​ពិព័រណ៍​ឧស្សាហកម្ម​ដ៏​ធំ​ដែល​កើតឡើង​រយៈពេល​ពីរ​ឆ្នាំ​ម្តង និង​ត្រឡប់មកវិញ​ក្នុង​ខែសីហា​នេះ​

400
ចែករម្លែក

ដោយ​: ក្រុមហ៊ុន​
​ភ្នំពេញ​:
ជាមួយនឹង​ការរង់ចាំ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ ពិព័រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត​កម្ពុជា​អន្តរជាតិ និង​ពិព័រណ៍​ឧស្សាហកម្ម​សម្លៀកបំពាក់​&​វាយនភ័ណ្ឌ​កម្ពុជា​អន្តរជាតិ ២០១៩ បាន​ត្រលប់​មកវិញហើយ​ក្នុង​ខែសីហា ២២¬-២៥ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។ ព្រឹ​ត្ត​ការណ៍​ពិព័រណ៍​ដែល​កើតឡើង​រយៈពេល​ពីរ​ឆ្នាំ​ម្តងនេះ មានការ​រំពឹងទុក​ថា​នឹង​ទទួលបាន​អ្នកចូលរួម​២០០​នាក់ ដែល​មកពី​បណ្តា​ប្រទេស​និង​តំបន់​, មាន​២៨០​ស្តង់​, និង​មាន​ចំនួន​កើន​របស់​អ្នកចូលរួម​រហូតដល់​៤០​ភាគរយ បើ​ធៀប​និង​ឆ្នាំ​ចាស់​។​

​ព្រឹ​ត្ត​ការណ៍​ពិព័រណ៍​ដ៏​ធំ​នេះ​ត្រួវបាន​រៀបចំឡើង​ដោយ​ក្រុមហ៊ុន Yorker Trande & Marketing Service Co.,Ltd, និង​សហការ​រៀបចំ​ដោយ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​, សភាពាណិជ្ជកម្ម​កម្ពុជា (CCC), និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC), និង​គ្រាំទ្រ​ដោយ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​នៃ​ក្រសួងពាណិជ្ជកម្ម (TPD) ។​

​ព្រឹ​ត្ត​ការណ៍​ពិព័រណ៍​នេះ​គឺជា​វេទិកា​ពាណិជ្ជកម្ម​តែមួយគត់​សម្រាប់​វិស័យ​ឧស្សាហ​កម្មៈ​
​ពិព័រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត​កម្ពុជា​អន្តរជាតិ និង ពិព័រណ៍​ឧស្សាហកម្ម​សម្លៀកបំពាក់ &​វាយនភ័ណ្ឌ​កម្ពុជា អន្តរជាតិ​គឺជា​ពិព័រណ៍​ដ៏​មាន​សក្តានុពល​គ្របដណ្តប់​លើ​វិស័យ​ឧស្សាហកម្ម​ជាច្រើន​ដូចជា ជ័រ​ប្លា​ស្ទិ​ច​, កៅស៊ូ​, ការបោះពុម្ព​,​ការ​វេច​ខ្ជ​ប់​, ការកែ​ចៃ​ម្ហូបអាហារ​, គ្រឿងចក្រ​កសិកម្ម​,​ឧបករណ៍ និង​គ្រឿងបន្លាស់​អេ​ឡិច​ត្រូ​និ​ច​,​គ្រឿងបន្លាស់​រថយន្ត​, វិស្វកម្ម​ថាមពល​អគ្គិសនី និង​សម្លៀកបំពាក់ &​វាយនភ័ណ្ឌ​។ វា​ជាការ​ទទួលបាន​ភាពជោគជ័យ​ក្នុង​ការរួម​ប​ញ្ចូ​ន​វិស័យ​សំខាន់ៗ​នេះ​។ អ្នកចូលរួម​ទស្សន​ក៏​អាចមាន​ភាពងាយស្រួល ក្នុងការ​ស្វែងរក​ជាមួយ​អ្នកផ្គត់ផ្គង់​ក្នុង​វេទិកា​មួយ​នេះ នៅ​ផលិតផល​ដែល​អ្នក​ទស្សន​ចង់បាន​ទៅតាម​តម្រូវការ​ក្នុង វិស័យ​នីមួយៗ​។

