​ពិព័រណ៍​ឧស្សាហកម្ម​និង​វាយនភ័ណ្ឌ​ជំរុញ​ការអភិវឌ្ឍ​ឧស្សាហកម្ម​និង​វិនិយោគទុន​បរទេស​នៅ​កម្ពុជា​

284
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​ពិព័រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត​កម្ពុជា​(CIMIF)​និង​ពិព័រណ៍​ឧស្សាហកម្ម​សម្លៀកបំពាក់​និង​វាយនភ័ណ្ឌ​កម្ពុជា​អន្តរជាតិ​(CTG)​ឆ្នាំ​២០១៩​បាន​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​២២​ខែសីហា​ឆ្នាំ​២០១៩​និង​បន្ត​រហូតដល់​ថ្ងៃ​២៥​ខែសីហា​នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ​។​

ពិព័រណ៍​ទាំងពីរ​រួមគ្នា​នេះ ប្រមូលផ្តុំ​អ្នក​តាំងពិព័រណ៍​ចំនួន​ជាង ២០០ នាក់​និង​ទំនិញ​២៨០​ស្តង់ មកពី​១៥​ប្រទេស​និង​តំបន់​ដូចជា​ប្រទេស​កម្ពុជា​,​ចិន​,​សាធារណរដ្ឋ​ឆែក​,​ហុងកុង​,​ឥណ្ឌា​,​ជប៉ុន​,​ម៉ាឡេស៊ី​,​សិង្ហ​បុរី​,​តៃវ៉ាន់​,​ថៃ​,​និង​វៀតណាម​។

​លោកស្រី ជូ​ឌី វ៉ាង (Judy Wang) ប្រធាន​ក្រុមហ៊ុន Yorkers Trade & Marketing Service Co.,Ltd ដែលជា​អ្នករៀបចំ​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​ជាមួយ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​សភាពាណិជ្ជកម្ម​កម្ពុជា​(CCC)​។​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC)​និង​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​នៃ​ក្រសួងពាណិជ្ជកម្ម​(TPD)​បាន​មានប្រសាសន៍​ឱ្យដឹងថា​៖​ពិព័រណ៍​លើក​ទី​៨​នេះ​ជា​បណ្តុំ​វេទិកា​ពាណិជ្ជកម្ម​ជំនួញ​សម្រាប់​វិស័យ​ឧស្សាហកម្ម​សំខាន់ៗ​។​ដូចជា​ផ្លា​ស្ទិ​ក​ការ​វេច​ខ្ចប់​ម៉ាស៊ីនបោះពុម្ព​កសិកម្ម​គ្រឿងបន្លាស់​រថយន្ត​ឧបករណ៍​ម៉ាស៊ីន​និង​ឧបករណ៍ប្រើប្រាស់​វិស្វកម្ម​ថាមពល​និង​អគ្គីសនី​អំពូល​ភ្លើង​និង​វាយនភ័ណ្ឌ​។​

​ក្រៅពី​ការបង្ហាញ​ផលិតផល​ពិព័រណ៍​នេះ​ក៏​ជា​វេទិកា​សិក្ខាសាលា​និង​ការពិភាក្សា​ទាក់ទង​នឹង​ប្រធានបទ​”​ការលើកកម្ពស់​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច​និង​មធ្យម​និង​សិប្បកម្ម​និង​វិស័យ​ឧស្សាហកម្ម​”​ដែល​អ្នកចូលរួម​អាច​បំផុសគំនិត​ជាមួយ​អ្នកជំនាញ​។​ស្វែងរក​វិធី​ល្អ​បំផុត​ដើម្បី​អភិវឌ្ឍ​អាជីវកម្ម​របស់​ពួកគេ​នៅ​ប្រទេស​កម្ពុជា​។​ម្យ៉ាងវិញទៀត​វា​ជួយ​ឱ្យ​ប្រជាជន​ឱ្យ​ចាប់យក​មធ្យោបាយ​ល្អ​បំផុត​ដើម្បី​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​កម្ពុជា​។​

​ថ្លែង​បើក​ពិព័រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត​កម្ពុជា​និង​ពិព័រណ៍​ឧស្សាហកម្ម​សម្លៀកបំពាក់​និង​វាយនភ័ណ្ឌ​កម្ពុជា​អន្តរជាតិ​នា​ព្រឹក​ថ្ងៃទី​២២​ខែសីហា​ឆ្នាំ​២០១៩​លោក​សុន​សេង​ហួត​អនុរដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​និង​សិប្ប​កម្មបាន​មានប្រសាសន៍ថា​៖«​គោលបំណង​សំខាន់​នៃ​ការរៀបចំ​ឱ្យមាន​ព្រឹត្តិការណ៍​នេះ​ឡើង គឺ​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​និង​ការវិនិយោគទុន​បរទេស​នៅ​កម្ពុជា ។

​ជាពិសេស​ដើម្បី​លើកស្ទួយ​ដល់​សកម្មភាព​នាំចេញ​និង​នាំចូល​ព្រមទាំង​បង្កើត​នូវ​ឱកាស​សម្រាប់​បណ្តា​ឧស្សាហករ​ក្នុងការ​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​ឬក៏​ផ្លាស់ប្តូរ​គ្រឿង​បរិក្ខារ​ចាស់ៗ​ស្វែងរក​កិច្ចសហការ និង​ឱកាស​ធុរកិច្ច​ថ្មីៗ​»​។​

