ម អប់រំ និង​វប្បធម៌​ជាដើម​ព្រមទាំង​ពង្រឹង​ចំណងមិត្តភាព​ជាមួយ​ប្រទេស​កម្ពុជា​។ ខ្ញុំ​គិត ថា​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​ជា​ឱកាស​ណាត់​ជួបគ្នា​ដ៏​ល្អប្រសើរ​ដែល​នឹង​អាចធ្វើឱ្យ​បណ្តា​ប្រទេស​នានា​ដើរ​កាន់តែ​ខិតជិត​នឹង​គ្នា​ ៕ (​កាសែត​យូ​ន​ណាន​ដេលី​)