​វេទិកា​ដ៏​ល្អ​បំផុត​ក្នុងការ​ឆ្ពោះទៅកាន់​ទីផ្សារ​សក្តានុពល​ក្នុង​ចំណា​ម​អាស៊ានៈ​
​បើ​យាង​ទៅតាម​របាយការណ៍​សង្ខេប​របស់​អាស៊ាន​, ប្រទេស​កម្ពុជា​គឺជា​ទិសដៅ​វិនិយោគ​ដ៏​ទាក់ទាញ​មួយ សម្រាប់​ក្រុមហ៊ុន​ដែល​ចង់​ព​ង្រើ​ក​ទីផ្សារ​របស់ខ្លួន​ក្នុង​តំបន់​អាស៊ាន​។ ក្រៅពី​កំណើន​សេ​ដ្ធ​កិច្ច​មាន​កើនឡើង ៧​ភាគរយ​ជា​រៀងរាល់ឆ្នាំ​, ច្បាប់​វិនិយោគទុន​សេរី និង​ទីតាំង​យុទ្ធសាស្ត្រ​សម្រាប់​រោងចក្រ​ក៏​ជា​កត្តា​សំខាន់ ផងដែរ​។ ប្រទេស​កម្ពុជា​នឹង​ក្លាយជា​ប្រទេស​ដែលមាន​ជម្រើស​ល្អ​សម្រាប់​ការវិនិយោគ​ក្នុង​តំបន់​អាស៊ាន​,​លើសពីនេះទៅទៀត ក្រុមហ៊ុន​រោងចក្រ​និង​ផ្លាស់​ពី​ប្រទេស​ផ្សេងៗ​មក​ប្រទេស​កម្ពុជា​។
​ក្រុមហ៊ុន​អន្តរជាតិ​ជាច្រើន​កំពុងតែ​ចាប់យក​ទីផ្សារ​ដ៏​រីកចម្រើន​មួយ​នេះ ក្នុងនោះ​ពិព័រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត​កម្ពុជា​អន្តរជាតិ និង​ពិព័រណ៍​ឧស្សាហកម្ម​សម្លៀកបំពាក់​&​វាយនភ័ណ្ឌ​កម្ពុជា​អន្តរជាតិ​គឺជា​ម​ធ្យោ​យ​បាយ​ល្អ​បំផុត​ក្នុង ការចូលរួម​ចាប់​ចំណែក​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា​។ វា​ក៏​ជាការ​ប្រមូលផ្តុំ​នៅ​អ្នកទិញ​ដែលមាន​គុណភាព​ខ្ពស់​មិន​ត្រឹមតែ នៅ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​មកពី​បណ្តា​ប្រទេស​ផ្សេងៗ​ផងដែរ​។ យោងទៅតាម​ព័ត៌មាន​ពិព័រណ៍​ពី​ឆ្នាំមុន “ យើង​ទទួលបាន​ការសាកសួរ​ជាច្រើន​ចំពោះ​ពិព័រណ៍​ក្នុង​ឆ្នាំមុន មាន​អ្នកទិញ​ជាច្រើន​នៅតែ​បន្ត​មានការ​រំពឹង ខ្ពស់​លើ​ពិព័រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត​កម្ពុជា​អន្តរជាតិ និង​ពិព័រណ៍​ឧស្សាហកម្ម​សម្លៀកបំពាក់​&​វាយនភ័ណ្ឌ​កម្ពុជា​អន្តរជាតិ​យើង​។​

​ជំហាន​ដ៏​រឹងមាំ​សម្រាប់​ភាព​ជោគ​ជ័​យៈ
​ក្នុង​ពិព័រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត​កម្ពុជា​អន្តរជាតិ និង​ពិព័រណ៍​ឧស្សាហកម្ម​សម្លៀកបំពាក់​&​វាយនភ័ណ្ឌ​កម្ពុជា​អន្តរជាតិ​និង​នាំមក​នូវ​ម៉ាស៊ីន និង​បច្ចេកវិទ្យា​ចុង​ក្រាយ​បំផុត​, លើសពីនេះទៅទៀត​និង​មានការ​បង្កើត​ទំនាក់ទំនង​ប្រកប ដោយ​ប្រសិទ្ធភាព​ជូន​អ្នកចូលរួម​ទស្សន​ដើម្បី​ជួប​ផ្ទាល់​និង​ម្ចាស់​រោងចក្រ​ក្នុងការ​ចាប់​ដៃគូ​ពាណិជ្ជកម្ម​នាពេល​អនាគត​។ ពិព័រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត​កម្ពុជា​អន្តរជាតិ និង​ពិព័រណ៍​ឧស្សាហកម្ម​សម្លៀកបំពាក់​&​វាយនភ័ណ្ឌ​កម្ពុជា​អន្តរជាតិ​ជា​មធ្យោបាយ​ដ៏​រឹងមាំ​សម្រាប់​ភាពជោគជ័យ​ក្នុងប្រទេស​កម្ពុជា​។

​ការចុះឈ្មោះ​អ្នកទស្សនា​នៅទីនេះ​។ សម្រាប់​ព័ត៌មាន​អំពី​ពិព័រណ៍​សូម​ចូល​
https://www.chanchao.com.tw/Cambodia-expo/ .
​ព័ត៌មាន​ទូទៅ
​កាលបរិច្ឆេទ ៖ ២២-២៥ សីហា ២០១៩
​ម៉ោង ៖ ៩​ព្រឹក​-៥​ល្ងាច (​ថ្ងៃ​ចុងក្រោយ​បិទ​នៅ​ម៉ោង ៣​រសៀល​)
​ទីតាំង ៖ មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​
​អាស័យដ្ឋាន​៖ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​, កោះ​ពេជ្រ​, ភ្នំពេញ​
​លេខ​ទំនាក់ទំនង​ក្នុងស្រុក ៖ Ms. Lim Sothea +855-10-792242 tget.sothea@gmail.com
​លេខ​ទំនាក់ទំនង​ក្រៅ​ស្រុក​៖ Mr. Akai Lin +886-2-26596000 ext. 176 akai@chanchao.com.tw៕