​លោក​អនុរដ្ឋលេខាធិការ បាន​គូសបញ្ជាក់ថា​៖​កម្ពុជា​ចាំបាច់​ត្រូវធ្វើ​ពិពិធ​កម្ម​សកម្មភាព​សេដ្ឋកិច្ច​នានា និង​ជំរុញ​ការនាំចេញ​ដើម្បី​សម្រេច​ឱ្យបាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់​ដែល​ប្រកបដោយ​និរន្តរភាព​និង​អភិវឌ្ឍ​ផលិតផល​ដែល​បន្ថែម​លើ​តម្លៃ​ឱ្យ​កាន់តែ​ខ្ពស់​។ ជាការ​ពិតណាស់ ការតាំងពិព័រណ៍​នេះ គឺជា​វេទិកា​ដែល​ល្អប្រសើរ និង​មាន​ប្រយោជន៍​សម្រាប់​បណ្តា​ផលិតករ ពាណិជ្ជករ​និង​ធុរជន​កម្ពុជា​។​

​លោក សុន​សេង​ហួត​បានលើកឡើង​ទៀតថា​៖​រាជរដ្ឋាភិបាល​កម្ពុជា​បានចាត់ទុក​វិស័យ​ឧស្សាហកម្ម ជាស​សរ​ដ៏​រឹងមាំ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​។​វិស័យ​ឧស្សាហ​កម្មបាន​ដើរតួនាទី​មួយ​ដ៏​សំខាន់ ជា​គន្លឹះ​ក្នុង​ការជំរុញ​កំណើន​នៅពេល​អនាគត​របស់​ក​ម្ពុ​ជា​។ បណ្តា​សហគ្រាស​ធុន​តូច និង​មធ្យម គឺជា​ចំណុច​សំខាន់​ដើម្បី​ផ្តោតលើ​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​ជាពិសេស​ឧស្សាហកម្ម​គ្រឿង​ម៉ាស៊ីន ដែល​កំពុង​បម្រើការ​ដល់​ផលិតកម្ម​នានា​។​

​សូមជម្រាបថា​៖​ព្រឹត្តិការណ៍​តាំងពិព័រណ៍​រយៈពេល​៤​ថ្ងៃ​នៅ​ឆ្នាំនេះ​គ្របដណ្តប់​លើ​ផ្នែក​ឧស្សាហកម្ម​សំខាន់ៗ​ដូចជា​១,​ផ្នែក​ផ្លា​ស្ទីក​និង​កៅស៊ូ​,​។​២,​ផ្នែក​បោះពុម្ព​និង​វេច​ខ្ចប់​។​៣,​ផ្នែក​កែច្នៃ​ម្ហូបអាហារ​,៤, កសិកម្ម​,៥,​អគ្គិ​ស​ន៏​និង​ការបំភ្លឺ​។​៦,​ផ្នែក​គ្រឿង​លោហៈ​និង​ស្វ័យប្រវត្តិកម្ម​,៧,​ឧបករណ៍​និង​គ្រឿង​ដែក​។​៨,​សម្លៀកបំពាក់ និង​វាយ​ន​ភណ្ឌ​និង​៩,​គ្រឿងបន្លាស់​។

​លោក​ឧកញ៉ា​ងួន​ម៉​ង​តិច​អគ្គនាយក​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ថ្លែងថា​៖​ពិព័រណ៍​នេះ​ជា​ព្រឹត្តិការណ៍​ដ៏​មាន​សក្តានុពល​បំផុត​ដែល​គ្របដណ្តប់​លើ​វិស័យ​ឧស្សាហកម្ម​ជាច្រើន​ដូចជា​ជ័រ​ផ្លា​ស្ទីក កៅស៊ូ ការបោះ​ពុ​ម្ភ​ការ​វេច​ខ្ចប់​ការកែច្នៃ​ម្ហូបអាហារ​គ្រឿងចក្រ​កសិក​ម្ម​ឧបករណ៍​និង​គ្រឿងបន្លាស់​អេឡិចត្រូនិក​គ្រឿងបន្លាស់​រថយន្ត​វិស្វកម្ម​ថាមពល​អគ្គិសនី​សម្លៀកបំពាក់​និង​វាយ​ណ​ភណ្ឌ​ជាដើម​។​

​ជាងនេះទៅទៀត​ជា​ឱកាស​ដែល​អ្នកចូលរួម​អាច​ជួប​ដោយផ្ទាល់​ជាមួយ​ម្ចាស់​រោងចក្រ​ក្នុងការ​ចាប់​ដៃគូ​ពាណិជ្ជកម្ម​នាពេល​អនាគត​។​ជាពិសេស​ពិព័រណ៍​នេះ​ជា​ឱកាស​ជំរុញ​ពាណិជ្ជកម្ម​និង​ការវិនិយោគ​៕S/

​ចំណងជើង​រូបថត​៖​ពិព័រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត​កម្ពុជា និង​ពិព័រណ៍​ឧស្សាហកម្ម​សម្លៀកបំពាក់ និង​វាយនភ័ណ្ឌ​កម្ពុជា​អន្តរ ឆ្នាំ ២០១៩ បាន​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី ២២​ខែសីហា ឆ្នាំ​២០១៩ នៅ​កោះ​ពេជ្រ​(​រូបៈ​សុផល​)

#