​ពិរុទ្ធជន​ម្នាក់​រត់គេចខ្លួន​បាត់​ពេល​មន្ដ្រី​ពន្ធ​ធានា​គារ​ដឹកយក​មកដល់​តុលាការ​

495
ចែករម្លែក

ដោយ​អូរ​ស្មាច់​/​ឧ​ត្ត​រ​មាន​ជ័​យៈ​ពិរុទ្ធជន​ម្នាក់​បាន​រត់គេចខ្លួន​ដោយ​សុ​វត្តិភាព​ខណៈ​មន្ត្រី​ពន្ធ​ធានា​គា​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​នាំខ្លួន​ប្រគល់​ដល់​សាលាដំបូង​ខេត្ត​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​ថ្ងៃទី​២០​ខែកញ្ញា​ឆ្នាំ​២០១៨​។​

ប្រភព​បាន​បង្ហើប​ឱ្យដឹងថា ពិរុទ្ធជន​ដែល​បាន​រត់គេចខ្លួន​បាត់ទៅ​នោះ​ឈ្មោះ តែម ធួន ភេទ​ប្រុស​អាយុ ៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ តា​សៀម ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។​ត្រូវបាន​សម្ថ​កិច្ច​ឃាត់ខ្លួន​និង​ឃុំខ្លួន​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ថ្ងៃទី​៥​ខែឧសភា​ឆ្នាំ​២០១៨​កន្លងទៅ ពីបទ​លួច​ផ្ដើមគំនិត​ក្នុង​អំពើ​លួច​ទទួលផល​ចោរកម្ម​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សា​ធាតុ​ញៀន​។

បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​កំពុងតែ​ស្វាសស្វែង​រុករក​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ​នៅ​មិនទាន់​ឃើញ​នៅឡើយ​៕S/​
ពិរុទ្ធជនម្នាក់រត់គេចខ្លួនបាត់ពេលមន្រ្ដី(wrapped)